លង់ស្នេហ៍ហើយ! បើ សុខ ស្រីនាង ប្រាប់ថាឆ្នាំនេះ នាងមានអាយុ២៦ឆ្នាំជឿឬអត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ តារាចម្រៀង សុខ ស្រី​នាង ត្រូវ​បានគេ​កត់សម្គាល់​ឃើញថា​ សព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះ​របស់​នាង គឺ​បាន​ឡើង​ខ្ពស់ត្រដែត​ខ្លាំង​តែម្តង ដោយ​ឃើញថា​មានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​អ្នកគាំទ្រ​ជុំ​ទិស​ទី​​ មិន​ថា​នៅក្នុង​ឬ ក៏​នៅ​ខាងក្រៅ​បណ្តាញ​សង្គម​នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ពិតណាស់ តារា​ស្រី​រូបនេះ​គឺមាន​សមត្ថភាព​យ៉ាង​អស្ចារ្យ​ក្នុងការ​ច្រៀង​និង រាំ ផងដែរ ជាពិសេស​ទៀត​នោះ គឺ​នាង មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង ដែល​ជា​អំណោយ​ផល​ពី​ធម្មជាតិ​មក​តែម្តង ដែល​នេះ​កម្រ​នឹង​មាន​រូបសម្បត្តិ ល្អ​ពី​ធម្មជាតិ​បែបនេះ​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ នៅ​ថ្ងៃ​ចន្ទ ដើមទ្រព្យ​នេះ សុខ ស្រី​នាង បាន​បង្ហោញ​ខ្លួន​ជាមួយ​នឹង​រូបរាង​ដ៏​ស្លី​ម​ស្អាត​និង សក់វែង​ស្អាត​ទន់​រលើបរលោង ជាមួយ​នឹង​ទម្រង់​មុខ​រាង​ពងក្រពើ ស្បែក​សខ្ចី​ដូច​នឹង​ពណ៌​សម្បុរ​ដងខ្លួន​ផង​ដែរ ជាមួយ​នឹង​អាវ ផ្កា និង ខោ​ជើង​ខ្លី បញ្ចេញ​សាច់​សខ្ចី ដែល​មើល​ទៅ​ពិតជា​ស្រស់​ស្អាត គ្មាន​ទាស់​ត្រង់ណា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ ម្ចាស់​បទ “​មិន​ស័ក្ដិសម​”​រូប​នេះ ក៏បាន​ភ្ជាប់​ជាមួយ​សំណេរ​ខ្លី​ថា “​ឆ្នាំ​អូន ២៦”​។​ក្រោយពី​ បាន​ឃើញ​ដូច្នេះ​រួចមក ក៏មាន​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​សរសើរ​សម្រស់​តារា​ស្រី​រូបនេះ​ដែល​នៅតែ​រក្សា​ភាព​ក្មេង​ជាង​វ័យ​បាន​ដដែល ទោះបី​ជាមាន​វ័យ​រាង​ចំណាស់​បន្តិច​ក្តី​៕​ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment