តារាកម្សាន្ត÷កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយទទួលដំណឹងមរណភាពរបស់បេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol លោកប៉ែនចំរ៉ុង ជាពិធីករនិងតារាសម្ដែង យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក បានបង្ហោះសារយ៉ាងដូច្នេះថា÷
ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹងតែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ😢សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្តប្អូនប្រុសទៅកាន់សុគតិភពផងចុះ
សូមរំលឹកផងដែលថា តារាចម្រៀងលោក នាងប្រាក់សុគន្ធ បានទទួលមរណភាពក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកទៀបភ្លឺថ្ងៃសៅរ៍នេះ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់៖