កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ ទាំងទឹកភ្នែករៀបរាប់រឿងរ៉ាវជាច្រើន ដែលពូម៉ៅ ធ្វើបាបអ្នកស្រី ទាំងផ្លូវកាយ ផ្លូវចិត្តអ្នកស្រី ក្នុងអំឡុងរស់នៅជាមួយគ្នា ជាប្ដីប្រពន្ធ។
ក្នុងនោះអ្នកស្រី បានរៀបរាប់ទាំងអួលដើម.កថា «បងឯងមើលមកថារាល់ថ្ងៃខ្ញុំអន់ខ្លាំងណាស់ បងឯងមិនដែលឃើញខ្ញុំស្អាតទេ បងឯងអត់ដែលឃើញប្រពន្ធខ្លួនឯងស្អាតទេបង ខ្ញុំប្រឹងណាស់បង ខ្ញុំប្រឹងអត់ដែលស្គាល់ថ្ងៃស្គាល់យប់ បងឯងឃើញទេ ថ្ងៃខ្លះខ្ញុំគេងអត់ងូតទឹកមែន ខ្ញុំទទួលស្គាល់ ថាខ្ញុំគគ្រិច ខ្ញុំគេងអត់ងូតទឹក ប៉ុន្តែដោយសារអីបង ដោយសារគ្រួសារយើង។ ប៉ុន្តែបង មានដែលសរសើរប្រពន្ធមួយម៉ាត់ថា អូនហត់ហើយ អូនសម្រាកទៅ បងឯងមិនចឹងទេ បងឯងដឹងតែម្យ៉ាងគត់ បងប្អូនឯងអត់ប្រយោជន៍ បងឯងដៀលខ្ញុំ បងឯងថាឲ្យខ្ញុំអត់ប្រយោជន៍»។
អ្នកស្រី បន្ថែមទៀតថា «បងប្អូនបងឯងអត់បានប្រយោជន៍ពីខ្ញុំ បងឯងកត់ទុក បងឯងគុំកួនគ្រួសារខ្ញុំ បងឯងគុំកួនតាំងពីប្អូនឡើង ដែលគេខំជួយយើងមក តាំងពីអត់ តាំងពីអី។ ប្អូនខ្ញុំជួយខ្ញុំ តាំងពីខ្ញុំលក់ក្រោមឆត្រ ជាមួយគ្រួសារខ្ញុំមុន ប្អូនខ្ញុំកម្សត់កម្រជាមួយខ្ញុំ។ ពីមុនមក គាត់ចេះស្រឡាញ់ប្អូន ស្រឡាញ់អីណាស់។ ប៉ុន្តែបន្ទាប់ពីបាត់ប្រយោជន៍របស់ប្អូនស្រីគាត់ហ្នឹងមក គឺគ្រប់យ៉ាងទាំងអស់ ប្រែទៅជាពណ៌ខ្មៅ»។
ក្រោយមក នៅយប់ថ្ងៃដដែលនោះ អ្នកស្រី បានបង្ហោះរូបថតជាមួយកូនប្រុស ជាដំណក់ឈាមរួមគ្នាជាមួយពូម៉ៅ ហើយលើកជាចម្ងល់អមដោយស្ទីកឃ័រទឹកភ្នែកថា «មនុស្សស្រីអន់ត្រង់ណា មិនស្មើគ្នាត្រង់ណា ហេតុអីក៏ចាំតែខុសទ្រាំបៀមទុក្ខ គិតកិត្តិយស គិតកូនៗ ពេលខ្លះរងសំពាធពីគ្រួសារខាងគេ មិនអាចស្គាល់សប្បាយ មិនអាចធ្វើអីភ្លើតភ្លើនបាន តែបើមនុស្សប្រុសមួយចំនួនខុសយ៉ាងណា ក៏គិតថា មិនអី មានស្រី ផឹកស្រាតាមចិត្ត ក៏គិតថា ធម្មតា សាកយកបេះដូងមកគិតថា បើមនុស្សស្រីជាប្រពន្ធធ្វើដូចគ្នា អាចទទួលយកបានទេ???
បើមនុស្សស្រីដែលគ្មានចំណូលទៀត កាន់តែរងសំពាធខ្លាំង ត្រូវគេមើលងាយ ហត់ពេកហើយ ជាមនុស្សស្រី! តែចាប់ពីពេលនេះ សន្យានឹងខ្លួនឯងថាឈប់ទ្រាំទៀតហើយ ធ្វើដើម្បីខ្លួនឯង និងកូនៗ។ កិត្តិយសជារឿងដែលមនុស្សត្រូវការ តែបើមានកិត្តិយស តែជីវិតគ្មានន័យ រស់ក្នុងសំពាធ ការធ្វើបាប មិនផ្ដល់តម្លៃ ក៏មិនអាចទ្រាំបានទៀតដែរ។
ពេលវេលាខ្លីណាស់ កុំបៀមទុក្ខយូរពេក! ហើយចង់ផ្ដាំទៅមនុស្សប្រុសខ្លះថា ចេះផ្ដល់តម្លៃ ផ្ដល់ការស្រលាញ់ដល់ប្រពន្ធ អោយបានត្រឹម ៥០% ពេលជួបដំបូងក៏បានសម្រាប់មនុស្សប្រុសល្អៗ ចេះស្មោះ នាងខ្ញុំគោរព ផ្ដល់តម្លៃ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖