នេះជារឿងដ៏តក់ស្លុកមួយ សម្រាប់អ្នកគាំទ្រវិស័យសិល្បៈ ខណៈទទួលដំណឹងដ៏អកុសលថា អតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol នាងប្រាក់ សុគន្ធ បានទទួលមរណភាព។
ប្រភពមួយចំនួន បានលើកឡើងថា តារាចម្រៀង នាង ប្រាក់សុគន្ឋ យប់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២១ ច្រៀងនៅហាងសាច់អាំងហេងៗ២ ស្ទឹងមានជ័យ ដោយលោកច្រៀងនៅទីនោះជាប្រចាំរាល់យប់។ ពេលចាប់ការងារ លោកត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយបែរជាទទួលដំណឹងដ៏អកុសលបែបនេះទៅវិញ។
តារាចម្រៀង នាង គន្ធា ត្រូវជាប្អូនបង្កើត បានបង្ហោះសារជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ទាំងស្លុកចិត្ត និងជូនដំណឹងថា «ខ្ញុំនាំបងទៅផ្ទះយើងវិញណាBrak Sokun Realបងជិតបានជួបពុកម៉ែហើយ, អធ្យាស្រ័យបងបងដែលទាក់ទងការងារសូមឆាតមកAcc Fb ខ្ញុំTelegram ខ្ញុំកំពុងមានបញ្ហា»។
ជាមួយគ្នានេះ លោក ប៉ែន ចំរ៉ុង វិញ បានបង្ហោះសារចូលរួមរំលែកទុក្ខដែរថា «ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូត មិនដែលចេះមានបញ្ហា នឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេ ហើយគ្នាឡើងមកពីប៉ៃលិន
ពីរនាក់បងប្អូន ប្រឹងប្រែងខ្លាំងណាស់ ទម្រាំបានប៉ុណ្ណឹង តែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់ នៅខេត្តរន្ធត់ក្តុកក្តួល យ៉ាងណាទេ សូមកុសលផលបុណ្យ ដែលខ្ញុំបានសាង សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្អូនប្រុស ទៅកាន់សុគតិភពផងចុះ»។
បើយោងតាម ផេកហ្វេសប៊ុកឈ្មោះ Bro Da – ប្រូ ដា បានចូលរួមរំលែកទុក្ខ និងបញ្ជាក់ពីមូលហេតុនៃការស្លាប់ថា «សូមចូលរួមរំលែកទុក្ខផង នាង ប្រាក់សុគន្ធ-neang braksokun មិនគួរឲ្យជឿទាល់តែសោះសុគន្ធ ស្លាប់ហើយ ស្លាប់ដោយសារឡានបុកពីក្រោយនៅយប់ថ្ងៃទី25 វេលាម៉ោង3 ទៀបភ្លឺ អានិតណាស់ប្រូសម្លាញ់»៕