ជាការកត់សម្គាល់ គេសង្កេតឃើញថា តាំងពីមានឈ្មោះបោះសំឡេងលើវិស័យអនឡាញមក កញ្ញា តេង ស៊ីណាត ហៅអាជី តែងតែមានរឿងឥតឈប់ ចូលពីរឿងមួយដល់រឿងមួយទៀត ហើយរឿងរបស់អាជីមួយៗ សុទ្ធតែផ្ទុះកក្រើកតែម្ដង។
រឿងរ៉ាវរបស់អាជី មួយចំនួន ដែលគេចាំមិនភ្លេចនោះ ដូចជា អាជី ធ្លាប់អះអាងថា ១ថ្ងៃរកចំនួនបានចន្លោះពី២ម៉ឺនទៅ៥ម៉ឺនដុល្លារ, ការថតរឿងទុំទាវឆ្នាំ២០២១ផ្ទុះការរិះគន់, ការអះអាងថា ខ្លួនស្អាតពីធម្មជាតិ, ការទិញរថយន្តស៊េរីទំនើបម៉ាកMcLaren ជាដើម ហើយថ្មីៗនេះ ទើបតែប្រកាសមានកូននោះ ស្រាប់តែកូននោះ ត្រូវបាននាងយកចេញទៅទៀត។
ជាក់ស្ដែង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អាជី បានបង្ហោះសារសុំទោសកូនទាំងទឹកភ្នែកថា ៖ «សូមទោសកូនសម្លាញ់ដែរម៉ាក់មិនអាចថែកូនបានល្អម៉ាក់ក៏មិនចង់ធ្វើបែបនេះដែរម៉ាក់សូមទោស តែម៉ាក់មិនអាចទ្រាំទ្រូបានមែន សូមទោស ខ្លួនម៉ាក់ឈឺចាប់ណាស់ដែរ បាត់បង់កូន តែបើម៉ាក់មិនធ្វើបែបនេះម៉ាក់ ក៏ត្រូវស្លាប់ដូចគ្នា»។
ចំពោះការយកកូនចេញនេះ ត្រូវបាន អ្នកគាំទ្រ មួយចំនួន បានសន្និដ្ឋានដូច្នេះថា «ប្រហែលកូនក្រៅស្បូន, ប្រហែលចែជីកូនក្រៅស្បូនហើយបើទុកកូនងាប់ម្ដាយ បើទុកម្ដាយងាប់កូន ស៊ូៗចែជី»។
ក្រោយយកកូនចេញរួចមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អាជី អុជធូប ហើយលាកូនទាំងអាល័យថា «កូនម៉ាក់ទៅបានសុខហើយម៉ាក់សូមអោយកូនចាំម៉ាក់ ហើយមកនៅជាមួយម៉ាក់ម្ដងទៀតណាកូនសម្លាញ់»។ ការបង្ហោះសារ របស់អាជី មានអ្នកទើសជាច្រើនផងដែរ។
ជាការឆ្លើយតបនឹងអ្នកទើសមួយចំនួននោះ, អាម៉ី បានប្រាប់ជំនួសបងខ្លួនថា «បងស្រីខ្ញុំទុកកូនមិនបាន ព្រោះបើទុកគឺគាត់ស្លាប់យប់ម្សិលមិញ គាត់គាំងបេះដូងរឹងដៃជើងបែកពពុះមាត់ស្ទើរស្លាប់ហើយ ចឹងពេទ្យថា សង្គ្រោះជីវិតម្ដាយសិន កូនចង់បានពេលណាក៏បានដែរ កុំចេះតែខមមិនទើសខុសរបៀប អាណាមិនស្រឡាញ់កូននិយាយទើសខុសរបៀបឡប់ម៉ង»។
ក្រោយពីឆ្លើយតបអ្នកទើសមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាម៉ី បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល ថេក ឲ្យអាជី ជាបងស្រីខ្លួនថា «បងខ្ញុំអើយគេបើកឡានបុក»។ ដោយឃើញបែបនេះ មានការបញ្ចេញមតិព្រោងព្រាត ដោយលើកឡើងថា «ខ្ញុំឃើញផ្ទាល់ៗអាណិតបង ជី ណាស់, ចែជីម៉េចហើយចែម៉ី»។
បើតាមវីដេអូ ដែលកំពុងផ្សាយផ្ទាល់នោះ ឃើញថា អាជី បើករថយន្តMcLaren ដែលទើបនឹងទិញ ហើយត្រូវគេបើកបើក។ តែអាជី មិនមានរងរបួសអ្វីនោះទេ។ អាជី បានរៀបរាប់ថា ខ្លួនបើកឡានចេញពីផ្លូវ២០០៤ ចុះមក ហើយឃើញរថយន្តFord Ranger បើកមុខខ្លួន ជ្រេពេញផ្លូវ។ ពេលនោះ ខ្លួន វ៉ា ឡាននោះ ហើយស៊ីផ្លេ ព្រោះមានPASSAPPនៅខាងមុខ។ ពេលខ្លួនវ៉ាផុត ស្រាប់តែឡាននោះមកបុកឡានខ្លួនពីក្រោយតែម្ដង៕ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ ៖