គេនៅចាំបានថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថាជាក្មួយស្រីលោក ខាន់ ជេមស៍ បានបញ្ចប់ភាពនៅលីវ តាមរយៈដឹកដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។
មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុប៉ុណ្ណោះ ដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះគឺមានតែមិត្តភក្ដិជិតដិត និងក្រុមគ្រួសារទាំងសងខាង ហើយចំពោះអ្នកសិល្បៈរួមអាជីពវិញភាគច្រើនគឺមានតែតារារួមដំបូលសាន់ដេ ។
យ៉ាងណាបន្ទាប់ពីបានក្រាបផ្ទឹមរយៈពេលមិនទាន់បាន៣ខែស្រួលបួលផង ពេលនេះអ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អហើយ ដោយនាងទទួលបានកូនភ្លោះថែមទៀតផង។
តារាចម្រៀងរូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «23/12/2021 នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំ មិនមែន1ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះ មិនដែរបានទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ Welcome New year 2022 »។
ក្រោយពីប្រកាសដំណឹងល្អជុំវិញការមានកូនភ្លោះភ្លាមនេះ វីរៈនិច្ច លក់ដីដាច់ជាហូរហែ ធ្វើឲ្យនាងរំភើបខ្លាំងណាស់ ក៏បង្ហោះសារបញ្ជាក់ដូច្នេះថា «គ្រាន់តែប្រកាស់បានភ្លោះភ្លាមលក់ដាច់ដីឡូត៍បានហូរហែរថ្ងៃនេះ កូនខ្លាទាំង2 ហេងៗបស់ម៉ាក់ៗប៉ាៗ អរគុណខ្លាំងៗបងប្អូនជួយអបអរសាទ»៕