បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានធ្វើការបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍ធ្វើផ្លូវ និងប្រឡាយទឹក នៅឯស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយឡែក នាពេលម្សិលមិញ តារាប្រុសរូបនេះ បានសរសេរររៀបរាប់ពីអារម្មណ៍រំភើបរីករាយ ផុសចេញពីក្នុងចិត្ត ចំពោះការងារសប្បុរសធម៍ដែលលោកបានធ្វើនៅខេត្តបន្ទាយមានជ័យថា៖
ការជួយដល់សង្គមជាតិ និង ប្រជាជន យើងគឺជាតួនាទីរបស់យើងទាំងអស់គ្នា។ថវិការ2,000,000$(ពីរលានដុល្លា)ជាថវិការដ៏ច្រើនសំរាប់ខ្ញុំតែខ្ញុំរីករាយនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកសាងនៅផ្លូវ និង ប្រឡាយទឹកជួយសម្រួល ដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ទូទាំងប្រទេសតាមអ្វីដែរខ្ញុំអាចធ្វើបាន
យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរអំពីទឹកចិត្ត លោក ខេមរៈ សិរីមន្ត ដែលសុខចិត្តចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយអភិវឌ្ឍន៍ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖