មហាជន ពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រិត្តធម៌ បានបង្ហោះសារជាបន្តបន្ទាប់គ្នា ទម្លាយរឿងមូលហេតុ ដែលគ្រួសារខ្លួនបែកបាក់ និងទង្វើពូម៉ៅកន្លងមកលើអ្នកស្រីនោះ។
សារទី១ អ្នកស្រី បានបង្ហាញមុខអតីតប្អូនថ្លៃនៅលើផេករបស់ខ្លួននាព្រឹកថ្ងៃទី២៣ ហើយរៀបរាប់ដូច្នេះថា «បងប្អូនចង់ឃើញមុខទេម្នាក់នឹងហើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយ ដែលជាប្អូនស្រីរបស់ពូកម៉ៅ ហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតីតប្តីខ្ញុំវ៉ៃខ្ញុំ និងរករឿងខ្ញុំរហូតមក
ក្រុមគ្រួសារខ្ញុំ មិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយ បងប្អូនមើលទៅចរិតពិតរបស់នាងនឹង គឺដោយសារបាត់បង់ប្រយោជន៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលប៉ះពាល់អីដល់គ្រួសារនឹងទេ
តែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តុតាងជាច្រើនទៀតក្នុងដៃ សម្រាប់បង្ហាញមុខពួកនឹង ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនឹងតិច បើមិន ចឹងនាងនឹងបញ្ឆេះអោយលែងហើយ»។
សារទី២បង្ហោះនៅរសៀលថ្ងៃដដែល ហើយទម្លាយពីទង្វើពូម៉ៅកន្លងមកថា «អ្នកស្រី បានបង្ហោះសារនៅរសៀលថ្ងៃដដែលដូច្នេះថា «ពីមុនមក ខ្ញុំមិនបង្ហោះវីដេអូដែលពូម៉ៅវៃខ្ញុំនិងចង់សម្លាប់ខ្ញុំដោយខ្ញុំគិតថា ក្រែងលោថ្ងៃក្រោយចេះកែខ្លួនលែងត្រចៀកសជឿបងប្អូនទៀត (ហើយជាឪពុករបស់កូន) តែមិនត្រឹមតែមិនដឹងកំហុសមិនកែខ្លួនទេថែមទាំងកាន់តែខុសលើសដើម សុំទោសផងបើខ្ញុំបង្ហោះវីដេអូនោះរួចហើយ ខ្ញុំនឹងស្នើសុំអោយក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយព្រោះគ្រួសារអ្នកមិនអោយខ្ញុំសុខ»។
ក្រោយពីអតីតភរិយាខ្លួនបង្ហោះសារជាបន្តបន្ទាប់បែបនេះនោះ ពូម៉ៅ ទ្រាំលែងបាន ក៏បង្ហោះសារថា «ខ្ញុំគ្រាន់តែសុំចំណែក ដែលខ្ញុំត្រូវបានហើយបញ្ចប់រឿងត្រឹមនឹងចុះ ហេតុអីអត់យល់ថា ខ្ញុំកាន់តែខ្លាំងម៉េច? អ្នកដេញខ្ញុំមិនអោយចូលផ្ទះរយៈពេលបួនខែ ដែលខ្ញុំនៅក្រៅផ្ទះ លុយគ្មានចាយ ហើយអ្វីដែលខ្ញុំសុំស្នើទៅតុលាការគឺជាញើសឈាមខំតស៊ូរបស់ខ្ញុំដែរ
ចំណែកមិនបានមួយភាគរយនៃទ្រព្យទាំងអស់ផង។ គួរយល់ផងខ្ញុំ មិនចង់មានរឿងអីវែងឆ្ងាយទេ បើអ្នកចិត្តដាច់ដេញខ្ញុំចេញពីផ្ទះហើយអោយវាចប់គ្នាត្រឹមនឹងចុះ។ ហើយសង្ឃឹមតុលាការនឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំផង៕ សូមទស្សនាវីដេអូខាងក្រោម ៖