កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសខួបកំណើតរបស់ខ្លួននោះ លោក ឌួង ឆាយ និងប្អូនៗ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជូនអ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន ខណៈឪពុករបស់លោក មិនធ្លាប់ធ្វើបែបនេះ ពីមុននោះ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានបញ្ជាក់ថា «ក្នុងឱកាសពិធីថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំបាទ និងប្អូនៗ បានរួមគ្នាទិញជាកាដូររថយន្តទំនើបថ្មី ១ គ្រឿងជូនអ្នកម្តាយដ៏មានគុណដើម្បីជាការតបនូវរាល់សេចក្តីស្រលាញ់ និងការលះបង់ដែលអ្នកម្តាយតែងតែលះបង់សម្រាប់កូនៗរហូតមក ជំនួសឲ្យលោកឪពុក ដែលពុំធ្លាប់បានទិញកាដូរថយន្តថ្មីបែបនេះពីមុនមក និងមិនបានផ្តល់ភាពកក់ក្តៅគ្រប់គ្រាន់ជូនដល់អ្នកម្ត
ប៉ុន្តែខ្ញុំបាទ នឹងនៅតែខិតខំផ្ដល់ភាពកក់ក្តៅជូនអ្នកម្តាយ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ការគោរពសេចក្តីស្រលាញ់ ដែលកូនៗតែងមានចំពោះអ្នកម្តាយដ៏មានគុណគឺលើសពីជីវិតរបស់កូនៗ។
សូមអរគុណដល់លោកឧកញ៉ា ង៉ូវ លាងហួត ម្ចាស់ HGB GROUP & ក្រុមការងារ Bentley Phnom Penh ដែល បានរៀបចំពិធីយ៉ាងពិសេសសម្រាប់អ្នកម្តាយរបស់ខ្ញុំ។ ធ្វើបុណ្យទាន់ខែភ្លឺ ទាន់ព្រះរស់អាចសោចសុខទទួលយកបាន កុំចាំយឺតពេល រឺ ហួសពេលទើបស្តាយក្រោយ ឌួង ឆាយ»។
ដោយឡែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ឌួង ឆាយ បានបញ្ជាក់ពីភាពឈឺចាប់របស់អ្នកម្ដាយនៅថ្ងៃកំណើតខ្លួនថា «HAPPY BIRTHDAY TO ME ថ្ងៃខួបកំណើតរបស់ខ្ញុំ ក៏ជាថ្ងៃ ដែលអ្នកម្តាយរបស់ខ្ញុំមានការឈឺចាប់ជាទីបំផុត កាលពីជាង ៣០ ឆ្នាំមុន គឺជាថ្ងៃដែលអ្នកម្តាយបានប្រសូត្រខ្ញុំបាទមក»។
អតីតឧកញ៉ារូបនេះ បានបន្តថា «ជារៀងរាល់ឆ្នាំខ្ញុំ តែងតែជ្រើសយកឱកាសដ៏ពិសេសនេះ ដើម្បីប្រារព្ធពិធីខួបកំណើតជាមួយអ្នកម្តាយ និងព្រមស្ម័គ្រធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកម្តាយបានទទួលនូវភាពកក់ក្តៅពីកូន និងសូមឲ្យអ្នកម្តាយមានសេចក្តីរំភើបរីករាយដើម្បីជាការតបស្នងដឹងគុណដ៏ធំធេងចំពោះនូវរាល់ការលះបង់កន្លងមកដែលអ្នកម្តាយបានលះបង់សម្រាប់ជីវិតរបស់កូន»។
លោកឌួង ឆាយ បានបន្តទៀតថា «ខ្ញុំបាទសូមគោរព និងសូមទទួលនូវការមេត្តាសន្ដោសប្រណីអភ័យទោសអំពីអ្នកម្តាយដ៏មានគុណចំពោះនូវរាល់កំហុសខុសឆ្គងទាំងឡាយ ដែលកូនមានកន្លងមក និងតែងតែធ្វើឲ្យអ្នកម្តាយមានការអាក់អន់ស្រពន់ចិត្ត។ សេចក្តីស្រលាញ់ការគោរពដែលកូនមានគឺពិតជាធំធេងណាស់សម្រាប់អ្នកម្តាយជាទីគោរពស្រលាញ់ដ៏មានគុណរបស់កូន។ ឌួង ឆាយ»។
ចំណែក ប្អូនរបស់លោកប្រើប្រាស់គណនីហ្វេសប៊ុក «Duong Leaksmy » បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបញ្ជាក់ដែរថា «ទើបតែបានរូបថ្ងៃការរាងយឺតផុសតិចហ៊ា រីករាយថ្ងៃខួបកំណើតហ៊ា អូនជូនពរអោយជួបតែសំណាងល្អក្នុងជីវិត ប៉ងប្រាថ្នាអ្វីអោយសម្រេចដូចបំណង សុខភាពល្អ មាន សេចក្តីសុខទៅណាមានគេស្រលាញ់រាប់អានច្រើន រកស៊ីមានបាន ជួបគូជីវិតពិតក្នុងពេលឆាប់ៗណាហ៊ា
អរគុណហ៊ា ដែលរឹងមាំដើម្បីគ្រួសារយើង តាំងពីប៉ាទៅបាត់ ត្រូវទទួលរែកគ្រួសារនេះ ជាឪពុកផង ជាបងប្រុសច្បងក្នុងផ្ទះផង មិនថាមានអ្វីកើតឡើងពួកយើងនៅតែឆ្ពោះទៅមុខជាមួយហ៊ា និងគាំទ្រហ៊ារហូត ពីប្អូនស្រីសំណព្វចិត្តនិងប្អូនថ្លៃប្រុស»។
ដោយឃើញប្អូនលោក ឡើងបែបនេះ លោក ឌួង ឆាយ បានស៊ែរផុសខាងលើ ហើយបញ្ជាក់ថា «ប្អូនស្រីតែម្នាក់គត់របស់ខ្ញុំ។ ហ៊ាជូនពរអាមួយ និងហួតប្អូនថ្លៃដ៏ល្អរបស់ហ៊ាស្រលាញ់គ្នាដល់ចាស់កោងខ្នងឆាប់យកកូនថែមអោយអ្នកម៉ាក់ និងហ៊ាកាន់តែសប្បាយចិត្តបន្ថែមសមាជិកក្នុងគ្រួសារយើង។ ហ៊ាចង់ឃើញប្អូនស្រីហ៊ាចាស់ចិត្តចាស់គំនិត។
មនុស្ស 2 នាក់ដែលខ្ញុំស្រលាញ់បំផុតក្នុងជីវិតគឺអ្នកម៉ាក់ និងប្អូនស្រីតែម្នាក់នេះហើយ។ ជាកាតព្វកិច្ច និងភារកិច្ចរបស់ហ៊ាក្នុងនាមជាកូនច្បងត្រូវទទួលបន្ទុកអម្រែកដ៏ធ្ងន់នេះ។ ប៉ុន្តែហ៊ាសប្បាយចិត្តនឹងធ្វើ ហើយហ៊ាសន្យា នឹងក្រោកឈរឡើងវិញអោយរឹងមាំដើម្បីក្រុមគ្រួសារយើង។ ទោះមានរឿងអ្វីកើតឡើងពួកយើងនឹងបន្តដំណើរដើរទៅមុខដ៏ជោគជ័យលើមាគ៌ាដ៏ត្រឹមត្រូវសាមគ្គីគ្នា។
ខ្ញុំបាទសូមគោរពអរគុណថ្នាក់ដឹកនាំដែលតែងតែផ្តល់ឱកាស និងចិត្តមេត្តាសណ្តោសប្រោសប្រណីចំពោះរូបខ្ញុំបាទ។ អគុណបងប្អូនល្អ អរគុណមិត្តល្អសម្រាប់ការស្រលាញ់រាប់អាន សម្រាប់ការបារម្ភ សួរនាំនឹងខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំមួយរយៈនេះ។ ឌួង ឆាយ»៕