កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ចិត្តធម៌ដាច់ចិត្តបង្ហាញមុខ អ្នកធ្វើឲ្យគ្រួសាររបស់ខ្លួនបែកបាក់ ហើយផ្ដាំទៅប្រពន្ធក្រោយពូម៉ៅ ឲ្យយកចិត្តម្នាក់នោះ ទៀតផង។
អ្នកស្រី បានបង្ហោះរូបថត បង្ហាញមុខអមដោយសារដូច្នេះថា «បងប្អូនចង់ឃើញមុខទេម្នាក់នឹងហើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយ ដែលជាប្អូនស្រីរបស់ពូកម៉ៅ ហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតីតប្តីខ្ញុំវ៉ៃខ្ញុំ និងរករឿងខ្ញុំរហូតមក
ក្រុមគ្រួសារខ្ញុំ មិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយ បងប្អូនមើលទៅចរិតពិតរបស់នាងនឹង គឺដោយសារបាត់បង់ប្រយោជន៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលប៉ះពាល់អីដល់គ្រួសារនឹងទេ
តែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តុតាងជាច្រើនទៀតក្នុងដៃ សម្រាប់បង្ហាញមុខពួកនឹង ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនឹងតិច បើមិន ចឹងនាងនឹងបញ្ឆេះអោយលែងហើយ»។
ក្រោយពីលើកឡើងបែបនេះ មានគណនីហ្វេសប៊ុកមួយនោះ បាននិយាយថា «ចុះនាងឯង ដែលវ៉ៃពូម៉ៅដែរតើ»។ ការលើកឡើងនេះ ក៏ត្រូវបានអ្នកស្រី ទ្រី ដាណា ឆ្លើយតបផងដែរ ហើយបន្តិចក្រោយមក ស្រាប់តែទម្លាយសារមួយទៀត ចង់បង្ហោះវីដេអូ ពូម៉ៅវាយអ្នកនាង ហើយស្នើឲ្យក្រសួងពាក់ព័ន្ធចាត់ការតាមច្បាប់។
អ្នកស្រី បានបង្ហោះសារនៅរសៀលថ្ងៃដដែលដូច្នេះថា «ពីមុនមក ខ្ញុំមិនបង្ហោះវីដេអូដែលពូម៉ៅវៃខ្ញុំនិងចង់សម្លាប់ខ្ញុំដោយខ្ញុំគិតថា ក្រែងលោថ្ងៃក្រោយចេះកែខ្លួនលែងត្រចៀកសជឿបងប្អូនទៀត (ហើយជាឪពុករបស់កូន) តែមិនត្រឹមតែមិនដឹងកំហុសមិនកែខ្លួនទេថែមទាំងកាន់តែខុសលើសដើម សុំទោសផងបើខ្ញុំបង្ហោះវីដេអូនោះរួចហើយ ខ្ញុំនឹងស្នើសុំអោយក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយព្រោះគ្រួសារអ្នកមិនអោយខ្ញុំសុខ»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖