ទប់​ទឹក​ភ្នែក​មិន​ជាប់! ក្រោយ​បង្ហាញ​មុខ​អ្នក​បំបែក​បំបាក់​គ្រួសារ​ខ្លួន, អ្នកស្រី ទ្រី ដាណា រៀបរាប់​ទាំង​អួល​ដើម.ក​ថា រាល់​ថ្ងៃ​នេះ អាណិត​ពូម៉ៅ​ណាស់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ធ្វើការ​ទម្លាយ​មូលហេតុបែកបាក់គ្រួសាររបស់ខ្លួន និងទង្វើរបស់ពូម៉ៅ កាលពីម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានបន្តទម្លាយរឿងនេះទៀត ជាមួយនឹងការបង្ហាញដួចចិត្តអាណិត ស្រឡាញ់ពូម៉ៅ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ប្អូនស្រីពូម៉ៅ អ្នកស្រី ទ្រី ដាណា បានរៀបរាប់យ៉ាងវែងអន្លាយថា «តាមពិត​ចឹ​ង​សោះ​បងប្អូន​ បាន​គាត់​ខំ​បំបែកបំបាក់​ខ្ញុំ​ និង​ពួ​ម៉ៅ​ណាស់ គាត់​ថា​ គាត់​ចង់​ល្បី លោក​អើយ​អី​ក៏​ឃោរឃៅ​ម៉្លេះ ចឹ​ង​បាន​រាល់ថ្ងៃនេះ ​ខំ​ផុស​ដៀមដាម​មក​ខ្ញុំ​រហូត ព្រោះ​គាត់​សប្បាយចិត្ត​ពេល​បំបែក​ខ្ញុំ​ជាមួយ​ពូ​ម៉ៅ​បាន​សម្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​ក៏​សរសើរ​ពូ​ម៉ៅ​ខ្ញុំ​ដែរ​ ដែល​រើសយក​គ្រួសារ​ និង​ស្រី​ក្រៅ​ចោល​ប្រពន្ធ​កូន តែ​ខ្ញុំ​ក៏​មិន​តូច​ចិត្ត​ដែរ​ដោយសារ​ប្តី​យើង​ទេ ជឿ​​គ្រួសារ​ជាង​ប្រពន្ធ​កូន ខ្ញុំ​ប្រាប់​បងប្អូន​តាម​ត្រង់​ថា ​ខ្ញុំ​និង​ពូ​ម៉ៅ​ពី​មុន​មក​គាត់​បែងចែក​ដាច់​រវៀង​គ្រួសារ​គាត់​ និង​ជីវិត​គូ​ពួក​ខ្ញុំ​មិនដែល​ឈ្លោះ​គ្នា​ទេ តែ​ក្រោយមក​ដោយសារ ចិត្ត​របស់ខ្ញុំ​នេះ​វា​ឆ្កួត​ខ្លួនឯង ទៅ​ជួយ​ប្អូន​របស់គាត់​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងតែ​ពី​ជួ​យ​មក​ជីវិត​គ្រួសារ​ខ្ញុំ​មាន​បញ្ហា​សឹង​រាល់ថ្ងៃ ថ្ងៃ​ណា​ក៏​មុខ​ពូ​ម៉ៅ​មិនដែល​ស្រស់​ដែរ ហើយ​រាល់​ពេល​ដែល​គាត់​ស្រវឹង​ម្តងៗ​លើកឡើង​តែ​ពី​ប្អូន​នេះ ​មក​និយាយ​ និង​ម្តាយ​គាត់​របស់ តើ​អោយ​ខ្ញុំ​ជួយ​របៀប​ណា​ទៅ​លោក​អើយ ជួយ​ហើយ​ខុស​ទៀតហើយ​ស្មានថា​ប្តី​ខ្លួនឯង​សរសើរ​ប្រពន្ធ​ថា​ប្រពន្ធ​ចិត្តបាន តែ​មិនមែន​ទេ​បងប្អូន​អើយ ការជួយ​របស់ខ្ញុំ​ដូច​នាំ​ដុំ​ភ្លើង​ចូលក្នុង​ផ្ទះ​ខ្ញុំ​ទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ដែល​ខ្ញុំ​ជួយ​ហើយ​ហេតុ​អី​ក៏​មិន​អោយ​ខ្ញុំ​សុខ​? ​តែ​ចុងក្រោយ​ខ្ញុំ​ចាញ់​នាង​ដដែល ចាញ់​ត្រង់​ខ្ញុំ​មិន​អាច​រស់នៅ​ក្នុង​ការគ្រប់គ្រង​របស់​គេ​ទេ ដោយសារ​ប្តី​ខ្ញុំ​ស្តាប់​គ្រួសារ​ខ្លាំង​ពេក​រហូត​ឡាយ​បំពាន​ខ្ញុំ រាល់ថ្ងៃ​នេះ​អាណិត​ពូ​ម៉ៅ​ណាស់ តែ​ដោយសារ​គាត់​ជឿ​​សម្តី​គ្រួសារ​ពេក ​ទើប​សុខចិត្ត​បំផ្លាញ​គ្រួសារ​បែបនេះ មិនដែល​ស្រឡាញ់​ប្រពន្ធ​កូន​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបសេចក្តី​មកវិញ មូលហេតុ​នៃ​ការ​លែងលះ​នេះ​ដោយសារ​ខ្ញុំ​លែង​ជួយ​ប្អូនស្រី​នេះ​ហើយ​គាត់​វ៉ៃ​ធ្វើបាប​ខ្ញុំ​ទាំង​កាយ​និង​ចិត្ត​ដោយសារ​ស្តាប់​គ្រួសារ​ខាង​មករក​រឿង​ខ្ញុំ​រហូត បងប្អូន​មើល​តែ​ក្នុងការ​ឡាយ​របស់​ពូ​ម៉ៅ​ពេល​មានរឿង​ដំបូង​ទៅ​ដឹង​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ស្រលាញ់​ប្ដី​ណាស់​ហើយក៏​ស្មោះ​ខ្លាំង​ណាស់​ ហើយក៏​ប្រឹង​ខ្លាំង​ណាស់​ ដើម្បី​គ្រួសារ​មួយ​នេះ តែ​ទី​បញ្ចប់​ប្តី​ខ្ញុំ​មិនដែល​អោយ​តម្លៃ​ខ្ញុំ​ទេ នេះ​ហើយ​ជា​ការ​ឈឺចាប់​បំផុត​របស់​មនុស្ស​ស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​មុន​ផ្តាំ​ទៅ​ប្រពន្ធក្រោយ​ផង​ថាបើ​ចង់​រស់នៅ​មួយ​ពូ​ម៉ៅ​បាន​សុខ​ទាល់តែ​យកចិត្ត​និង​តាម​គ្រប់​រឿង​របស់​គ្រួសារ​គាត់​ជាពិសេស​នាង​ម្នាក់​និង ព្រោះ​មិន​ចឹ​ង​ទេ​មិន​សុខ​ទេ​ ព្រោះ​ពូ​ម៉ៅ​គាត់​មិន​ចេះ​បែងចែក​ដាច់​រវាង​គ្រួសារ​គាត់ ​និង​ប្រពន្ធ​ទេ បើ​ទេវតា​មាន​ភ្នែក​មែន​ជួយ​មើល​ផង សាធុ​ប»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ជុំវិញ​រឿង​នេះ​ដែរ​ថា «​មិន​ចង់​និយាយ​រឿង​គ្រួសារ​ច្រើន​ទេ តែបើ​មិន​បង្ហាញ គ្រប់គ្នា​នៅតែ​ច្រឡំ​ចឹ​ង​ថា ខ្ញុំ​មិន​ជួយ​ឪពុក​ម្ដាយក្មេក បងប្អូន​ថ្លៃ ធ្វើបុណ្យ​សម្ដែង​ជួយ​តែ​អ្នកដទៃ​(​ដោយសារ​ពូ​ម៉ៅ​ឡាយ​និយាយ​បំពាន​ខ្ញុំ​)(​ក្នុង​ចេតនា​ធ្វើអោយ​មហាជន​យល់​ច្រ​លំ​មកលើ​ខ្ញុំ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ក្បែរ​ខ្លួន ខ្ញុំ​ជួយ​ទាំងអស់​មុនពេល​ជួយ​គេ តែ​ឱ្យ​ខ្ញុំ​ជួយ​ប៉ុណ្ណា ទើប​ពេញចិត្ត​ប្ដី​ខ្ញុំ​? ខ្សែក​ពេជ្រ ខ្សែដៃ ពេជ្រ នាឡិកា​ពេជ្រ មាស​ទាំង​តម្លឹង ​ខ្ញុំ​ជូន​ពួកគាត់ ពេល​បុណ្យទាន​ក៏​ខ្ញុំ​ជូន​លុយ​គាត់​ទាំង​ពាន់ ហើយ​បុណ្យបច្ច័យបួន​ពួកគាត់ នាង​ខ្ញុំ ធ្វើ អស់​លុយ​ទាំង​ម៉ឺន ទិញ​ឡាន​អោយ​គាត់​ជិះ​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បងប្អូន​ថ្លៃ​គាត់​ក៏​ចូល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ខ្ញុំ សួរថា​ខ្ញុំ​គ្មាន​ចិត្ត​មែន​? ប្រឹងរក​រាល់ថ្ងៃ​គ្មាន​ពេល​សម្រាក រហូត​យប់​ជ្រៅ​ម្នាក់ឯង ត្រូវ​គិត​សព្វគ្រប់ ការងារ ការរកស៊ី ក្រុមហ៊ុន តំណាង​ចែកចាយ​រាប់ម៉ឺន​នាក់ ហាង​ពេជ្រ លើ​ខ្ញុំ​ទាំងអស់ គឺ​ដើម្បី​អនាគត​គ្រួសារ និង​កូនៗ មិនមែន​ដើម្បី​បងប្អូន​ខាង​ណា​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​មិនមែន​មនុស្ស​ស្រី មិន​យល់ថា​ការ​ទុកដាក់​លុយ​សម្រាប់​អនាគត​កូនៗ វា​សំខាន់​ប៉ុណ្ណា​ទេ​។ យើង​មិនអាច​រកបាន 50 យក 20 ទៅ​ជួយ​គ្រួសារ​ម្ខាងៗ​ទេ ព្រោះ​ពួកគាត់​ក៏មាន​កូនៗ​ផ្សេងទៀត​ដែរ ហើយ​គាត់​ក៏​ធូរធារ​ហើយ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយ​ក្មេក ខ្ញុំ​គោរព​ណាស់ ព្រោះ​អត់​ពី​ម្ដាយ​ឪពុក​បង្កើត​ទៅ មានតែ​ពួកគាត់​នេះហើយ ជា​ចាស់ទុំ​សម្រាប់​នាង​ខ្ញុំ ពុក​ក្មេក​ខ្ញុំ ល្អ​ណាស់ ខ្ញុំ​សរសើរ​គាត់ គោរព​គាត់ ព្រោះ​គាត់​ចង់​ឃើញតែ​កូន​បាន​សុខ មិនដែល​រករឿង និយាយ​ចាក់​ចូ​ច​អី​ទេ មានតែ​ម៉ែក្មេក​ខ្ញុំ បងប្អូន​ថ្លៃ និយាយដើម​ខ្ញុំ​ជាមួយ​ប្ដី ឱ្យតែ​ទៅលេង​ផ្ទះ មកវិញ​រករឿង​ខ្ញុំ​រហូត ហើយ​ឈាន ដល់​វៃ​ដំ​មកលើ​រូបខ្ញុំ ដោយសារ​ប្អូនថ្លៃ​និង​ម្តាយក្មេក​និង​ជឿ​ហើយ​ធ្លាប់​លឺ​គេ​ថា​អណ្តាត​ម្ដាយក្មេក ពិតណាស់ ឃើញ​ខ្ញុំ​នៅ​ម្នាក់ឯង​គ្មាន​ឪពុកម្ដាយ​បង្កើត​នៅ​ឃុំគ្រង ចង់​គ្រប់គ្រង​ខ្ញុំ ចាត់ចែង​លើ​កម្លាំង​ញើស​ឈាម​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការជួយ​អ្នកដទៃ ជា​ទឹកចិត្ត​ខ្ញុំ ជួយ​អ្នក​ក្រលំបាក​ពិតប្រាកដ ហើយក៏​ធ្វើតាម​គន្លង​ឪពុកម្ដាយ​ខ្ញុំ ដើម្បី​បំពេញ​បំណង​ពួកគាត់​។ ពេល​គេ​និយាយ​ចឹ​ង ខ្ញុំ​នឹក ខ្ញុំ​អាណិត​ឪពុកម្ដាយ​បង្កើត​ខ្ញុំ ដែល​ខ្ញុំ​មិនទាន់មាន​លទ្ធភាព​បាន​ជួយ​គាត់​ស្រួល​ផង គាត់​ក៏​លា​ទៅ​បាត់​ឪពុក​ម្ដាយក្មេក​ខ្ញុំ​ធូរធារ​ហើយ បងប្អូន​ថ្លៃ​ក៏​ចឹ​ង​ដែរ មិនគួរ​ច្រណែន ជាមួយ​អ្នក​ខ្ញុំ​ជួយ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment