សុខ ស្រី​ម៉ុ​ច បង្ហើប​ពី​វិធី​ថែរក្សា​សម្រស់​ក្រោយ​ជោគជ័យ​លើ​ផលិតផល​នេះ

ភ្នំពេញ ​:​កញ្ញា សុខ ស្រី​ម៉ុ​ច ដែលជា​តារា​សម្តែង​មា ន​ប្រជាប្រិយភាព​មួយ​ដួង​ខណ​:​ពេលដែល​អាជីព​សិល្ប​:​ហាក់​កម្រើក​ឡើងវិញ​បន្ទាប់ពី​ស្ងប់ស្ងាត់​មួ យ​រយ​:​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នោះ​ពេលនេះ​ឃើញថា​នាង​ក៏​កាន់តែ​ប្រែ​រួប​សម្ផស្ស​ខ្លាំង​រហូត​១៨ ០​ដឺ​ក្រេ​។​

​ជាក់ស្តែង​បើ​សង្កេតឃើញ​ពេលបច្ចុប្បន្ន​តារា​ស្រី​ក ញ្ញា សុខ ស្រី​ម៉ុ​ច គឺមាន​ការប្រែប្រួល​ខ្លាំង​ទាំង​ជីវ ភាព​រស់នៅ​ប្រចាំថ្ងៃ​និង​ភាព​ហ៊ឺហា​ប្រើប្រាស់​របស់​មានតម្លៃ​ថ្លៃៗ​មិន​ចាញ់​តារា​ស្រី​ឯទៀត​នោះទេ​។​មិ ន​តែប៉ុណ្ណោះ ស្រី​ម៉ុ​ច ក៏​កាន់​តែមាន​ភាព​សិច​ស៊ី​ស្រ ស់​ស្អាត​ខ្លាំង​ជាង​មុន​ទៀតផង​។​ការរក្សាបាន​ទីផ្សារ​សិល្បៈ តាមរយៈ​ការចេញ​សម្តែង​-​ច្រៀង​និង​ភាព​សិច​ស៊ី​ស្រស់ស្អាត​ពី​ក ញ្ញា សុខ ស្រី​ម៉ុ​ច ពេលនេះ​ក៏ត្រូវ​ទស្សនិកជន​មួយចំនួន​យល់ថា​នាង​នូវតែ​អា ច​ក្តាប់បាន​ឱកាស​ចេញ​កើប​លុយ​ដើម្បី​តម្រូវ​ជីវ ភាព​និង​ភាព​ហ៊ឺហា​ប្រចាំថ្ងៃ​។

​តារា​សម្តែង​កញ្ញា សុខ ស្រី​ម៉ុ​ច បញ្ជាក់​ឲ្យ​ដឹងថា​ចំ ពោះ​អាជីព​សិល្បៈ​បច្ចុប្បន្ន​បានចាប់ផ្តើម​ដំណើរ​ការល្អ​ឡើងវិញ​ហើយ​គ្រាន់តែ​ពេលខ្លះ​នាង​ហាក់​រៀងរ យា​ល​បន្តិច​ដោយសារ​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​ខា ង​ក្រៅ​ដូចជា​,​ការរក់ស៊ី​របរ​ផ្សេងៗ​ពិសេស​គឺ​ការលក់​ផលិតផល​ថែរក្សា​សម្រស់​ដែល​នាំចូល​មកពី​ប្រ​ទេ ស​ថៃ​ជាដើម​។

​មកដល់​ត្រង់ចំណុច​នេះដែរ​នៅពេលដែល​សួរថា​តើ​រាល់ថ្ងៃ ស្រី​ម៉ុ​ច មាន​វិធីសាស្ត្រ​បែប​អាច​ថែរក្សា​ស​ម្ផ ស្ស​នៅ​ស្រស់ស្អាត​ដូចដើម​បែបនេះ​?​។ ចម្លើយ​ត្រូវបាន សុខ ស្រី​ម៉ុ​ច​និយាយ​ដោយ​សំណើច​ថា​នាង​មិ ន​ចង់​និយាយ​អ្វី​ច្រើន​ទេ​គ្រាន់តែ​ចង់​ប្រាប់​អ្នកគាំទ្រ​ថា​ដោយសារ​ខ្លួន​ប្រើ​ផលិតផល​ត្រូវ​គឺ​ផលិតផល​ដែ ល​ខ្លួន​នាំយក​ពី​ថៃ​មក​លក់​សព្វថ្ងៃ​ដោយ​ខ្លួនឯង​។​

​ដោយឡែក​ងាក​មក​រឿង​សិ​ស្ប​:​ត្រូវបាន សុខ ស្រី​ម៉ុ​ច និយាយ​ដែរ​ថា​ទោះបីជា​ពេលខ្លះ​នាង​រវល់​ការងារ​ខាងក្រៅ​ក៏​នៅតែ​មិន​បោះបង់​អាជីព​ដែល​នាង​បាន​ខិតខំ​ពង្រឹងសមត្ថភាព​និង​ទេពកោសល្យ​ដើម្បី​សា ង​កេរ្តិ៍​ជាច្រើន​ឆ្នាំ​រហូតមកទល់​ពេលបច្ចុប្បន្ន​នោះដែរ​ពិសេស​ជាង​នេះ​នាង​ក៏​អរគុណ​ដល់​ទស្ស​និក ជន​ដែល​តែងតែ​គាំទ្រ​និង​ឲ្យ​តម្លៃ​លើ​ការសម្តែង​រប ស់​នាង​រហូតមក​៕​

Related posts

Leave a Comment