ទុក្ខផ្ទួនៗ​! ទើបតែ​យក​កូន​ចេញ, អា​ជី ត្រូវ​គេ​បើក​ឡាន​បុក​, អា​ម៉ី បាន​ត្រឹម​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់ គេ​សង្កេត​ឃើញថា តាំងពី​មានឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​អន​ឡាញ​មក កញ្ញា តេង ស៊ី​ណាត ហៅ​អា​ជី តែងតែ​មានរឿង​ឥត​ឈប់ ចូល​ពី​រឿង​មួយ​ដល់​រឿង​មួយទៀត ហើយ​រឿង​របស់​អា​ជី​មួយៗ សុទ្ធតែ​ផ្ទុះ​កក្រើក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​របស់​អា​ជី មួយ​ចំនួន ដែល​គេ​ចាំ​មិន​ភ្លេច​នោះ ដូចជា អា​ជី ធ្លាប់​អះអាង​ថា ១​ថ្ងៃ​រក​ចំនួន​បាន​ចន្លោះ​ពី​២​ម៉ឺន​ទៅ​៥​ម៉ឺន​ដុល្លារ​, ការ​ថត​រឿង​ទុំ​ទាវ​ឆ្នាំ​២០២១​ផ្ទុះ​ការរិះគន់​, ការ​អះអាង​ថា ខ្លួន​ស្អាត​ពី​ធម្មជាតិ, ការទិញរថយន្តស៊េរីទំនើបម៉ាកMcLaren ជាដើម ហើយ​ថ្មីៗ​នេះ ទើបតែ​ប្រកាស​មាន​កូន​នោះ ស្រាប់តែ​កូន​នោះ ​ត្រូវ​បាន​នាង​យកចេញ​ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បាន​បង្ហោះ​សារ​សុំទោស​កូន​ទាំង​ទឹកភ្នែក​ថា ៖ «​សូមទោស​កូន​សម្លាញ់​ដែរ​ម៉ាក់​មិនអាច​ថែកូន​បានល្អ​ម៉ាក់​ក៏​មិន​ចង់​ធ្វើបែបនេះ​ដែរ​ម៉ាក់​សូមទោស តែ​ម៉ាក់​មិនអាច​ទ្រាំ​ទ្រូ​បាន​មែន សូមទោស ខ្លួន​ម៉ាក់​ឈឺចាប់​ណាស់ដែរ បាត់បង់​កូន តែបើ​ម៉ាក់​មិន​ធ្វើបែបនេះ​ម៉ាក់ ក៏ត្រូវ​ស្លាប់​ដូចគ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការយក​កូន​ចេញ​នេះ ត្រូវបាន អ្នកគាំទ្រ មួយចំនួន បាន​សន្និដ្ឋាន​ដូច្នេះ​ថា «​ប្រហែល​កូនក្រៅស្បូន​, ប្រហែល​ចែ​ជី​កូនក្រៅស្បូន​ហើយ​បើ​ទុក​កូន​ងាប់​ម្ដាយ បើ​ទុក​ម្ដាយ​ងាប់​កូន ស៊ូៗ​ចែ​ជី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​យក​កូន​ចេញ​រួចមក នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ អា​ជី អុជ​ធូប ហើយ​លា​កូន​ទាំង​អាល័យ​ថា «​កូន​ម៉ាក់​ទៅបាន​សុខ​ហើយ​ម៉ាក់​សូមអោយ​កូន​ចាំ​ម៉ាក់ ហើយ​មក​នៅ​ជាមួយ​ម៉ាក់​ម្ដងទៀត​ណា​កូន​សម្លាញ់​»​។ ការ​បង្ហោះ​សារ របស់​អា​ជី មាន​អ្នក​ទើស​ជាច្រើន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​នឹង​អ្នក​ទើស​មួយចំនួន​នោះ​, អា​ម៉ី បាន​ប្រាប់​ជំនួស​បងខ្លួន​ថា «​បងស្រី​ខ្ញុំ​ទុក​កូន​មិនបាន ព្រោះ​បើ​ទុក​គឺ​គាត់​ស្លាប់​យប់ម្សិល​មិញ គាត់​គាំងបេះដូង​រឹង​ដៃជើង​បែកពពុះមាត់​ស្ទើរ​ស្លាប់​ហើយ ចឹ​ង​ពេទ្យ​ថា សង្គ្រោះ​ជីវិត​ម្ដាយ​សិន កូន​ចង់បាន​ពេលណា​ក៏បាន​ដែរ កុំ​ចេះតែ​ខម​មិន​ទើស​ខុស​របៀប អាណា​មិន​ស្រឡាញ់​កូន​និយាយ​ទើស​ខុស​របៀប​ឡប់​ម៉​ង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឆ្លើយតប​អ្នក​ទើស​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ អា​ម៉ី បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល ថេ​ក ឲ្យ​អា​ជី ជា​បងស្រី​ខ្លួន​ថា «​បង​ខ្ញុំ​អើយ​គេ​បើកឡាន​បុក​»​។ ដោយ​ឃើញបែបនេះ មានការ​បញ្ចេញមតិ​ព្រោងព្រាត ដោយ​លើកឡើងថា «​ខ្ញុំ​ឃើញ​ផ្ទាល់ៗ​អាណិត​បង ជី ណាស់​, ចែ​ជី​ម៉េច​ហើយ​ចែ​ម៉ី​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមវីដេអូ ដែលកំពុងផ្សាយផ្ទាល់នោះ ឃើញថា អាជី បើករថយន្តMcLaren ដែលទើបនឹងទិញ ហើយត្រូវគេបើកបើក។ តែអាជី មិនមានរងរបួសអ្វីនោះទេ។ អាជី បានរៀបរាប់ថា ខ្លួនបើកឡានចេញពីផ្លូវ២០០៤ ចុះមក ហើយឃើញរថយន្តFord Ranger បើកមុខខ្លួន ជ្រេ​ពេញផ្លូវ។ ពេលនោះ ខ្លួន វ៉ា ឡាន​នោះ ហើយ​ស៊ីផ្លេ ព្រោះ​មានPASSAPPនៅ​ខាងមុខ។ ពេល​ខ្លួន​វ៉ា​ផុត ស្រាប់តែ​ឡាននោះ​មកបុកឡានខ្លួនពីក្រោយ​តែម្ដង៕ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment