ធ្ងន់​ហើយ​ពូ​ម៉ៅ​! ក្រោយ​អ្នកនាង ទ្រី ដាណា បង្ហាញ​ស្នាមរបួស​, ជំទាវ ញ៉ែម មរកត លើក​ឡើង​ថា ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រោយពី​អ្នកនាង ទ្រី ដាណា បង្ហោះ​សារ​បង្ហាញ​ពី​តម្រុយ​ចង់​ទម្លាយ​វីដេអូ អតីត​ស្វាមី ធ្វើបាប​អ្នកស្រី​នោះ​, ស្រាប់តែ​ពូ​ម៉ៅ បាន​បង្ហោះ​សារ​ចង់បាន​អង្គការ​សិទ្ធិ​បុរស ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ស្រាប់តែ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ អ្នកស្រី ទ្រី ដា​ណា ក៏​ដាច់ចិត្ត​ឡាយ​វីដេអូ រៀប​រាប់ទាំង​ទឹកភ្នែក​រឿង​ពូ​ម៉ៅ ធ្វើបាប​អ្នកស្រី ទាំង​ផ្លូវកាយ ផ្លូវចិត្ត​នោះ ហើយ​ក្រោយមក​ថែមទៀត​ទម្លាយ​រូបថត​ស្នាមរ,បួស ដែល​ត្រូវ​ពូ​ម៉ៅ វាយ​ធ្វើបាប​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទាំងនោះ នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ អ្នកស្រី ទ្រី ដា​ណា បាន​រៀប​រាប់ទាំង​ឈឺចាប់​ថា «​ស្លាកស្នាម​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត​នេះ ស្លាកស្នាម ដែល​ពូ​ម៉ៅ​គាត់​វ៉ៃ​ធ្វើបាប ហើយ​ជា​អ្វី ដែល​មិន​ធ្លាប់​ទម្លាយ​ពីមុនមក ក៏​ព្រោះ​គិតពី​កិត្តិយស គិតពី​កូន ហើយក៏​ខ្មាស​គេ នៅ​មានរឿង​ជាច្រើន​ទៀត ដែល​មិនអាច​និយាយ​អស់ ហើយក៏​មិនគួរ​និយាយ​ក្នុងនាម​ជា​មនុស្ស​ស្រី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹកឃើញ​ពេលណា ទឹកភ្នែក​ហូរ​ស្រក់​ពេលនោះ ព្យាយាម​ធ្វើជា​រឹងមាំ ព្យាយាម​ធ្វើជា​មនុស្ស​ម្នាក់​អស្ចារ្យ លាក់បាំង​ភាពឈឺចាប់​រាប់​ឆ្នាំ តែ​ពេលនេះ​មិនអាច​ទ្រាំ​បាន​ទៀត​ទេ ខ្ញុំ​ធ្លាប់​ផ្ដល់ឱកាស​គាត់​ច្រើនដង​ហើយ ក៏​គិត​កិត្តិយស​ខ្លួនឯង​ជា​ស្រី ជា​ម្ដាយ តែ​អ្វីដែល​ទទួលបាន​គឺ​ការឈឺចាប់​ម្ដង​ហើយ​ម្ដងទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លើក​នេះ ក៏​ខ្ញុំ​សុំ​ចប់​ដោយ​សន្តិភាព​រៀងខ្លួន តែ​គាត់​នៅ​បំពាន បងប្អូន និង​ម្ដាយ​គាត់​នៅតែ​ចោទប្រកាន់​ខ្ញុំ បង្ខូចឈ្មោះ​ខ្ញុំ ទម្លាក់កំហុស​លើ​ខ្ញុំ​។ ស្លាកស្នាម​លើ​រាងកាយ វា​មិន​ស្មើនឹង​ឈឺចាប់​ក្នុង​ចិត្ត ហើយ​ប្រឹង​ទ្រាំ​ទេ ខ្ញុំ​អាណិត​ពុក​ម៉ែ​ខ្ញុំ ដែល​មិនអាច​ការពារ​ខ្លួនឯងបាន អោយគេ​ធ្វើបាប​បែបនេះ អោយគេ​ធ្វើបាប​រាងកាយ​កូន​ពួកគាត់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​ខុស​អី ខំប្រឹង​គ្រប់បែបយ៉ាង គ្មាន​ពេល​សម្រាក គឺ​ដើម្បី​គ្រួសារ និង​កូនៗ ចុងក្រោយ​ទទួល​បានការ​តបស្នង​បែបនេះ​។ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ហើយ បើ​គាត់​ព្រម​ដោះលែង​ខ្ញុំ​ដោយ​សន្តិវិធី យើង​នឹង​រស់​នៅមាន​ក្ដី​សុខ​រៀងខ្លួន តែ​គ្រួសារ បងប្អូន និង​ម្ដាយ​គាត់ មិន​ព្រម​ទេ នៅតែ​តាម​បង្ខូចឈ្មោះ​ខ្ញុំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​សុំ​ចុះ យើង​ចប់​គ្នា​ត្រឹមហ្នឹង ឈប់​រករឿង​ខ្ញុំ​ទៀត អាណិតកូន សូម​មនុស្ស​ប្រុស​គ្រប់រូប នឹកឃើញ​ពេល​ស្រលាញ់​ថ្នាក់ថ្នម​ប្រពន្ធ​ដំបូង​ផង មិនបាន​ច្រើន សុំ​ត្រឹម ៥០% ពេល​ជួប​ដំបូង​ក៏បាន យល់​ពី​អារម្មណ៍​មនុស្ស​ស្រី ផ្ដល់​ការ​អាណិត​ខ្លះ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​ស្នាមរបួស ដោយ​អំពើ​ហិ,ង្សា​ពី​សំណាក់​ពូ​ម៉ៅ និង​សារ​រៀបរាប់​ខាងលើ​រួចមក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ លោកជំទាវ ញ៉ែម មរកត បាន​ស៊ែរ​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​លើកឡើងថា «​ជន ដែល​ប្រើប្រាស់​អំពើ​ហិ​,​ង្សា​លើ​ស្ត្រី ទោះជា​ប្តី​ក៏ដោយ អ្នកណា​ក៏ដោយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ !!»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment