គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ Ah Gi Leader មានឈ្មោះពិត តេង ស៊ីណាត បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ ក្រោមការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ក្នុងពិធីភ្ជាប់ពាក្យនេះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។
លើសពីនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អាជី បានបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក
McLaren ពណ៌ប៉ៃតងយ៉ាងស្រស់ស្អាត ដែលជាកាដូរ ដែលម៉ាៗ ជូននាងទៀតផង។ រថយន្តនេះ ជាក្ដីស្រមៃរបស់អាជី ជាយូរមកហើយ ហើយទើបបំផុតនាងក៏សម្រេចបំណងនៅថ្ងៃនោះតែម្ដង។
ក្រោយពីបង្ហាញរថយន្តនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អាជី បានធ្វើឲ្យអ្នកគាំទ្រខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបង្ហោះរូបថតប្រដាប់ពិនិត្យទឹកនោមមើលកូន ហើយបញ្ជាក់ច្បាស់ៗថា «ចែជីមានbabyហើយ»។
ទោះយ៉ាងណា ភាពរីករាយ និងអំណរនេះ បានកើតឡើងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អាជី បានសម្រេចចិត្តយកកូនចេញ ហើយបង្ហោះសារសុំទោសកូនទាំងទឹកភ្នែកថា ៖ «សូមទោសកូនសម្លាញ់ដែរម៉ាក់មិនអាចថែកូនបានល្អម៉ាក់ក៏មិនចង់ធ្វើបែបនេះដែរម៉ាក់សូមទោស តែម៉ាក់មិនអាចទ្រាំទ្រូបានមែន សូមទោស ខ្លួនម៉ាក់ឈឺចាប់ណាស់ដែរ បាត់បង់កូន តែបើម៉ាក់មិនធ្វើបែបនេះម៉ាក់ ក៏ត្រូវស្លាប់ដូចគ្នា»។
តាមរយៈនេះ ទោះអាជី មិនបានបញ្ជាក់ឲ្យច្បាស់ច្បាស់លាស់ពីបញ្ហា ដែលកើតឡើងក៏ដោយ ក៏មតិច្រើនយល់ថា អាជី យកកូនចេញ ដែរ ហើយលើកឡើងថា «បាបណាស់ចែ ដែលយកអាអូនចេញ, គ្រាន់តែចាញ់កូនហេតុអីចែទ្រាំមមិនបានចែ ខ្ញុំពិបាកជាងចែទៀតវាបាបណាស់ចែហេតុធ្វើចឹង»។
ចំពោះការយកកូនចេញនេះ ត្រូវបានគេជឿថា អាជី មានកូនក្រៅស្បូន។ ជាក់ស្ដែង អ្នកគាំទ្រ មួយចំនួន បានសន្និដ្ឋានដូច្នេះថា «ប្រហែលកូនក្រៅស្បូន, ប្រហែលចែជីកូនក្រៅស្បូនហើយបើទុកកូនងា,ប់ម្ដាយ បើទុកម្ដាយងាប់កូន ស៊ូៗចែជី»។
ក្រោយយកកូនចេញរួចមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អាជី អុជធូប ហើយលាកូនទាំងអាល័យថា «កូនម៉ាក់ទៅបានសុខហើយម៉ាក់សូមអោយកូនចាំម៉ាក់ ហើយមកនៅជាមួយម៉ាក់ម្ដងទៀតណាកូនសម្លាញ់»។ ការបង្ហោះសារ របស់អាជី មានអ្នកទើសជាច្រើនផងដែរ។
ជាការឆ្លើយតបនឹងអ្នកទើសមួយចំនួននោះ, អាម៉ី បានប្រាប់ជំនួសបងខ្លួនថា «បងស្រីខ្ញុំទុកកូនមិនបាន ព្រោះបើទុកគឺគាត់ស្លាប់យប់ម្សិលមិញ គាត់គាំ,ងបេះ,ដូងរឹងដៃជើងបែកពពុះមាត់ស្ទើរស្លា,ប់ហើយ ចឹងពេទ្យថា សង្គ្រោះជីវិតម្ដាយសិន កូនចង់បានពេលណាក៏បានដែរ កុំចេះតែខមមិនទើសខុសរបៀប អាណាមិនស្រឡាញ់កូននិយាយទើសខុសរបៀបឡប់ម៉ង»៕