ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានទម្លាយមូលហេតុខ្លះៗនៃការបែកបាក់គ្នាជាមួយពូម៉ៅ ដោយសារតែម្ដាយក្មេក និងប្អូនសាច់ថ្លៃរបស់នាងចាក់រុកនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយថា «មិនចង់និយាយរឿងគ្រួសារច្រើនទេ តែបើមិនបង្ហាញ គ្រប់គ្នានៅតែច្រឡំចឹងថា ខ្ញុំមិនជួយឪពុកម្ដាយក្មេក បងប្អូនថ្លៃ ធ្វើបុណ្យសម្ដែងជួយតែអ្នកដទៃ(ដោយសារពូម៉ៅឡាយនិយាយបំពានខ្ញុំ)(ក្នុងចេតនាធ្វើអោយមហាជនយល់ច្រលំមកលើខ្ញុំ)
មនុស្សក្បែរខ្លួន ខ្ញុំជួយទាំងអស់មុនពេលជួយគេ តែឱ្យខ្ញុំជួយប៉ុណ្ណា ទើបពេញចិត្តប្ដីខ្ញុំ? ខ្សែកពេជ្រ ខ្សែដៃ ពេជ្រ នាឡិកាពេជ្រ មាសទាំងតម្លឹង ខ្ញុំជូនពួកគាត់ ពេលបុណ្យទានក៏ខ្ញុំជូនលុយគាត់ទាំងពាន់ ហើយបុណ្យបច្ច័យបួនពួកគាត់ នាងខ្ញុំ ធ្វើ អស់លុយទាំងម៉ឺន ទិញឡានអោយគាត់ជិះទៀត
បងប្អូនថ្លៃគាត់ក៏ចូលរកស៊ីជាមួយក្រុមហ៊ុនខ្ញុំ សួរថាខ្ញុំគ្មានចិត្តមែន? ប្រឹងរករាល់ថ្ងៃគ្មានពេលសម្រាក រហូតយប់ជ្រៅម្នាក់ឯង ត្រូវគិតសព្វគ្រប់ ការងារ ការរកស៊ី ក្រុមហ៊ុន តំណាងចែកចាយរាប់ម៉ឺននាក់ ហាងពេជ្រ លើខ្ញុំទាំងអស់ គឺដើម្បីអនាគតគ្រួសារ និងកូនៗ មិនមែនដើម្បីបងប្អូនខាងណាទេ។
គាត់មិនមែនមនុស្សស្រី មិនយល់ថាការទុកដាក់លុយសម្រាប់អនាគតកូនៗ វាសំខាន់ប៉ុណ្ណាទេ។ យើងមិនអាចរកបាន 50 យក 20 ទៅជួយគ្រួសារម្ខាងៗទេ ព្រោះពួកគាត់ក៏មានកូនៗផ្សេងទៀតដែរ ហើយគាត់ក៏ធូរធារហើយដែរ។
ឪពុកម្ដាយក្មេក ខ្ញុំគោរពណាស់ ព្រោះអត់ពីម្ដាយឪពុកបង្កើតទៅ មានតែពួកគាត់នេះហើយ ជាចាស់ទុំសម្រាប់នាងខ្ញុំ ពុកក្មេកខ្ញុំ ល្អណាស់ ខ្ញុំសរសើរគាត់ គោរពគាត់ ព្រោះគាត់ចង់ឃើញតែកូនបានសុខ មិនដែលរករឿង និយាយចាក់ចូចអីទេ មានតែម៉ែក្មេកខ្ញុំ បងប្អូនថ្លៃ និយាយដើមខ្ញុំជាមួយប្ដី ឱ្យតែទៅលេងផ្ទះ មកវិញរករឿងខ្ញុំរហូត ហើយឈាន ដល់វៃដំមកលើរូបខ្ញុំ ដោយសារប្អូនថ្លៃនិងម្តាយក្មេកនិងជឿហើយធ្លាប់លឺគេថាអណ្តាតម្ដាយក្មេក ពិតណាស់ ឃើញខ្ញុំនៅម្នាក់ឯងគ្មានឪពុកម្ដាយបង្កើតនៅឃុំគ្រង ចង់គ្រប់គ្រងខ្ញុំ ចាត់ចែងលើកម្លាំងញើសឈាមខ្ញុំ។
ការជួយអ្នកដទៃ ជាទឹកចិត្តខ្ញុំ ជួយអ្នកក្រលំបាកពិតប្រាកដ ហើយក៏ធ្វើតាមគន្លងឪពុកម្ដាយខ្ញុំ ដើម្បីបំពេញបំណងពួកគាត់។ ពេលគេនិយាយចឹង ខ្ញុំនឹក ខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលខ្ញុំមិនទាន់មានលទ្ធភាពបានជួយគាត់ស្រួលផង គាត់ក៏លាទៅបាត់ឪពុកម្ដាយក្មេកខ្ញុំធូរធារហើយ បងប្អូនថ្លៃក៏ចឹងដែរ មិនគួរច្រណែន ជាមួយអ្នកខ្ញុំជួយទេ។
ខ្ញុំអស់ទ្រាំហើយ ហើយក៏អស់ជម្រើសនិយាយគ្នាផ្ទាល់ដែរ ទើបត្រូវបង្ហាញតាមនេះ ខ្ញុំមិនប្ដូរចិត្តទេ ជួយអ្នកដទៃ ខ្ញុំនឹងបន្តជួយរហូត។ បើប្ដីខ្ញុំច្រណែនរឿងនេះ អាចទៅរកអ្នកណា ដែលជួយគ្រួសារគាត់ បំបេញចិត្តម្ដាយក្មេក និងបងប្អូនថ្លៃគាត់ចុះ»។
ដោយឡែកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី បានបង្ហាញមុខប្អូនថ្លៃខ្លួន ហើយទម្លាយមូលហេតុនៃការបែកបាក់ ដោយបញ្ជាក់ច្បាស់ៗថា «បងប្អូនចង់ឃើញមុខទេម្នាក់នឹងហើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយ ដែលជាប្អូនស្រីរបស់ពូកម៉ៅ ហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតីតប្តីខ្ញុំវ៉ៃខ្ញុំ និងរករឿងខ្ញុំរហូតមក
ក្រុមគ្រួសារខ្ញុំ មិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយ បងប្អូនមើលទៅចរិតពិតរបស់នាងនឹង គឺដោយសារបាត់បង់ប្រយោជន៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលប៉ះពាល់អីដល់គ្រួសារនឹងទេ
តែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តុតាងជាច្រើនទៀតក្នុងដៃ សម្រាប់បង្ហាញមុខពួកនឹង ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនឹងតិច បើមិន ចឹងនាងនឹងបញ្ឆេះអោយលែងហើយ»៕