កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែង មាន សូនីតា ត្រូវបាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងឲ្យមានសក្ដិជាទីព្រឹក្សាផ្ទាល់។
ដោយឃើញបែបនេះ ស្រាប់តែ ទំព័រហ្វេសប៊ុក «កញ្ចក់ ជីវិត Mirror of Life» បានបង្ហោះរូបថត កញ្ញា មាន សូនីតា និងលិខិតតែងតាំង អមដោយសារធ្វើការរិះគន់ នៅរាត្រីឆ្លងចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថា «នាងត្រូវបានសម្តេចសង្ឃសម្រិតសម្រាំងតែងតាំងជាទីប្រឹក្សាផ្ទាល់ ដើម្បីលើកកម្ពស់ស្ថាប័នព្រះពុទ្ធដែលពួកយើងគោរព។លោកតាអាចារ្យនិងអ្នកធ្លាប់បួសរៀនធម៌អាថ៌រាប់មិនអស់ផ្សេងទៀត មិនមានសមត្ថភាពផ្នែកធម៌អាថ៌វិន័យដល់នាងទេ។ សូមពុទ្ធបរិស័ទជ្រាបនិងត្រូវតែដឹងឲ្យច្បាស់»។
ក្រោយឃើញការរិះគន់បែបនេះ អ្នកលេងបណ្ដាញសង្គមមួយចំនួន បានធ្វើការរិះគន់ដែរថា «ប្រឹក្សាផ្នែកចិត្តសាស្ត្រ និងតណ្ហាសាស្ត្រហើយមើលទៅ, មិនច្រណែនទេ ខ្វះទៅណាស់មនុស្សប្រុសពេញប្រទេស ទៅយកមនុស្សស្រីធ្វើ មិនយល់ៗៗ មុនយកអាមនុស្សស្រ,វឹង នេះយក មនុស្សស្រីអត់ខោអាវ, ស្លឹកចេកផ្ងារស្លឹកចារផ្កាប់ ផែនដីក្រឡាប់យកធាតុទៅទុកឯណា(ដល់ពេលហើយ), មិនចម្លែកទេ គេចង់ទាញប្រជាប្រិយភាពទៅខាងធម្មយុត្តិកនិកាយ តាមរយៈពួកតារាអ៊ីចឹងហើយ»។
ដោយឡែក កញ្ញា មាន សូនីតា បានបង្ហោះរូបថត និងសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ជុំវិញការតែងតាំងនេះដែរថា «ជាថ្ងៃជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះ នាងខ្ញុំមានសូនីតា បានទទួលការតែងតាំងអោយមានស័ក្តិជា បញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។
រាជិនីក្រមារូបនេះ បានបន្តទៀតថា «សូមអោយអ្នកទាំងអស់គ្នាទទួលបានផលបុណ្យកុសលដែលខ្ញុំបានសាង និងបុណ្យដែលខ្ញុំមាន សូមអោយជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់
មានសូនីតា»។