តាំងពីលែង,លះជាផ្លូវការជាមួយលោក ឌួង ឆាយ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំហើយ ហើយឃើញថា សម្រស់អ្នកនាង ដេត ម៉ាលីណា កាន់តែស្អាតជាងមុន បើទោះពេលនេះ មានកូន៣នាក់ហើយក៏ដោយនោះ។
ក្នុងការរស់នៅជាស្ត្រីមេម៉ាយរយៈពេល១ឆ្នាំនេះ ក៏មានការលេចឭខ្លះដែរ ថា អ្នកនាងកំពុងតែមានទំនាក់,ទំនងស្នេហាជាមួយអ្នកស្គាល់អតីតប្ដីរបស់ខ្លួននោះ។ ទោះយ៉ាងណា រឿងនេះ ត្រូវបានអ្នកនាង ដេត ម៉ាលីណា ធ្វើការឡាយបដិសេធរួចហើយថា គ្រាន់តែជាមិត្តភក្ដិប៉ុណ្ណោះ ហើយបើមានសង្សារនោះ អ្នកនាង នឹងប្រាប់ឲ្យដឹងហើយ មិនបាច់ភ័យនោះទេ។
រហូតមកដល់ពេលនេះ អ្នកនាង ដេត ម៉ាលីណា មិនទាន់បានប្រកាសបើកចំហពីទំនាក់ទំនងស្នេហាជាមួយបុរសរូបណានៅឡើយទេ។ តែថ្មីៗនេះ អ្នកនាង បានទទួលសំបុត្រស្នេហាមួយ ធ្វើឲ្យរូបអ្នកនាងញញឹមផង អស់សំណើចផងទៅវិញ ព្រោះសម័យនេះហើយ នៅមានអ្នកសរសេរសំបុត្រស្នេហាបែបនេះទៀតនោះ។
បង្ហោះភ្ជាប់ជាមួយសំបុត្រស្នេហា កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១, អ្នកនាង ដេត ម៉ាលីណា បានបង្ហាញអារម្មណ៍ថា «នេះគឺជាសំបុត្រស្នេហា ដែលខ្ញុំទទួលបានលើកទីមួយនៅពេលខ្ញុំស៊ីងហ្គលមួយឆ្នាំនេះ ឃើញហើយក៏រំភើបចិត្ត ប៉ុន្តែមានអារម្មណ៍ចង់សើចៗតិចៗ សម័យនេះហើយនៅមានសំបុត្រស្នេហាទៀតដឹងគេអៀនអត់ពូឈប់ធ្វើចឹងទៀតលឺនៅ ប៉ុន្តែក៏អរគុណសម្រាប់ទឹកចិត្តបងប្រុស ដែលស្រលាញ់ប្អូនស្រីម្នាក់នេះ 21.12.2021»។
ក្រោយពីសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ តាមរយៈការបង្ហោះសារខាងលើនេះនោះ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានគ្រងឈុតកូនក្រមុំ ដោយអត់មានកូនកំលោះ ហើយរៀបរាប់ថា «ដើរម្នាក់ឯងឯកាបន្ដិចមែនតែវានឹងធ្វើអោយអ្នកកាន់តែក្លាហានរឹងមាំជាងមុខតាមពិតថតម្នាក់ឯងទេ កូនកំលោះទាយម៉េចក៏មិនត្រូវដែរ បើខ្ញុំអត់មានស្រលាញ់ណាគេក្នុងបេះដូងផង មានតែកូនៗក្នុងបេះដូង single the best for me។
យើងមិនទាន់ដឹងថា អ្នកណា មានវាសនា បានអ្នកនាង ដេត ម៉ាលីណានោះទេ ព្រោះកន្លងមក មានបុរសៗជាច្រើន មកតាមប្រលោមស្នេហ៍ តែអ្នកនាង ដេត ម៉ាលីណា គ្រាន់តែបង្ហោះបង្ហាញឲ្យគេដឹង ប៉ុន្តែមិនទាន់បញ្ជាក់ពីការទទួលយកបុរសរូបណានោះឡើយ។ ទោះយ៉ាងណា ពេលនេះ អ្នកនាង បញ្ជាក់ច្បាស់ហើយថា នៅម្នាក់ឯងជាជម្រើសល្អបំផុត៕