ឡូយមែន!កាតចាក់​វ៉ាក់​សាំងកម្ពុជាធ្វើឲ្យករុណាពេជ្រដើរហើរស្រុកបារាំងយ៉ាងងាយស្រួល….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន និង​ជា​អ្នកជំនួញ​អចលនទ្រព្យ​លោក ករុណា ពេជ្រ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សំណេរ​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​អំពី​ការដើរ​ហើរ និង​ប្រសិទ្ធភាព​នៃ​កាត​វ៉ាក់សាំង​របស់​កម្ពុ​ជា​នៅ​ប្រទេស​បារាំង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ករុណា ពេជ្រ បាន​បញ្ជាក់ថា ខណៈ​នេះ​នៅ​ប្រទេស​បារាំង​ក៏​ដូច​ប្រទេស​កម្ពុជា និង​ស្ទើរ​គ្រប់​ទីកន្លែង​ធំៗ និង​តំបន់​សំខាន់ៗ​ជាច្រើន តម្រូវឱ្យមាន​ការចាក់​វ៉ាក់សាំង​រួចរាល់​ទើប​អនុញ្ញាត​ឱ្យចូល​។ ប៉ុន្តែ​សម្រាប់​រូបលោក​ដែល​កំពុងស្នាក់នៅ​ប្រទេស​បារាំង គឺអាច​ប្រើប្រាស់​កាត​វ៉ាក់សាំង​កម្ពុ​ជា​បាន​ដោយ​រលូន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​រូបនេះ​និយាយថា​៖ «​ដូច​នៅពេលនេះ ខ្ញុំ​ត្រូវ​ជិះ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ប៉ារីស មក​ផ្ទះ​ម្ដាយមីង​ខ្ញុំ​នៅ Nancy គឺ​មុន​ចូល​រថភ្លើង សន្តិសុខ​គេ​ត្រូវ​ត្រួតពិនិត្យ​កូដ ឬ​កាត​វ៉ាក់សាំង​តាម​ជនជាតិ​នីមួយៗ​យ៉ាង​តឹងរឹង​ជាទីបំផុត បើ​អត់​មាន ឬ អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទេ គឺ​គេ​មិន​តម្រូវឱ្យ​ឡើង​ជិះ​រថភ្លើង​ល្បឿន​លឿន​នេះ​ជាដាច់ខាត​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ​ម្ចាស់​បទ «​មន្ដ​ស្នេហ៍​កំពង់ស្ពឺ​» លោក ករុណា ពេជ្រ ក៏បាន​សម្ដែង​នូវ​ក្ដីរំភើប​យ៉ាង​ក្រៃលែង និង​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការនាំ​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ករុណា ពេជ្រ បន្តថា ​៖ «​ខ្ញុំបាទ សូម​អរគុណ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​គ្រប់​មធ្យោបាយ​ក្នុង​ការនាំ​វ៉ាក់សាំង មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​វ​យ័ ហើយ​បានចេញ​ជា កាត​មួយ​ច្បាស់លាស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ងាយស្រួល និង​បាន​ចាក​ចេញទៅ​ក្រៅប្រទេស ដូច​ជាក់ស្តែង​នាពេលនេះ ខ្ញុំ​កំពុងស្នាក់នៅ ប្រទេស​បារាំង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដើម្បី​ធ្វើដំណើរ​កម្សាន្ដ និង​មើលថែ​ម្ដាយ​ដែល​កំពុងមាន​ជំងឺ​នៅ​ទីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ តារាចម្រៀង​និយម​បទ​មនោសញ្ចេតនា​រូបនេះ ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ដើរហើរ និង​ប្រសិទ្ធ​នៃ​កាត វ៉ា​ក់​សាំ​កម្ពុជា​ដែលមាន​សុពលភាព​ត្រូវបាន​ទទួលស្គាល់​ឱ្យប្រើ​ប្រាស់​នៅ​ទីនោះ​ផងដែរ៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment