អ្នកតាមដានព័ត៌មានសិល្បៈ ពិសេសអ្នកគាំទ្រ ច្បាស់ជា បានស្គាល់រួចមកហើយ នូវ អតីតហ្វ្រេស៊ីហ្គើលម្នាក់ មានឈ្មោះ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ដែលជួបរឿងគ្រួសារបែកបាក់ ហើយពេលមានប្ដីទៀតសោត រូបនាង ក៏ជួបរឿងបែកបាក់ដូចទៅនឹងឪពុកម្ដាយរបស់នាងនោះ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ខ្លួននោះ ហ្វីយ៉ាតា បានរៀបរាប់រឿងទាំងនេះឲ្យគាំទ្ររបស់ខ្លួនបានដឹងជាសាធារណៈ និងបង្ហាញពីភាពរឹងមាំរបស់ខ្លួន។ ស្របពេលទម្លាយរឿងនេះ នោះ ហ្វីយ៉ាតា ក៏បានបង្ហាញផ្ទះដ៏ស្រស់ស្អាតរបស់ខ្លួនផងដែរ។
ក្រោយជួបរឿងឈឺចាប់បែបនេះរួចមក កាលពីពេលថ្មីៗកន្លងទៅនេះ ហ្វីយ៉ាតា ក៏ចាប់ផ្ដើមវិលទៅរកស្នេហ៍ចាស់របស់ខ្លួន ជាមួយ លោក ហេង ពិទូ ក្រោយចំណងស្នេហាជា សង្សារធ្លាប់បានបែកបាក់ កាលពី៦ឆ្នាំមុននោះ។
តាំងពីពេលនោះមក ចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែស្អិតរមួតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបី ហ្វីយ៉ាតា ជាស្ត្រីធ្លាប់រៀបការមានកូនហើយក្តី តែមើលទៅ គូស្នេហ៍មួយនេះ រីករាយសប្បាយនឹងទំនាក់ទំនងនេះខ្លាំងណាស់ គូស្នេហ៍ថ្មីថ្មោងខ្លះសុំចាញ់ហើយ។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែ លោក ហេង វិទ្យា បានប្រកាសដំណឹងពីការបែកបាក់គ្នាយ៉ាងភ្ញាក់ផ្អើលថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនិង Fi Yataបានបែកគ្នាហើយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៌ ហើយសូមទោសសម្រាប់កំហុសដ៏ធ្ងន់មួយនេះ . ហើយក៏សូមទោស Fiyata – ហ្វីយ៉ាតា នូវកំហុសមួយនេះ និងអរគុណសម្រាប់ការលើកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ព័ន្ធគ្នាទៀតទេ»។
តាមរយៈនេះ អ្នកខ្លះក៏ជឿ ខ្លះទៀតក៏មិនជឿ ហើយលើកឡើងដូច្នេះថា «ចេញបទសេដ ស្មានតែយល់ចិត្តមនុស្សស្រី តាមពិតក្បត់ដូចតែគេដូចតែឯងសោះ, មិចចឹង idol ចេញបទថ្មីមក, ចង់មើលការ៉ាអូខេបទហ្នឹងណាស់បង ចេញឆាប់ៗមក, អាគេខំសរសើរ ថាត្រូវគ្នាវិញស្វីត ឡើងចង់ត្រូវគ្នាមួយExដូចបងឯង ដល់ចឹងខាតសរសើរគេអស់ , មនុស្សប្រុសណាក៏ដូចគ្នាដែរ ពេលបែកតែងតែថាខ្លួនឯងក្បត់មុន ឬអាក្រក់ ទាំងដែលខ្លួនមិនបានខុស, មនុស្សប្រុសដឹងថាវាខុសហើយនៅតែធ្វើហើយចុងក្រោយគ្មានពាក្យអ្វីក្រៅពីសូមទោសឡើយ»៕