អាណិតណាស់! ចៀសវាង​ស្លាប់​ទាំង​២​នាក់, អាជី ​សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​នេះ ហើយ​សុំទោស​កូន​ទាំង​ទឹកភ្នែក​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ ​គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួល​បាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺនដុល្លារ​​​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បានបង្ហាញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក
McLaren ពណ៌​ប៉ៃ​តង​យ៉ាង​ស្រស់ស្អាត ដែលជា​កាដូរ ដែល​ម៉ាៗ ជូន​នាង​ទៀតផង​។ រថយន្ត​នេះ ជា​ក្ដី​ស្រមៃ​របស់​អា​ជី ជា​យូរ​មកហើយ ហើយ​ទើប​បំផុត​នាង​ក៏​សម្រេច​បំណង​នៅ​ថ្ងៃនោះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហាញ​រថយន្ត​នេះ មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បង្ហោះ​រូបថត​ប្រដាប់​ពិនិត្យ​ទឹកនោម​មើល​កូន​ ហើយ​បញ្ជាក់​ច្បាស់​ៗ​ថា «​ចែ​ជី​មាន​baby​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ភាព​ភ្ញាក់ផ្អើល​នេះ អ្នកគាំទ្រ អា​ជី បាន​ជូនពរ​ព្រោងព្រាត ក្នុង​នោះ​សូម្បីតែ​លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ​ដែល​ត្រូវ​ជា​កូនស្រី​​បង្កើត​លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏​ចូល​មក​ខំ​មិន​ជូនពរ​ដែរ​ថា «​អបអរសាទរ​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​ជូនពរ​របស់​អ្នកគាំទ្រ អា​ជី បាន​ឆ្លើយតប​ថា «​អរគុណ​បងប្អូន​ទាំងអស់គ្នា សម្រាប់​ពាក្យ​ជូនពរ​»​។ ចំណែក​ការ​ជូនពរ​របស់​លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ អា​ជី បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន លោកជំទាវ​បង​ចូល​មក​ខម​មិន នាង​ខ្ញុំ​សូម​គោរព​អរគុណ​ជំទាវ​បង ដោយ​ក្ដី​គោរព​ស្រឡាញ់​ពី​ប្អូន, អរគុណ​ណាស់​បង​សម្លាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ភាព​រីករាយ និង​អំណរ​នេះ បាន​កើតឡើង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារតែ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ អា​ជី បាន​បង្ហោះ​សារ​សុំទោស​កូន​ទាំង​ទឹកភ្នែក​ថា ៖ «​សូមទោស​កូន​សម្លាញ់​ដែរ​ម៉ាក់​មិន​អាច​ថែ​កូន​បាន​ល្អ​ម៉ាក់​ក៏​មិន​ចង់​ធ្វើ​បែប​នេះ​ដែរ​ម៉ាក់​សូមទោស តែ​ម៉ាក់​មិន​អាច​ទ្រាំ​ទ្រូ​បាន​មែន សូមទោស ខ្លួន​ម៉ាក់​ឈឺចាប់​ណាស់​ដែរ ​បាត់បង់​កូន​ តែ​បើ​ម៉ាក់​មិន​ធ្វើ​បែប​នេះ​ម៉ាក់​ ក៏​ត្រូវ​ស្លាប់​ដូចគ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ទោះ​អា​ជី មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ច្បាស់លាស់​ពី​បញ្ហា​ ដែល​កើតឡើង​ក៏ដោយ ក៏​មតិ​ច្រើន​យល់ថា អា​ជី យក​កូន​ចេញ ដែរ ហើយ​លើក​ឡើង​ថា «​បាប​ណាស់​ចែ​ ដែល​យក​អា​អូន​ចេញ​, គ្រាន់តែ​ចាញ់កូន​ហេតុ​អី​ចែ​ទ្រាំ​ម​មិនបាន​ចែ ​ខ្ញុំ​ពិបាក​ជាង​ចែ​ទៀត​វា​បាប​ណាស់​ចែ​ហេតុ​ធ្វើ​ចឹង​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment