កុំ​ចេះ​តែថា! ចែម៉ី យំ​សស្រាក់​ថា ទ្រព្យសម្បត្តិ​ខ្លួន​បាត់​អស់​ជាង​១​លាន​ដុល្លារ​ទៀត ​ហើយ​លើក​ជា​សំណួរ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរ​ចូល​ប្លន់​យក​គ្រឿងអលង្ការ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ​នោះ បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ព័ត៌មាន​បឋម​ថា ប្លន់​យក​លុយ និង​គ្រឿងអលង្ការ គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​លាន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ព័ត៌មាន​បឋម ដែល​ចុះផ្សាយ​ព្រោងព្រាត​នេះ ត្រូវបាន​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បដិសេធ ដោយ​បញ្ជា​ក់​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ថា តាម​ចម្លើយ​ជនរងគ្រោះ បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការបំភ្លឺ ជុំវិញ​ទ្រព្យសម្បត្តិ​នេះ​ថា «​បន្ទាប់ពី​ជនរងគ្រោះ​សម្រួល​អារម្មណ៍ បាត់​ភ័យខ្លាច និង​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​អំពី​ទ្រព្យសម្បត្តិ ដែល​បាន​បាត់បង់ ដោយ​បាន​បញ្ជាក់​តម្លៃ​ជាមួយ​ហាង​លក់​ពេជ្រ ដែល​គាត់​តែងតែ​ទិញ​យក​មក​ប្រើប្រាស់ តាម​ចម្លើយ​របស់​ជនរងគ្រោះ​សម្ភារៈ ដែល​បាន​បាត់បង់​រួមមាន​ខ្សែក​ពេជ្រ​ធំ ចំនួន​៣​ខ្សែ និង​គ្រឿង អលង្ការ (​ពេជ្រ​) មួយ​ចំនួនទៀត យោងទៅ​លើ​វិក្កយបត្រ ទិញ​-​លក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រហែលជា ១.៦ ទៅ ១.៩ លាន​ដុល្លារ​អា​មេ​រិក និង​ទូរស័ព្ទដៃ​ម៉ាក I phone ចំនួន ២​គ្រឿង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅពេល​ចាប់បាន ហើយ​មុនពេល​បញ្ជូនទៅ​តុលាការ​នោះ អាវុធហត្ថ បាន​បង្ហោះ​វីដេអូ​ពី​ចម្លើយសារភាព​របស់ William Guang ហើយ​នៅក្នុង​ចំណុច​មួយ​នោះ​, លោក​វិ​ល្លាម បាន​បញ្ជាក់ថា ការ​ប្លន់​នេះ ជាការ​ព្រមាន​ទៅកាន់​អ្នកមាន កុំ​អួត​ពេក​ថ្ងៃក្រោយ នេះ​ពួក​សម្ដែង ខ្សែក​ស្វា​រ៉េ​នេះ ប្រហែលជា​២​លី ២​លី​កន្លះ​នេះ​អស់ហើយ ចូល​ប្រហែលជា​១​ពាន់​គ្រាប់ ហើយ​លក់​ក្នុង​ទីផ្សារ​វិញ ក្រៅពី​ម្ចាស់​គេ លក់​គ្មាន​បាន​ប៉ុន្មាន​ទេ​…​ទាំងអស់​ហ្នឹង​គ្មាន​លើ​ហ្នឹង​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក ផែង វណ្ណៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ បាន​បង្ហោះ​គ្រឿង​អលង្ការ ដែល​សមត្ថកិច្ច​ប្រមូល​ពី​ចោរ​សម្រាប់​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ហើយ​រៀបរាប់​ថា «​ខ្សែក​ពេជ្រ​ ដែល​គេ​អួត​អះអាង​ថា មានតម្លៃ​រាប់​លាន​ដុល្លារ​ ធ្វើ​អោយ​ចោរ​ស្រក់ទឹកមាត់ ពេល​ប្លន់​បាន​ទើប​ដឹង​ថា ជា​ក្ដិប​ពេជ្រ​សោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី កើតទុក្ខ​មិន​សុខចិត្ត​ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ ហើយ​នៅ​ក្នុងការ​ឡាយ​បកស្រាយ​នេះ លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ធ្វើការ​បញ្ជាក់​ច្បាស់​ៗ​ថា តាមពិត​ខ្លួន​អត់​ត្រូវ​ចេញ​វីដេអូ​ទេ ចាំ​ឲ្យ​ចាំ​សព្វគ្រប់​សិន ព្រោះ​ចោរ​ចាប់​អត់​ទាន់​បាន​អស់ ប៉ុន្តែ​ខ្លួន​ឃើញ​បងប្អូន​ខ្លះ ព្យាយាម​បំបាក់ ដោយ​ខ្លួន​ជា​ជនរងគ្រោះ ទៅជា​អ្នក​បំពុល​សង្គម​ទៅវិញ ព្យាយាម​ជាន់​ពន្លិច​ជនរងគ្រោះ លើក​តម្កើង​ចោរ ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ច្របូកច្របល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោកជំទាវ អ៊ា​ន​សៀវ​ម៉ី បាន​យំ​សម្រាក់​ទឹកភ្នែក​ជ្រែក​ផែនថ្ពាល់ ធ្វើការ​លើកដៃ​សំពេះ​អង្វរ​ដល់​លោកពូ​ម្នាក់ ឈប់​លាប​ពណ៌​ខ្លួន​ទៀត​ទៅ ខ្លួន​ជួប​រឿង​អញ្ចឹង​ហើយ មក​ជាន់ពន្លិច​ខ្លួន ហើយ​កាន់ជើង​ចោរ ចង់បាន​អី​ពី​ខ្លួន មាន​ដឹងថា​ខ្លួន​ឈឺចាប់​អត់​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលនោះ ប្ដី​លោកជំទាវ ក៏​បា​និយាយ​ដែរ​ថា អស់ពី​ពេជ្រ​ឯង​ថា អស់​ច្រើន បែរជា​ថា​ពេជ្រ​ឯង​ចាប់​អស់​៩​លាន មក​ឃើញ​ពេជ្រ​ប៉ុណ្ណឹង​។ គ្រាន់តែ​ប្ដី​និយាយ​បែបនេះ ឆ្លើយតប​ទៅកាន់​លោកពូ​ម្នាក់​នោះ ស្រាប់តែ​លោកជំទាវ អ៊ា​ន សៀវ​ម៉ី បាន​ស្ទុះ​យក​ពេជ្រ​របស់ខ្លួន​មក​បង្ហាញ​ពេជ្រ ហើយ​រៀប​រាប់ទាំង​ទឹកភ្នែក​ទៀតថា ពូ​ឯង​ឆ្លើយថា ៣​ឈុត នេះ ប្រអប់​ចោរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែ​ម៉ី លើក​បង្ហាញ​ហើយ​សួរថា «​ពូ​ឯង​រាប់​មើល ៣​ឈុត ឬ​ប៉ុន្មាន​ឈុត ហើយ​អត់​អស់​ទេ​របស់ខ្ញុំ បាត់​ជាង​១​លាន​ដុល្លារ​ទៀត​ពូ ពូ​ឯង​ដឹង​ម៉េច​ទេ ឈ្មោះ​នេះ ឈ្មោះ​ខ្ញុំ វា​កាត់​ខ្សែ​ខ្ញុំ​អស់ ហើយ​បើសិនជា​ចោរ​ហ្នឹង​វា​មាន​លុយ ណា​ពូ​ណា ហេតុអ្វី​វា​លួច​ទៅ​ភ្លាម វា​យកទៅ​រំលាយ វា​យកទៅ​រំលាយ​លក់ ខ្ញុំ​សួរថា បើ​វា​មាន​លុយ វា​ស្អប់​ខ្ញុំ វា​ជ្រេញ​ខ្ញុំ វា​ប្លន់​ខ្ញុំ ហេតុ​អី ផ្ទះ​វា​ជួល​គេ ឡាន​វា​បង់​រំលស់​គេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​យំ​រៀបរាប់​ទៀតថា «​ខ្ញុំ​បញ្ចេញ​អ្វី ដែល​ខ្ញុំ​មាន​ទេ ខ្ញុំ​អត់​បាន​ទៅ​លួច​ឆក់​ប្លន់​អ្នកណា ខ្ញុំ​អង្គុយ​ឡាយ​លក់ ខ្ញុំ​ជួយ​តែ​អ្នកក្រ អ្នក​ដែល​អត់ ហើយ​ខ្ញុំ​ប្រាប់ថា អ​ញ្ចេ​ក ពូ​មិនបាន​អាណិត​ខ្ញុំ​ក៏ដោយ ពូ​កុំ​ជាន់ពន្លិច​ខ្ញុំ ពូ​មើលទៅ នៅសល់តែ​ឈ្មោះ​ខ្ញុំ​ទេ ខ្សែ​ខ្ញុំ​ទៅណា ខ្ញុំ​ចង់​សន្លប់​ពូ​ឯង​យល់​ទេ ហើយ​សួរថា​ខ្ញុំ​ចាំ​បានទេ ថា​ទាំង​អស់ហ្នឹង​របស់ខ្ញុំ​មានអី​ខ្លះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បន្តថា «​ពូ​មើលទៅ ពូ​ឯង​បើ​ថា​អីវ៉ាន់​៥០​ឈុត​ចុះក្រោម ខ្ញុំ​ចាំបាន តែ​ខ្ញុំ​មិនមែន​៥០​ឈុត​ទេ របស់ទ្រព្យ​ខ្ញុំ បងប្អូន​ឃើញ​ហើយ ១​ខ្សែ​ខ្ញុំ​ពាក់ អា​បណ្ដោង​ធំ​ខ្ញុំ ណា​ពូ ណា​អ្នក​ទាំងអស់គ្នា ៤០​ជាង​ម៉ឺន​, ក្រវិល​គ្រាប់​ធំ​ខ្ញុំ ខ្សែដៃ​អា​គ្រាប់​ធំៗ​ខ្ញុំ បាត់អស់​ទៅហើយ មិនទាន់​អស់​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន​បន្ត​ជាមួយនឹង​ការសុំ​អំពាវនាវ​ថា «​សុំ​អ្នកសារព័ត៌មាន​មួយចំនួន​ក៏ដោយ កុំ​និយាយ​អ្វី​មិន​ការពិតៗ របស់ខ្ញុំ​មិនទាន់បាន​មកវិញ​ទាំងអស់​ទេ ខ្ញុំ​បានតែ​អាតូចៗ​របស់ខ្ញុំ​ទេ វា​យក​របស់ខ្ញុំ​ទៅ​រំលាយ​សួរថា​បើ​វា អាចោរ​ប្លន់​ហ្នឹង​បើ​វា​មាន​លុយ​មែន វា​គ្រាន់តែ​ជ្រេញ​ខ្ញុំ​មែន​ហេតុ​អី​យក​របស់ខ្ញុំ​ទៅ​រំលាយ​របស់ខ្ញុំ​អស់រលីង​…»៕ សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment