ក្រោយ ទប់ចិត្តមិនបាន! អ្នកស្រី ទ្រី ដា​ណា យំ​គគ្រូក​, បងស្រី​បង្កើត​នាង​ ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយគ្នា ពោល​ពាក្យ​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា និង​អ្នកស្រី ទ្រី សុផានិត ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ ធ្លាប់​មាន​ជម្លោះ​ជាមួយគ្នា​យ៉ាង​ក្ដៅ​គគុក រហូតដល់​មានការ​ប្ដឹងផ្ដល់​ឡើង​តុលាការ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ អ្នកស្រី ទ្រី ដា​ណា បាន​ប្ដឹង​អ្នកស្រី ទ្រី សុ​ផានិត ជា​បង​បង្កើត ​​ចោទ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក សមត្ថកិច្ច​ក៏បាន ឃាត់ខ្លួន​អ្នកស្រី ទ្រី សុ​ផានិត តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ហើយ​ពេល​បញ្ជូន​ទៅ​តុលាការ​នោះ ស្រាប់តែ​អ្នកស្រី ទ្រី សុ​ផានិត ដួល​សន្លប់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​អាការៈ​រាង​ធូរ​នោះ អ្នកស្រី​ទ្រី សុ​ផានិត ក៏បាន​ដឹង​កំហុស លើកដៃ​សំពះ យំ​រៀប​រាប់ទាំង​ទឹកភ្នែក សុំទោស​ប្អូនស្រី​របស់​ខ្លួន ឈ្មោះ​ទ្រី ដា​ណា តាមរយៈ​ការ​ឡាយ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ពេល​អាកា​រៈ​ជំងឺ​របស់ខ្លួន កាន់តែ​ធូរស្រាល​ទៀត​នោះ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​ឡាយ​វីដេអូ​ជា​លើក​ទី​២ លើកដៃ​សំពេះ​ប្អូនស្រី​របស់ខ្លួន លើក​លែងទោស​ឲ្យ​ចំពោះ​ទង្វើ​កន្លងមក ដោយ​បញ្ជាក់ថា ជាការ​សុំទោស​ចេញពី​ចិត្ត​។ ក្នុងករណី​ប្អូនស្រី​មិន​ពេញចិត្ត​នោះ ចំពោះ​ការសុំ​ទោស​ជា​សាធារណៈ​នេះ​ទៀត ខ្លួន​នឹង ធ្វើលិខិត​សុំទោស​ជា​ផ្លូវការ​មួយទៀត ឱ្យតែ​ប្អូន​យល់ព្រម​អភ័យទោស និង​ដក​ពាក្យបណ្ដឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ខាង​លើ​នេះ បាន​ស្ងាត់​ជ្រាប​តាំងពី​ពេល​នោះ​មក រហូតមកដល់​ពេលនេះ ទំនងជា​បាន​បញ្ចប់​​​ទៅ​ហើយ ដោយសារ​ជា​សាច់ឈាម​នឹង​គ្នា​នោះ​។ ជាក់ស្ដែង កន្លងមក អ្នកស្រី ទ្រី ដា​ណា ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរថា បើ​បងស្រី​ខ្លួន​សុំទោស​ជា​សាធារណៈ​នោះ ខ្លួន​នឹង​លើកលែងទោស​ឲ្យ តែ​អ្នកដទៃ ដែល​ជ្រៀតជ្រែក​រឿង​នេះ​ប្រញាប់​ដក​ខ្លួន​ចេញ គ្រួសារ​ខ្លួន ខ្លួន​អាច​លើកលែងទោស​ឲ្យ អ្នកដទៃ​ចេះដឹង​រឿងនេះ ខ្លួន​នឹងមិន​លើកលែង​ឲ្យ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​​នៅព្រឹកថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដា​ណា ​បាន​ឡាយ​វីដេអូ​ ​ទម្លាយ​រឿង​គ្រួសារ​ទាំង​ទឹកភ្នែក​​ពាក់ព័ន្ធ​ទង្វើ​ពូ​ម៉ៅ ធ្វើបាប​ អ្នក​ស្រី​កន្លងមក។ ពេល​ឃើញ​ប្អូន​ស្រី ជួបរឿងបែបនេះ អ្នកស្រី ទ្រី សុផានិត ​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា, ទោះមិនអាចជួយអ្វីបាន ក៏​បាន​បង្ហោះ​សារ​លើក​ទឹកចិត្ត​​​ពី​ចម្ងាយ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា «​ជីវិត​គ្រួសារ​តែង​ជួប​បញ្ហា ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ទោះបី​បងស្រី​គ្មាន​សមត្ថភាព​ជួយ​អ្វី​ប្អូនស្រី​បាន តែ​បង​សុំ​ឈ​ផ្ដល់​កម្លាំងចិត្ត​ពី​ចម្ងាយ ស៊ូៗ​ប្អូនស្រី​រឿង​កន្លងមក​ធ្វើ​អោយ​បងស្រី​មាន​វិប្បដិសារី ឈាម​ខាប់​ជាង​ទឹក តែ​អ្វី​ ដែល​ហួស​ជា​មេរៀន 🥲​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ពួក​យើង​នឹង​………»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ការ​បង្ហោះ​សារ​ខាង​លើ​នេះ មាន​ការ​ចាប់អារម្មណ៍​ពី​មហាជន​ខ្លាំង​ណាស់ ដោយ​ពួកគេ​ចូល​បញ្ចេញមតិ​ព្រោងព្រាត ហើយ​ជា​ការ​ឆ្លើយតប អ្នកស្រី ទ្រី សុ​ផានិត បាន​រៀប​រាប់ទាំង​អួល​ដើម​.​កថា «​សូម​អរគុណ​ដល់​បងប្អូន​ទាំង​អស់គ្នា​ណាស់​ ដែល​ចូល​មក​ខំ​មិន​ គ្រាន់តែ​ខ្ញុំ​អាន​ ខំ​មិន​បងប្អូន​រួចហើយ​ទឹកភ្នែក​ខ្ញុំ​ហូរ​មក​មិន​ឈប់​សោះ ពេល​ដែល​ឮ​ដឹង​រឿង​បែបនេះ​ចិត្ត​ខ្ញុំ​នៅ​មិន​សុខ​ទឹកភ្នែក​ខ្ញុំ​ចេះតែ​ហូរ​អារម្មណ៍​បែបនេះ​ពិបាក​ទ្រាំ​ពេក​ហើយ​»៕​ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment