សិល្បករ​-​សិល្បការិនី​និង​ភ្ញៀវ​ច្រើន​កុះករ​ចូលរួម​អ ប​អរ​ពិធី​ចែក​រង្វាន់​ធំៗ​ដល់​តំណាង​ចែកចាយ​របស់ HK7 Beauty Care

​ភ្នំពេញ​ ៖ កាលពី​ថ្ងៃទី​26 ធ្នូរ 2021 អគ្គនាយិការ​ក្រុមហ៊ុន HK7 Beauty Care គឺ​លោកស្រី អ៉ឹ​ម សុគន្ធា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារតែ​លោកស្រី​បានរៀបចំ​ពិធី​ជួបជុំ​សិល្បករ និង​ចែក​រង្វាន់​ធំៗ​ដល់​តំណាង​ចែកចាយ ចំណាយ​ការរៀបចំ​រហូតដល់​ជិត 20 ម៉ឺន​ដុល្លារ​។

​លោកស្រី អ៉ឹ​ម សុគន្ធា បាន​លើកឡើងថា ដោយសារតែ​លោកស្រី​បាន​ធ្វ​ការសន្យា​ចំពោះ​អ្នកតំណាង​របស់លោក​ស្រី​ថា ង្ន​កណា​ដែល​លក់ដាច់​បាន​ច្រើន​ដល់កំណត់​មួយ​នឹង​ទទួលបាន​រង្វាន់​ធំៗ​ដូចជា​ម៉ូតូ ព្រមទាំង​រង្វាន់​ធំៗ​ជាច្រើន​ទៀត​ទើប​លោកស្រី​សម្រេច​រៀបចំ​ពិធីជប់លៀង​និង​ផ្ដល់​រង្វាន់​នេះ​ឡើង ដោយ​សរុប​រង្វាន់​ដែល​បាន​ប្រគល់ជូន​អ្នកតំណាង និង ភ្ញៀវ​កិ​ត្ត​យស​ដែល​បាន​ចូលរួម​រហូត​ទៅដល់​ជិត 20 ម៉ឺន​ដុល្លារ​។​
​នៅក្នុង​ពិធី​នោះ​លោកស្រី​និង​ស្វាមី បាន​អញ្ជើញ​សុទ្ធសឹងតែ​តារា​ល្បីៗ​ឱ្យ​ដើរ​ម៉ូដ ព្រមទាំង​ច្រៀង​កំដរ​កម្មវិធី និង​ធ្វើជា​ភ្ញៀវកិត្តិយស​ខណៈដែល​វត្តមាន​តារា​ទាំង​នោះបាន​ញ៉ាំងឱ្យ​ពិធីជប់លៀង​ទាំងមូល​មាន​ភាព​អឹកធឹក​យ៉ាងខ្លាំង​។​

​លោកស្រី​ថា​ពិធី​នេះ​ត្បិត​តែ​មាន​សិល្បករ​ចូលរួម​កុះករ​តែ​តារា​ទាំងនោះ​មិនមែន​ក្រុមហ៊ុន​ជួល​ឱ្យមក​បង្ហាញខ្លួន​នោះ​ទែ តែ​សុទ្ធសឹងតែ​ជា​អ្នក​រាប់អាន​នៅ​ក្នុង​សង្គម​សិល្បៈ និង ជា​សិល្បករ​សិល្បការិនី​ដែលជា​អតិថិជន​ផ្ទាល់​របស់​ក្រុមហ៊ុន HK7​។

នៅ​ក្នុង​ពិធី​នោះ​លោកស្រី​ក៏​តម្រូវឱ្យ​ភ្ញៀវកិត្តិយស និង អ្នកតំណាង​ទាំងអស់​ស្លៀក​រ៉ូ​បរា​ត្រី​ស្រមោល​សរ​ព័ណ៌​ទឹកមាស ដែល​ធ្វើឱ្យ​ពិធី​ទាំងមូល​លេចធ្លោរ​ខ្លាំង ប្រៀបដូចជា​ជំនួប​បវរកញ្ញា​ទ្រង់ទ្រាយ​ធំ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​។

​លោកស្រី អ៉ឹ​ម សុគន្ធា បាន​បន្តថា ពីមុន​លោកស្រី​គឹជា​តារា​សម្ដែង និង​ជា​ពិធី​ការិនី​មួយរូប តែ​ក្រោយពេល​រៀបការ​ហើយ​មាន​ភារកិច្ច​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ទើប​លោកស្រី​បោះបង់ចោល​។ យ៉ាងណាក៏ដោយ ក្រោយពេល​លោកស្រី​ត្រឡប់​មក​កម្ពុជា​វិញ លោកស្រី​ក៏បាន​បើក​ជំនួញ​អន​ឡាញ​លក់​គ្រឿងសម្អាង នាំចូល​ពី​បរទេស​ដោយ​បង្កើត Brand ផ្ទាល់ខ្លួន ហើយក៏​មិន​នឹកស្មានថា ក្លាយជា​អ្នកជំនួញ Online ជោគជ័យ​បែបនេះ​ដែរ។

លោកស្រី​លើកឡើង​នៅ​ក្នុង​កម្មវិធី​ទាំង​ហូរ​ទឹកភ្នែក​ថា ពីមុន​លោកស្រី​គ្រាន់តែ​ជា​ស្ត្រី​មេផ្ទះ​ដ៏​សាមញ្ញ​ប៉ុណ្ណោះ ហើយ​ក្រោយមក​ក៏​សាកល្បង​ទិញ​ផលិតផល HK7 យក​មក​ប្រើ ដែល​កាលនោះ​ផលិតផល​នេះ​គ្រាន់តែ​ជា​ផលិតផល​របស់​បរទេស​ប៉ុណ្ណោះ បន្ទាប់ពី​កែរ​ប្រែខ្លួន​ឱ្យមាន​រូប​សម្រស់​កាន់តែ​ប្លែក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោកស្រី​ក៏​សម្រេចចិត្ត​បង្កើត Brand HK7 នេះ​ដោយ​យក​រូបមន្ត​ទាំង​ស្រុង​នៃ​ផលិតផល​ដែល​ខ្លួន​បាន​ប្រើ​យក​មក​ផលិត។

លោកស្រី អ៊ឹម សុគន្ធា អះអាង​ថា ខ្លួន​កាន់តែ​សប្បាយចិត្ត​បន្ទាប់ពី​ជោគជ័យ​កាន់តែ​ខ្លាំង​ដោយមាន​អ្ន​តំណាង​កាត់​ខេត្ត​កាត់​តំបន់​កាន់តែ​ច្រើន​ ខណៈ​ដែល​អ្នក​តំណាង​កាន់តែ​ច្រើន​គឺ​លក់​ខ្លាំង​រហូត​គ្រប់​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួល​បាន​រង្វាន់​ធំៗ​ដូចដែល​បាន​ឃើញ​នេះ។

លោកស្រី​បាន​ទាំង​អះអាង​យ៉ាង​មុតមាំ​ថា​ ភាព​ស្រស់​ស្អាត និង រាង ស្វែល​ក្នុង​វ័យ​ជិត​40 ឆ្នាំ​របស់​ខ្លួន​នេះ គឺ​ខ្លួន​ប្រើ​ផលិតផល HK7 100% តាំងពី​ការ​ថែ​ទាំ​ស្បែក​មុខ​ស្បែក​ខ្លួន និង​កាហ្វេរ​សម្រក​រាង​ដែល​កំពុងតែ​ផ្ទុះ​ការ​គាំទ្រ ដោយ​មិនមែន​ខ្លួន​ស្អាត និង​ក្មេង​ជាង​វ័យ​ដោយ​ប្រើ​ផលិតផល​ផ្សេង ហើយ​ឃោសនា​លក់​ផលិតផល HK7 ឱ្យ​ភ្ញៀវ​នោះ​ឡើយ។

អ្នក​ប្រើប្រាស់​ច្រើន​ណាស់​របស់​លោក​ស្រី​ គឺជា​អ្នក​សិល្បៈ​ ដែល​អាច​ធ្វើជា​សាក្សី​បាន​ ខណៈ​ដែល​ផលិតផល​គ្រប់មុខ​របស់​លោក​ស្រី ​គឺ​សុទ្ធសឹងតែ​មានគុណ​ភាព​ល្អ និង​មិន​ប៉ះពាល់​សុខភាព​ដូចដែល​ បាន​លើកឡើង​នេះ​ហើយ ទើប​ប្រើ​ពេល​ត្រឹមតែ​រយៈពេល​ខ្លី តែ​អាច​ដណ្ដើម​ទីផ្សារ​បាន​ខ្លាំង ហើយ​អាច​ឱ្យ​តំណាង​ស្ទើរ​គ្រប់រូប​របស់​ក្រុមហ៊ុន​លក់​បាន​ច្រើន​រហូត​ទទួល​បាន​រង្វាន់​ធំៗ ដែល​ត្រូវតែ​ឱ្យ​លោកស្រី​ធ្វើ​ពិធី​ជួបជុំ និង​ប្រគល់​រង្វាន់​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ឡើង ហើយ​ជា​ពិធី​ដែល​ធ្វើ​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ ដែល​មាន​ការ​ចំណាយ​ខ្ពស់​ទៅទៀត។

ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​ជួបជុំ​បំណាច់​ឆ្នាំ​របស់​ក្រុមហ៊ុន HK7 Beauty Care»៕​

Related posts

Leave a Comment