យោងតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់
វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរកឃើញ មេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។
ក្នុងនោះដែរ យោងតាមការជូនដំណឹងរបស់ក្រសួង បានឱ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះ តាមការរយៈការដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងការជាងការចម្លងកន្លងទៅ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់
សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែក កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ និងការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ជាពិសេសត្រុវចូលរួមការពារការចម្លងវីរុសបំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖