ដល់.ក! ថ្ងៃ​ខួបកំណើត វ៉ាន់ នី​ឡា , លោកតា វ៉័​ច​ទ័​រ ទម្លាយ​រូបនេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង ក៏​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា វ៉ាន់ នី​ឡា ជា​កូនស្រី​បង្កើត​របស់ លោក សុវណ្ណ​រិទ្ធី ហៅ​តា វ៉ិ​ច ទ័​រ​  ហើយ​នាង បាន​ចូល​សិល្បៈ លេង​កំប្លែង តាំងពី​នៅ​តូច​មក​ម្ល៉េះ រហូតមកដល់​ពេញរូបពេញរាង ដូច​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាន់ នី​ឡា មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​តាំងពី​តូច ហើយ​ជា​ដៃគូ ដ៏​សក្ដិសម​របស់​នាយ​ចឺម តាំងពី​តូច​នោះ​ផង​ដែរ​។ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន ពួកគេ​ពេញ​កំ​ឡោះ​ក្រមុំ​អស់​ទៅហើយនោះ ដោយ​វ៉ាន់​នី​ឡា ប្រកប​របរ​ជា​អ្នកលក់​អន​ឡាញ​បន្ថែម​លើ​អាជីព​ជា​អ្នកកំប្លែង ខណៈ​នាយ​ចឺម បោះបង់​កំប្លែង មក​ធ្វើជា​តារា​ចម្រៀង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ជា​ថ្ងៃ​ខួបកំណើត​របស់​វ៉ាន់ នី​ឡា នោះ ស្រាប់តែ​លោកតា​វ៉័​ច​ទ័​រ បាន​បង្ហោះ​រូ​បថ​២​សន្លឹក ធ្វើ​ឲ្យ​អ្នកគាំទ្រ ឃើញ​ហើយ​ស្រឡាំងកាំង​តែម្ដង​។ បង្ហោះ​ភ្ជាប់​រូបថត​២​សន្លឹក​កាត់​ទន្ទឹមគ្នានេះ លោកតា វ៉័​ច​ទ័​រ បានដាក់​Caption​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូនស្រី​​ប៉ា​សូមអោយ​កូន​បាន​សម្រេច​គ្រប់​បំណង​ប្រាថ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​រូបថត និង​ការ​ជូនពរ​ពី​ឪពុក​នេះ វ៉ាន់ នី​ឡា មិនបាន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ចែករំលែក​បន្ត​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ដាក់​ស្ទីក​ឃ័​រ​អស់សំណើច​។ អ្នកគាំទ្រ ដោយ​ឃើញបែបនេះ ក៏​បញ្ចេញមតិ​ម្នាក់​មួយ​ម៉ាត់​គួរ​ឲ្យ​អស់សំណើច ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពួកគេ បាន​លើក​ឡើង​ដូច្នេះ​ថា «​មើល​លើក​ណា​ក៏​សើច​ដែរ​, គាំង​ហេ​?, ប៉ា​ធើ​ស៊ី​កូន​ដល់​ហើយ​, ឃ្យូ​ត​សាហាវ​, នៅ​តូច​អាក្រក់​ម្ល៉េះ​, កាល​នៅ​ក្មេង​Cute​សាឡប់​មង​Sis, យក​រូបគេ​បាក់ធ្មេញ​មក​ផុស​ប៉ាប៉ា​, មាន​រូប​ស្អាត​ជាត​នេះ​ទេ​បង វ៉ិចទ័រ​?»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment