ប្រិយមិត្ត បានជ្រាបរួចមកហើយថា កន្លងមក កញ្ញា ដេននី ក្វាន់ និងលោកចាន់ មករា ជាគូស្នេហ៍នឹងគ្នា ធ្លាប់សាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ប៉ុន្តែក្រោយមក ពួកគេ ក៏បានចែកផ្លូវគ្នាដើររៀងខ្លួន។
ក្រោយពីចែកផ្លូវគ្នាជាមួយលោក ចាន់ មករា រយៈពេលប្រហែល២ឆ្នាំនោះ ស្រាប់តែ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ដេននី ក្វាន់ បានប្រកាសដំណឹងមានកូន ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមួយរយៈចុងក្រោយនេះ នាងបានបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ដែលនាងតែងតែលាក់មុខ ហើយហៅថាប៉ានោះ។
ទោះយ៉ាងណា អ្វី ដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ ស្រាប់តែ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដេននី ក្វាន់ បានទម្លាយរឿងអតីតសង្សាររបស់ខ្លួន លោក ចាន់ មករា ឆបោកលុយរបស់នាងហើយថែមទាំងត្រៀមឡាយបកស្បែកមុខទៀតផង។
ដេននី ក្វាន់ បានបង្ហោះសារថា «អ្វីដែលខ្ញុំមិនចូលចិត្តសូមកុំធ្វើ អ្វីដែលបានសន្យាសូមកុំបំពាន តែបំពានដឹងហើយថាមានអីកើតឡើង។ ក្រោយមកទៀត ដេននី ក្វាន់ បានបង្ហោះរូបថតបង្ហាញមុខលោក ចាន់ មករា ជាអតីតសង្សារ ហើយព្រមានខ្លាំងៗតែម្ដង។
ដេននី ក្វាន់ បានបញ្ជាក់ថា «ស្គាល់មុខ តែមិនស្គាល់ចិត្ត ការគេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ឆាប់ចេញមុខមកដោះស្រាយមកទាន់រឿងមិនទាន់ផ្ទុះខ្លាំង»។
តារាសម្ដែងរាងតូចច្រឡឹង និងជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីរូបនេះ បានព្រមានទៀតថា «សូមលោកចាន់ មករា (Chann Makara) ចេញមុខមកដោះស្រាយ រឿងបោកលុយជាងដប់ម៉ឺនដុល្លារ ដែលជាលុយសុទ្ធ គេចខ្លួនធ្វើអី? ឆាប់ចេញមុខមកដោះស្រាយមក កុំអោយមានរឿងល្បីអី ទុកកិត្តិយសលោកឯងរកស៊ីទៅថ្ងៃក្រោយផង ខ្ញុំទុកពេលអោយច្រើនថ្ងៃហើយ»។
ដោយមិនអស់ចិត្ត ដេននី ក្វាន់ បានបង្ហោះសារលើកជាចម្ងល់ថា «ឆ្ងល់ណាស់ដើរបោកលុយគេគ្រប់គ្នា តើយកលុយគេទៅណា? បើគិតជាលុយគឺច្រើនណាស់ យកលុយហើយរត់គេចបាត់ស្រមោលឈឹង គិតថាគេចផ្លូវច្បាប់រួចដែរ?»។
ដោយទ្រាំមិនបាននោះ តារាសម្ដែង ដេននី គ្វាន់ បានប្រកាសជាសាធារណៈថា «ស្អែកនេះខ្ញុំនឹងឡាយនិយាយពីជនបោកប្រាស់ម្នាក់នេះ ចង់ដឹងថាល្បិចកលសាហាវយ៉ាងណានោះបងប្អូន នឹងបានដឹងហើយ ស្ទើរតែមិនជឿថាសាហាវដល់ថ្នាក់ហ្នឹង ស្គាល់មុខតែមិនស្គាល់ចិត្ត»។
គួរបញ្ជាក់ថា កាលពីលោកចាន់ មករា វិជ្ជមានកូវីដ ១៩ អំឡុងខែមីនា ឆ្នាំ២០២១នោះ , ដេននី ក្វាន់ បង្ហាញក្ដីបារម្ភចំពោះអតីតសង្សារចាស់រូបនេះថា «ទោះជាយើងបែកគ្នាហើយក៏ដោយ តែក្តីបារម្ភនៅតែមាន ជូនពរឆាប់ជា និងឆ្លងផុតពីជំងឺកា.ចសា.ហាវមួយនេះ»។ តែពេលនេះ មិននឹកស្មានថា ពួកគេ មានរឿងដល់ថ្នាក់នេះ ជាមួយគ្នាសោះ។ ជុំវិញរឿងនេះ គេមិនទាន់ឃើញលោក ចាន់ មករា ធ្វើការឆ្លើយតបបែបណានៅឡើយទេ៕ សូមទស្សនាវីដេអូ ពាក់ព័ន្ធរឿងនេះ ៖