ពិធីការិនី សុភ័ក្រ កុសុម៉ា គឺជាពិធីការិនីដែលមានភាពល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សុភ័ក្រ កុសុម៉ា ត្រូវ
បានគេចាត់ទុកថាជាពិធីការិនីដែលមានភាពលេចធ្លោខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែកញ្ញា មានទេពកោសល្យនិងចំណេះចំនាញច្បាស់លាស់ខាងផ្នែកសិល្បៈហេតុដូច្នេះហើយទើបកញ្ញា ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។
យ៉ាងណាមិញកាលពីយប់នេះមហាជនមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ កញ្ញា សុភក្រ័ កុសុម៉ា បង្ហាញសារសំឡេង តារាចម្រៀងប្រុសដ៏ល្បីម្នាក់គឺលោក ឆន សុវណ្ណរាជ បានឆាតមកច្រៀងសុំខ្លួនស្នេហ៍ទាំងកណ្តាលយប់ស្ងាត់ និងបានសារសងគ្នាយ៉ាងផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកផហដែរ ។
ដោយឡែកក្រោយរឿងនេះកំពុងតែមានកម្តៅនិងត្រូវបានមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះស្រាប់តែពេលនេះ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ភ្ជាប់ជាមួយសំណេរ និយាយបែបលេងសើចដូច្នេះថា ៖ “កើតមកជាស្រីស្អាត គឺថាមានកន្លង់ឆាតញ៉ែចឹងហើយ Chhorn Sovannareach”។
មិនត្រឹមតែប៉ុណ្ណោះទេ សុភ័ក្រ កុសុម៉ា ក៏បានចូលខមិនឆ្លើយឆ្លងជាមួយហ្វេនៗរបស់ខ្លួនទៀតដែរថា៖ អុញនោះឆនសុវណ្ណរាជឆាតច្រៀងញ៉ែកុសុម៉ាទាំងកណ្តាលយប់ស្ងាត់ច្រងំ ហេតុតែគាត់ជាតារាចម្រៀង សូម្បីតែឆាតញ៉ែយើងក៏ច្រៀងដែ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖