តបវិញហើយ! ក្រោយ ​ចែ​ដាណា យំគគ្រូក​រៀបរាប់​រឿង​នេះ​​, ពូម៉ៅ​ថា គម្រោង​ បើ​មិន​មាន​គម្រោង​ក៏…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន មានការចាប់អារម្មណ៍ជាថ្មី ក្រោយ​ពី​ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារជាបន្តបន្ទាប់ ទម្លាយ​មូលហេតុបែកបាក់គ្រួសារ និងទង្វើរបស់ពូម៉ៅ ធ្វើដាក់អ្នកស្រី នាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ប្អូនស្រីពូម៉ៅ កាលពីពេលថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានរៀបរាប់យ៉ាងវែងអន្លាយថា «តាមពិត​ចឹ​ង​សោះ​បងប្អូន​ បាន​គាត់​ខំ​បំបែកបំបាក់​ខ្ញុំ​ និង​ពូម៉ៅ​ណាស់ គាត់​ថា​ គាត់​ចង់​ល្បី លោក​អើយ​អី​ក៏​ឃោរឃៅ​ម្ល៉េះ ចឹ​ង​បាន​រាល់ថ្ងៃនេះ ​ខំ​ផុស​ដៀមដាម​មក​ខ្ញុំ​រហូត ព្រោះ​គាត់​សប្បាយចិត្ត​ពេល​បំបែក​ខ្ញុំ​ជាមួយ​ពូ​ម៉ៅ​បាន​សម្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​ក៏​សរសើរ​ពូ​ម៉ៅ​ខ្ញុំ​ដែរ​ ដែល​រើស​យក​គ្រួសារ​ និង​ស្រី​ក្រៅ​ចោល​ប្រពន្ធ​កូន តែ​ខ្ញុំ​ក៏​មិន​តូច​ចិត្ត​ដែរ​ដោយសារ​ប្តី​យើង​ទេ ជឿ​​គ្រួសារ​ជាង​ប្រពន្ធ​កូន ខ្ញុំ​ប្រាប់​បងប្អូន​តាម​ត្រង់​ថា ​ខ្ញុំ​និង​ពូ​ម៉ៅ​ពី​មុន​មក​គាត់​បែងចែក​ដាច់​រវៀង​គ្រួសារ​គាត់​ និង​ជីវិត​គូ​ពួក​ខ្ញុំ​មិនដែល​ឈ្លោះ​គ្នា​ទេ តែ​ក្រោយមក​ដោយសារ ចិត្ត​របស់ខ្ញុំ​នេះ​វា​ឆ្កួត​ខ្លួនឯង ទៅ​ជួយ​ប្អូន​របស់គាត់​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងតែ​ពី​ជួ​យ​មក​ជីវិត​គ្រួសារ​ខ្ញុំ​មាន​បញ្ហា​សឹង​រាល់ថ្ងៃ ថ្ងៃ​ណា​ក៏​មុខ​ពូ​ម៉ៅ​មិនដែល​ស្រស់​ដែរ ហើយ​រាល់​ពេល​ដែល​គាត់​ស្រវឹង​ម្តងៗ​លើកឡើង​តែ​ពី​ប្អូន​នេះ ​មក​និយាយ​ និង​ម្តាយ​គាត់​របស់ តើ​អោយ​ខ្ញុំ​ជួយ​របៀប​ណា​ទៅ​លោក​អើយ ជួយ​ហើយ​ខុស​ទៀតហើយ​ស្មានថា​ប្តី​ខ្លួនឯង​សរសើរ​ប្រពន្ធ​ថា​ប្រពន្ធ​ចិត្តបាន តែ​មិនមែន​ទេ​បងប្អូន​អើយ ការជួយ​របស់ខ្ញុំ​ដូច​នាំ​ដុំ​ភ្លើង​ចូលក្នុង​ផ្ទះ​ខ្ញុំ​ទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ដែល​ខ្ញុំ​ជួយ​ហើយ​ហេតុ​អី​ក៏​មិន​អោយ​ខ្ញុំ​សុខ​? ​តែ​ចុងក្រោយ​ខ្ញុំ​ចាញ់​នាង​ដដែល ចាញ់​ត្រង់​ខ្ញុំ​មិន​អាច​រស់នៅ​ក្នុង​ការគ្រប់គ្រង​របស់​គេ​ទេ ដោយសារ​ប្តី​ខ្ញុំ​ស្តាប់​គ្រួសារ​ខ្លាំង​ពេក​រហូត​ឡាយ​បំពាន​ខ្ញុំ រាល់ថ្ងៃ​នេះ​អាណិត​ពូ​ម៉ៅ​ណាស់ តែ​ដោយសារ​គាត់​ជឿ​​សម្តី​គ្រួសារ​ពេក ​ទើប​សុខចិត្ត​បំផ្លាញ​គ្រួសារ​បែបនេះ មិនដែល​ស្រឡាញ់​ប្រពន្ធ​កូន​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបសេចក្តី​មកវិញ មូលហេតុ​នៃ​ការ​លែងលះ​នេះ​ដោយសារ​ខ្ញុំ​លែង​ជួយ​ប្អូនស្រី​នេះ​ហើយ​គាត់​វ៉ៃ​ធ្វើបាប​ខ្ញុំ​ទាំង​កាយ​និង​ចិត្ត​ដោយសារ​ស្តាប់​គ្រួសារ​ខាង​មករក​រឿង​ខ្ញុំ​រហូត បងប្អូន​មើល​តែ​ក្នុងការ​ឡាយ​របស់​ពូ​ម៉ៅ​ពេល​មានរឿង​ដំបូង​ទៅ​ដឹង​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ស្រលាញ់​ប្ដី​ណាស់​ហើយក៏​ស្មោះ​ខ្លាំង​ណាស់​ ហើយក៏​ប្រឹង​ខ្លាំង​ណាស់​ ដើម្បី​គ្រួសារ​មួយ​នេះ តែ​ទី​បញ្ចប់​ប្តី​ខ្ញុំ​មិនដែល​អោយ​តម្លៃ​ខ្ញុំ​ទេ នេះ​ហើយ​ជា​ការ​ឈឺចាប់​បំផុត​របស់​មនុស្ស​ស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​មុន​ផ្តាំ​ទៅ​ប្រពន្ធក្រោយ​ផង​ថាបើ​ចង់​រស់នៅ​មួយ​ពូ​ម៉ៅ​បាន​សុខ​ទាល់តែ​យកចិត្ត​និង​តាម​គ្រប់​រឿង​របស់​គ្រួសារ​គាត់​ជាពិសេស​នាង​ម្នាក់​និង ព្រោះ​មិន​ចឹ​ង​ទេ​មិន​សុខ​ទេ​ ព្រោះ​ពូ​ម៉ៅ​គាត់​មិន​ចេះ​បែងចែក​ដាច់​រវាង​គ្រួសារ​គាត់ ​និង​ប្រពន្ធ​ទេ បើ​ទេវតា​មាន​ភ្នែក​មែន​ជួយ​មើល​ផង សាធុ​ប»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា បាន​ឡាយ​វីដេអូ យំ​គគ្រូក​បកស្រាយ​រឿង​នេះ​បន្ថែម ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពូ​ម៉ៅ​នោះ​។ អ្នកស្រី ទ្រី ដា​ណា បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​រស់នៅ​ជាមួយ​បង​ឯង ខ្ញុំ​រស់នៅ​ជាមួយ​សំបក​មនុស្ស បង​ឯង​ត្រូវ​ដឹង ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា ពី​មនុស្ស​ស្រី​ម្នាក់ ដែល​ស្មោះត្រង់​ជាមួយ​ប្ដី សូម្បីតែ​ប្រុស​ផ្សេង ឆាត​មក ឬក៏​អី ក៏​ខ្ញុំ​អត់​ដែល​ខ្វល់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​រៀបរាប់​ទៀតថា «​បង​ឯង​មើ​លម​កថា​រាល់ថ្ងៃ​ខ្ញុំ​អន់​ខ្លាំង​ណាស់ បង​ឯង​មិនដែល​ឃើញ​ខ្ញុំ​ស្អាត​ទេ បង​ឯង​អត់​ដែល​ឃើញ​ប្រពន្ធ​ខ្លួនឯង​ស្អាត​ទេ​បង ខ្ញុំ​ប្រឹង​ណាស់​បង ខ្ញុំ​ប្រឹង​អត់​ដែល​ស្គាល់​ថ្ងៃ​ស្គាល់​យប់ បង​ឯង​ឃើញ​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​គេង​អត់​ងូតទឹក​មែន ខ្ញុំ​ទទួលស្គាល់ ថា​ខ្ញុំ​គគ្រិច ខ្ញុំ​គេង​អត់​ងូតទឹក ប៉ុន្តែ​ដោយសារ​អី​បង ដោយសារ​គ្រួសារ​យើង​។​ ប៉ុន្តែ​បង មាន​ដែល​សរសើរ​ប្រពន្ធ​មួយ​ម៉ាត់​ថា អូន​ហត់​ហើយ អូន​សម្រាក​ទៅ បង​ឯង​មិន​ចឹ​ង​ទេ បង​ឯង​ដឹង​តែ​ម្យ៉ាង​គត់ បងប្អូន​ឯង​អត់​ប្រយោជន៍ បង​ឯង​ដៀល​ខ្ញុំ បង​ឯង​ថា​ឲ្យ​ខ្ញុំ​អត់​ប្រយោជន៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្ថែមទៀតថា «​បងប្អូន​បង​ឯង​អត់​បាន​ប្រយោជន៍​ពី​ខ្ញុំ បង​ឯង​កត់​ទុក បង​ឯង​គុំកួន​គ្រួសារ​ខ្ញុំ បង​ឯង​គុំកួន​តាំងពី​ប្អូន​ឡើង ដែល​គេ​ខំ​ជួយ​យើង​មក តាំងពី​អត់ តាំងពី​អី​។ ប្អូន​ខ្ញុំ​ជួយ​ខ្ញុំ តាំងពី​ខ្ញុំ​លក់​ក្រោម​ឆត្រ ជាមួយ​គ្រួសារ​ខ្ញុំ​មុន ប្អូន​ខ្ញុំ​កម្សត់កម្រ​ជាមួយ​ខ្ញុំ​។ ពីមុនមក គាត់​ចេះ​ស្រឡាញ់​ប្អូន ស្រឡាញ់​អី​ណាស់​។ ប៉ុន្តែ​បន្ទាប់ពី​បាត់​ប្រយោជន៍​របស់​ប្អូនស្រី​គាត់​ហ្នឹង​មក គឺ​គ្រប់យ៉ាង​ទាំងអស់ ប្រែ​ទៅជា​ពណ៌​ខ្មៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយអ្នកស្រី ទ្រី ដាណា រៀបរាប់រឿងជាច្រើនពាក់ព័ន្ធនឹងខ្លួន ព្រមទាំងគ្រួសារនោះ ពូម៉ៅ មិននិយាយអ្វីច្រើនទេ គ្រាន់តែលើកទឹកចិត្តខ្លួនឯងថា «ថ្ងៃនេះថ្ងៃសីល៍, ស៊ូៗអត់ធ្មត់» ភ្ជាប់ជាមួយCaptionគេដែលមានស្រាប់ ដោយមានខ្លឹមសារថា«ខឹងគេមិនចាំបាច់ទៅចងគំនុំទេ ត្រឹមទប់ចិត្តខ្លួនឯងរួចដើរចេញ ជាវិធីដ៏ល្អបំផុត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ពូម៉ៅ បានបង្ហោះសារទៀតថា «គំរោង​ បើ​មិនមានគំរោងក៏មិនមានការរៀបចំដែរ​ យល់?
ចឹងឈប់គិតទៅហ៊ា​រិទ្ធអើយ»។ តាមរយៈនេះ មានការលើកឡើងថា «ត្រូវគ្នាវិញទៅលោកពូអាណិតកូន, ពូម៉ៅបើពូម៉ៅជាមនុស្សល្អមែន ពូម៉ៅឡាយនិយាយតតំាងទៅ»៕ សូម​ទស្សនា​វីដេអូ លម្អិត​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment