សិល្បកររូបណាក៏ពោលពាក្យអាណិតអាសូរចំពោះ នាង ប្រាក់សុគន្ធ ដែលបាត់បង់ជីវិតដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជាធានីភ្នំពេញ៖ ក្រោយទទួលដំណឹងមរណភាពរបស់ អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Cambodia Idol លោក នាង ប្រាក់សុគន្ធ បានធ្វើឱ្យសិល្បករសិល្បការនីជាច្រើន បានបង្ហាញអារម្មណ៍តក់ស្លុត និងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ែន ចំរ៉ុង បានបង្ហាញអារម្មណ៍តកស្លុត និងអាណិតអាសូរចំពោះយុវជនរូបនេះ ដែលត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែឃាតករលើដងផ្លូវគឺគ្រោះថ្នាក់ចរាចរណ៍។ លោកថា៖“ប្អូនប្រុស នាង ប្រាក់សុគន្ធ ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់។ គ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹងតែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្តប្អូនប្រុសទៅកាន់សុគតិភពផងចុះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះតារាចម្រៀង លោក ជ័យ សុវ៉ាត បានបញ្ជាក់ថា លោកគ្មានពាក្យអ្វីក្រៅពីការអាណិតអាសូរនោះទេ ចំពោះការបាត់បង់តារាចម្រៀង នាង ប្រាក់សុគន្ធ។  “បងគ្មានពាក្យអ្វីនិយាយក្រៅពី ពាក្យថាអាណិតទេអូនអើយ បងស្លុតចិត្ត បងមិនជឿ ហេតុអ្វីក៏អូនអាយុខ្លីយ៉ាងនេះ សូមឲ្យប្អូនទៅអោយបានសុខណា មានជាតិក្រោយសូមឲ្យប្អូនមានវាសនាល្អ ល្អកុំអោយមានទាស់អ្វីម្យ៉ាងឲ្យសោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាចម្រៀង លោក វង្ស ថាណាន់ បានចាត់ទុកថា ហាក់ដូចជារឿនពេកហើយចំពោះការបាត់បង់មិត្តសម្លាញ់ទុកដូចជាបងប្អូនរូបនេះ។ លោកថា៖“លឿនពេកហើយបងប្អូនអើយ គ្នាមិនចង់ជឿរទេ សូមបងប្អូនទៅអោយបានសុខណា ជាតិក្រោយសូមកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណា គ្នាពិតជាសោកស្តាយខ្លាំងណាស់បងប្អូនអើយ នាង ប្រាក់សុគន្ធ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមានសិល្បកសិល្បការនីជាច្រើន ទៀតបានក៏បានសម្តែងការសោកស្តាយចំពោះ ក្រុមគ្រួសាររបស់ ប្អួនស្រី នាង គុន្ធា អោយរឹងមាំបន្តទៀត បន្ទាបពីបាត់បង់បងប្រុសជាទីស្រលាញ់បែបយ៉ាងឆាប់រហ័សបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ក្នុងវ័យ២៦ឆ្នាំ តារាចម្រៀង នាង ប្រាក់សុគន្ធ មានប្រភពកំណើតពីខេត្តប៉ៃលិន។ លោកបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Cambodia Idol រដូវកាលទី២កាលពីឆ្នាំ២០១៦។ ប្អូនពួកគេឆ្លាប់បានឆ្លងកាត់ការលំបាកជាច្រើនទម្រាំអាចកសាងជីវភាពបានប្រសើរបន្តិចនៅមួយរយ់ចុងក្រោយ ដោយប្រកបរបរជាអ្នកចម្រៀងពេលយប់ រហូតឈានដល់កើតរឿងអកុសលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ បណ្ដាលឲ្យបាត់បង់ជីវិត៕ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment