ពិតណាស់ ប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះ យូរមកហើយ តែតារាចម្រៀងស្រី រ័ត្ន រចនា ទើបនឹងមកផ្ទុះខ្លាំង កក្រើកពេញបណ្តាញសង្គម ក្រោយច្រៀងបទ “មេម៉ាយសប្បាយចិត្ត” ដែលជាបទ ជំនាន់ដើម មកច្រៀងសាជាថ្មី។
យ៉ាងណាមិញ មហាជន ពិតជា ពេញចិត្តខ្លាំងណាស់ ជាមួយនឹងសំនៀងតារាចម្រៀង រ័ត្ន រចនា សាកសមនឹងបទចម្រៀងនេះខ្លាំងណាស់ ជាមួយគ្នា ប្រសិនបើ ក្រឡេកទៅមើលសម្រស់វិញ តារាស្រីរូបនេះ ហាក់មានព្រលឹងមែនពិត តែមើលយ៉ាងណាក៏ សមគួរឲ្យទាក់ទាញដដែល។
តែផ្ទុយខុសប្លែកស្រលះ ស្ងាត់បាត់មួយរយៈ ពេលនេះ តារាចម្រៀង រ័ត្ន រចនា លេចមុខឡើងជាមួយនឹង រូបសម្រស់តូចច្រលឹង ចង្កេះអង្ក្រង ខុសប្លែក១៨០ដឺក្រេ រហូតធ្វើឲ្យ មហាជនមើលហើយ សឹងមិនគួរឲ្យជឿជា តារាចម្រៀងរូបនេះទាល់តែសោះ ពិតជាស្រស់ស្អាតខ្លាំងណាស់៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖