ក្រោយ​ល្បី​រឿង​លោកWilliam Guang ប្លន់​ខ្លួន​ដែរ​នោះ, ម្ចាស់​បុរី ម៉ន ដានី ចេញ​បក​ស្រាយ ដោយ​បញ្ជាក់​ច្បាស់ៗ​ថា …(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១កន្លងទៅនេះ ​ក្រុមចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូល​ទៅ​ផ្ទះ​វិឡារ​លេខ​V01​ចាប់ខ្លួន លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី និងមនុស្សក្នុងផ្ទះនោះ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីយកគ្រឿង​ពេជ្រ​ទៅមួយ​ចំនួន គេចខ្លួន​បានត្រឹមតែ​មួយ​យប់ ក្រុមចោរ ក៏​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ដល់​សម្បុក​មេខ្លោង​ធំ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បាន​ប្រមូលយក​គ្រឿង​ពេជ្រ​ប្រគល់ជូន​ជនរងគ្រោះ​វិញ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែលជា​មេខ្លោង និង​ជា​អ្នក រៀបចំ​ផែនការ បាន​បញ្ជាក់​ថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី នេះ គឺ​ខ្លួន​រៀប​ផែនការ​មុន​តែមួយ​ថ្ងៃ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥​នាក់ ខ្លួន​ជា​អ្នកដឹកនាំ​ផ្ទាល់​តែម្តង មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្លន់​គឺ​ដោយសារ​:ទី​១ គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិនទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុងតម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិនមាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២ គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន មួយចំនួន​ដែលមាន​ចរិត​បែបនេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក​:ទី​១​គឺ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានធ្វើ​សកម្មភាព​ប្លន់ ម្ចាស់​បុរី​ម៉ន​ដា​នី នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ តែ​មិនបាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជនរងគ្រោះ​មិនបាន​នៅ​ក្នុង​ឡាន​ដែល​ពួក​ខ្លួន​បាន​កាក់​ប្លន់ ក៏​ក្លែង​ធ្វើជា​សួរនាំ​ក្នុងនាម​សមត្ថកិច្ច ហើយ​ពេលនោះ​ខ្លួន​មិនបាន​ចូលរួម​ទេ គឺ​ឲ្យ​តែ​កូនចៅ ០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះទៅ​ធ្វើ​សកម្មភាព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខ្លួន​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺ​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច និង​ក្លែង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចុះទៅ​ធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​អ្នក​ឡេ​អន​ឡាន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី បានសម្រេច​ដោយ​ប្រមូល​បាន​គ្រឿង​ពេជ្រ​មួយ​ចំនួន តែ​រំលង​បានតែ​១​យប់ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ដល់​ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១២​នាក់ អាវុធ​វែង​ខ្លី​ចំនួន​០៥​ដើម​ភ្លាមៗ និង​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ត្រឡប់មកវិញ ក្រោយមក​ឆែក​ឃើញ​អាវុធ​០១​ដើម​ទៀត លាក់​នៅ​មាត់​លូ សរុប​ដកហូត​បាន​អាវុធ ០៦​ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​វិធាន​ការ​ជំនាញ ក្នុងចំណោម​មនុស្ស​១២​នាក់ ដែល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​តែម្តង»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃទី២៦​ខែធ្នូ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលើ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក ម្ចាស់​បុរី​ម៉ន​ដា​នី នៅ​ស្រុក​គងពិសី ក្រោយរឿងនេះ ត្រូវបានសារព័ត៌មានផ្សាយព្រោងព្រាតផ្អើលដល់អ្នកស្គាល់ឆាតសួរសុខទុក្ខនោះ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក៏បានឡាយវីដេអូ ដោយអរគុណចំពោះអ្នកបារម្ភ និងសួរសុខទុក្ខ ព្រមទាំងបានរៀបរាប់ពីររឿងរ៉ាវនៅថ្ងៃកើតហេតុនោះយ៉ាងលម្អិតផងដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment