ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបរួចមកហើយ នូវរឿងល្បីកក្រើកលើបណ្តាញសង្គម ពីទំនាក់ទំនងស្នេហាខុសវ័យ រវាង តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច ក្រោយពេល អ្នកទាំងពីរ កាន់តែស្អិតរមួតជាមួយគ្នា កាន់តែខ្លាំង។
ជាមួយគ្នានេះ កាន់តែកៀកថ្ងៃបុណ្យណូអ៊ែលដែលជាវប្បធម៌ប៉ែកអ៉ឺរ៉ុប ខិតជិតមកដល់ ស្រាប់តែ កញ្ញា ដួង ម៉ានិច និងគូស្នេហ៍វ័យក្មេង អតិជាតិបុត្រ បាននាំគ្នាថតរូបបង្ហាញភាពផ្អែមល្ហែម ចែកចាយឲ្យអ្នកទស្សនាបានឃើញ ក៏ដូចជាលួចច្រណែនទៅលើគូស្នេហ៍ខុសជំនាន់របស់អ្នកទាំងពីរជាខ្លាំង ដោយរូបភាពនោះ រឹតតែស្និតស្នាល ដោយ អតិជាតិបុត្រ បង្ហាញកាយវិការថើប ម៉ានិច ទៀតផង។
យ៉ាងណាមិញ បើងាកទៅមើលពីអាយុវិញ តារាប្រុសស្រីមួយគូនេះ ពិតជា ខុសគ្នាឆ្ងាយមែន តែបើសម្លឹងមើលរូបរាងសម្បត្តិវិញ អ្នកទាំងពីរ ហាក់សាកសមគ្នាខ្លាំងណាស់ អាយុច្រើនក្តី តែបើមើលទៅ តារាស្រី ដួង ម៉ានិច វិញ នៅតែសាច់ចាំ ស្បែកភ្លឺរលោង មិនចាញ់ក្មេងស្រី១៨ឆ្នាំឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖