នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ពូម៉ៅ បានបង្ហោះសារជាបន្តបន្ទាប់ ដោយចង់បានអង្គការសិទ្ធិមនុស្ស និងរំលឹករឿងចាស់ ក្រោយរៀបការជាមួយអ្នកស្រី ទ្រី ដាណា រួចភ្លាមៗនោះ។
ការទម្លាយរឿងនេះ ធ្វើឡើងក្រោយពីអ្នកស្រី ទ្រី ដាណា បានបង្ហោះសារចំនួន២ ដោយសារទី១ អ្នកស្រី បានបង្ហាញមុខអតីតប្អូនថ្លៃ ហើយរៀបរាប់ថា «បងប្អូនចង់ឃើញមុខទេម្នាក់នឹងហើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយ ដែលជាប្អូនស្រីរបស់ពូកម៉ៅ ហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតីតប្តីខ្ញុំវ៉ៃខ្ញុំ និងរករឿងខ្ញុំរហូតមក
ក្រុមគ្រួសារខ្ញុំ មិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយ បងប្អូនមើលទៅចរិតពិតរបស់នាងនឹង គឺដោយសារបាត់បង់ប្រយោជន៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលប៉ះពាល់អីដល់គ្រួសារនឹងទេ
តែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តុតាងជាច្រើនទៀតក្នុងដៃ សម្រាប់បង្ហាញមុខពួកនឹង ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនឹងតិច បើមិន ចឹងនាងនឹងបញ្ឆេះអោយលែងហើយ»។
ដោយឡែកសារទី២ អ្នកស្រី បានព្រមានថា «ពីមុនមក ខ្ញុំមិនបង្ហោះវីដេអូ ដែលពូម៉ៅវៃខ្ញុំ និងចង់ស.ម្លាប់ខ្ញុំដោយខ្ញុំគិតថា ក្រែងលោថ្ងៃក្រោយចេះកែខ្លួនលែងត្រចៀកសជឿបងប្អូនទៀត (ហើយជាឪពុករបស់កូន) តែមិនត្រឹមតែមិនដឹងកំហុសមិនកែខ្លួនទេថែមទាំងកាន់តែខុសលើសដើម សុំទោសផងបើខ្ញុំបង្ហោះវីដេអូនោះរួចហើយ ខ្ញុំនឹងស្នើសុំអោយក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយព្រោះគ្រួសារអ្នកមិនអោយខ្ញុំសុខ»។
ក្រោយពីអតីតភរិយាខ្លួនបង្ហោះសារជាបន្តបន្ទាប់បែបនេះនោះ, ពូម៉ៅ ក៏បង្ហោះសារដែរថា «ខ្ញុំគ្រាន់តែសុំចំណែក ដែលខ្ញុំត្រូវបានហើយបញ្ចប់រឿងត្រឹមនឹងចុះ ហេតុអីអត់យល់ថា ខ្ញុំកាន់តែខ្លាំងម៉េច? អ្នកដេញខ្ញុំមិនអោយចូលផ្ទះរយៈពេលបួនខែ ដែលខ្ញុំនៅក្រៅផ្ទះ លុយគ្មានចាយ ហើយអ្វីដែលខ្ញុំសុំស្នើទៅតុលាការគឺជាញើសឈាមខំតស៊ូរបស់ខ្ញុំដែរ
ចំណែកមិនបានមួយភាគរយនៃទ្រព្យទាំងអស់ផង។ គួរយល់ផងខ្ញុំ មិនចង់មានរឿងអីវែងឆ្ងាយទេ បើអ្នកចិត្តដាច់ដេញខ្ញុំចេញពីផ្ទះហើយអោយវាចប់គ្នាត្រឹមនឹងចុះ។ ហើយសង្ឃឹមតុលាការនឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំផង»។
ក្រោយមក នៅល្ងាចថ្ងៃដដែល ពូម៉ៅ បានបង្ហោះសាររំលឹករឿងចាស់ ពាក់ព័ន្ធផ្ទះនៅព្រែកព្នៅថា «ផ្ទះទើបរៀបការហើយឆ្នាំ2016 ហើយផ្ទះនេះ ពេលការហើយក៏មិនមានកម្មសិទ្ធិ ខ្ញុំនិងប្រពន្ធខ្ញុំដែរ។ អ្នកព្រែកព្នៅដឹងច្បាស់ណាស់ មានមេភូមិចៅសង្កាត់ដឹងឮ។ រៀបការបាន3ថ្ងៃម្តាយក្មេកខ្ញុំស្លាប់»។
បន្តិចក្រោយមក ពូម៉ៅ បានបង្ហោះសារយ៉ាងខ្លីថា «ចង់បានអង្គការសិទ្ធិបុរស»។ តាមរយៈនេះ មានការផ្ដល់យោបល់ដល់ពូម៉ៅថា «កុំស្តាប់សំដីខាងក្រៅច្រើនជាងប្តីប្រពន្ធយើងពូម៉ៅអើយជូនពរអោយឆាប់ជុំគ្រួសារវិញរំលឹករឿងចាស់ខ្លះក៏ល្អដែរ នាំអោយចិត្តយើងស្រលាញ់គ្នាវិញ ដូចពីដើមវិញធ្វើតាមបេះដូងពូទៅកុំស្តាប់អ្នកណាទាំងអស់ រឿងនឹងល្អឡើងវិញ, បង្រួមទៅបង….ចិត្តត្រជាក់ទើបអាចដោះស្រាយបានគ្រប់បញ្ហា, ព្យាយាមបន្តិចទៅចិត្តគាត់ទន់ហេីយ, »។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ ដោយប្រើសម្ដីធ្ងន់ៗទៅកាន់ពូម៉ៅ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនឃើញហើយសម្ដែងក្ដីអាណិតចំពោះពូម៉ៅ ជាពន់ពេក។ ក្រោយមក នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ពូម៉ៅ បានត្រឹមបង្ហោះសារយ៉ាងខ្លីថា «ខ្ញុំមិនចេះវោហារដូចគេទេ តែអ្នកដឹងបានដឹងការពិត នៅតែជាការពិត»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖