បានត្រឹមអាណិត!វេហាស៍រៀបរាប់​ពី​ប្រវត្តិ​ដ៏​កម្សត់​,នាងគន្ធនាំ​បងប្រុស​ទៅដល់​ស្រុកកំណើត​វិញហើយ​ពោល​ពាក្យ​ថា​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១ មហាជន មានការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ជាខ្លាំង ក្រោយ​ទទួលដំណឹង​ថា តារាចម្រៀង នាង​ប្រាក់ សុគន្ធ ដែល​ខំតស៊ូ​មក​ប្រឡង​ចម្រៀង​ជាមួយ​ប្អូនស្រី ​តាំងពី​ខេត្ត​ទម្រាំ​មានឈ្មោះ​បោះ​សំឡេង​បន្តិចបន្តួច មិន​ទាន់​បាន​សុខ​ស្រួល​ផង ក៏​ត្រូវ​បាត់បង់​ជីវិត​ទាំង​វ័យក្មេង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឈាម ត្រជាក់ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព នាង ប្រាក់​សុគន្ធ បែបនេះ​ថា «​បងប្អូន​អ្នកជិះ​ម៉ូតូ​យប់ៗ​ជ្រៅ​មេត្តា​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្ពស់​ផង​ដាច់ខាត​ត្រូវ​ពាក់មួក​ការពារ​ឱ្យ​ជាប់​ពេលខ្លះ​យើង​ខំ​ប្រុងប្រយ័ត្ន ហើយ​តែ​ឡាន​មក​បុក​ពីក្រោយ​ជីវិត​ផុយស្រួយ​ណាស់​បុក​ហើយ​ជួន​បើក​រត់​បាត់​ទៀត​បើ​ទោះ​ចាប់បាន​យ៉ាងច្រើន​សងលុយ​បន្តិច​បន្តូច​ប៉ុណ្ណោះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព បន្តថា «​អ្នក​បុក​រួចខ្លួន​បាត់​យើង​ស្លាប់​ឥតប្រយោជន៍​គ្រួសារ​ទុក្ខ​ប៉ុន​ភ្នំ យំ​ស្ទើរ​បែក​ទ្រូង​គ្រប់គ្នា​។ សូម​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ផង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប្អូន​បាន​ទៅ​ទី​ស្ងាប់​សុខ​។​ប ញ្ជា​ក់​គាត់​ស្លាប់​ដោយសារ​ឡាន​បើក​បុក​ពីក្រោយ​យប់មិញ​ខ្ទង់​ម៉ោង​៣​ទៀបភ្លឺ​ហើយ​បាន​ស្លាប់​ពេលទៅដល់​មន្ទី​ពេទ្យ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក បើតាម ផេ​ក​ហ្វេ​ស​ប៊ុ​ក «​វេហាស៍ SD» បាន​រៀបរាប់​យ៉ាង​កម្សត់​ថា «​សុគន្ធ​អើយ​សុគន្ធ​ម៉េច​ក៏​អាយុ​ខ្លី​ម្ល៉េះ​? ពីរ​នាក់​បងប្អូន​ដឹក​ដៃ​គ្នា​មកពី​ខេត្ត មក​ប្រលង​ចម្រៀង តស៊ូ​លំបាក​វេទនា​រហូត​មានឈ្មោះ​ប៉ុន​នេះ មិនទាន់​ទាំង​បាន​សុខ​សប្បាយ​លើ​ភាព​ជោគជ័យ​ផង ហេតុ​អី​ព្រហ្មលិខិត​មក​ផ្តាច់​ពង្រាត់​ជីវិត​មនុស្ស​ទាំង​ស្រស់ញញឹម​បែបនេះ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្តថា «​គន្ធា​អើយ​គ​ន្ធា បង​អាណិត​ប្អូនស្រី​ណាស់​ ដែល​មក​ត្រូវ​បាត់បង់​ បងប្រុស​ដែល​កម្សត់កម្រ​ជាមួយគ្នា​ទាំង​វ័យក្មេង​បែបនេះ​។ ប្អូនស្រី​កំពុង​ជោគជ័យ​លើ​សិល្បៈ មិនគួរណា​បងប្រុស​មិនអាច​ឈរ​មើល​ភាព​ជោគជ័យ​ប្អូនស្រី​អោយ​បាន​យូរ​ជាង​នេះ​ សុគន្ធ​មាន​មោទនភាព​លើ​ប្អូនស្រី​ណាស់ អូន​ត្រូវតែ​រឹងមាំ ព្រោះ​សុគន្ធ​នឹង​សម្លឹង​មកពី​ឋាន​សួគ៌​តាម​រក្សា​ការពារ​អូន រឹងមាំ​ឡើង​ណា​អូន Neang Kunthea»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នាង គ​ន្ធា ជា​ប្អូនស្រី តារាចម្រៀង នាង ប្រាក់ សុគន្ធ ក្រោយពី​បង្ហោះ​សារ​បង្ហាញ​ពី​ទុក្ខសោក​របស់​ខ្លួន​ជា​បន្តបន្ទាប់​ហើយ​នោះ ក៏បាន​យក​បងប្រុស​ទៅ​ស្រុកកំណើត​វិញ និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង គ​ន្ធា បាន​រៀបរាប់​កាល​យប់​ពី​ម្សិលមិញ​ថា «​នាង​ខ្ញុំ​បាន​យក​បងប្រុស Brak Sokun Real មកដល់​ស្រុកកំណើត​ហើយ​សូម​ជម្រាប​ជូន​ទៅដល់​បងប្អូន​ជិត​ឆ្ងាយ​នឹង​មិត្ត​ភក្ដ័​របស់​បង សុគន្ធ ទាំងអស់គ្នា​ជូន​ជា​ដំណឹង​ ​សព​របស់​បងប្រុស​នា​ង​ខ្ញុំ​នឹងធ្វើ​ការបូជា​នៅ​ថ្ងៃស្អែក​នា​ម៉ោង 7 នាទី​យប់​បើសិនជា​បងប្អូន​ចង់​ចូល​បុណ្យ​បងប្រុស​នាង​ខ្ញុំ​តាមរយះ ABA ( 016745060 Neang Kunthea ) ហើយក៍​សូម​អភ័យ​ដែល​នាង​ខ្ញុំ​មិនអាច​តប​រាល់​ខំ​មិន​នឹង​ឆាត​របស់​បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តារាចម្រៀង​វ័យក្មេង នាង​ប្រាក់ សុគន្ធ ត្រូវបាន​ប្រភព​រាយការណ៍​ថា នាង បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២១ ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេងៗ​២ ក្បែរ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។ បច្ចុប្បន្ន សព​ត្រូវបាន​បញ្ជូនទៅ​ស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment