ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ដំណឹងដ៏រន្ធត់ក្រោយអតីតបេក្ខភាព Cambodia Idolលោក នាង ប្រាក់សុគន្ធ ទទួលមរណភាព ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីទទួលដំណឹងដ៏សោកសៅតារាសម្រៀងរូបនេះទទួលមរណភាព មានមហាជនជាច្រើនស្លុតចិត្តនឹកស្មានមិនដល់គ្រប់គ្នា។
ជាមួយគ្នានេះដែរ មុនពេលដែលលោក នាង ប្រាក់សុគន្ធ ស្លាប់តារារូបនេះធ្លាប់បានជួបគ្រោះម្ដងរួចមកហើយ ដោយមានចោរឆក់ មិនតែប៉ុណ្ណោះមុនលោកស្លាប់មួយថ្ងៃ តារារូបនេះបានពោលពាក្យ មិនសប្បាយក្នុងចិត្តមួយឃ្លាយ៉ាងដូច្នេះថា៖
“ទោះបីជាកើតទុក្ខ តែក៏ត្រូវសើចខ្លះដែរ”
សម្ដីលោក នាង ប្រាក់សុគន្ធ
គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាចម្រៀងរូបនេះទទួលមរណភាព ដោយសារជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកទៀបភ្លឺថ្ងៃសៅរ៍នេះ។ ក្នុងនោះដែរក៏មានមិត្តរួមសិល្ប: និងមហាជន បានសម្ដែងនូវការសោកស្ដាយព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្រោយបាត់បង់សិល្បករម្នាក់ដែលមានសមត្ថភាពផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖