គេនៅចាំបានថា លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាជាផ្លូវការ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្រោយពីរស់នៅជាមួយគ្នាមិនចុះសម្រុង ហើយពួកគេ បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណាក់ឈាមរួមគ្នា។
ចំណែកអ្នកស្រី ទ្រី ដាណា បានប្រកាសលែងមានទំនាក់ទំនងជាមួយ ឧកញ៉ា ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្រោយពីមានរឿងរកាំរកូសជាមួយគ្នាជាច្រើន ជាពិសេសរឿងពូម៉ៅ និយាយថា ជួយតែម្ដាយគេ ម្ដាយខ្លួនឯងមិនជួយនោះ។
គ្រួសារអ្នកចិត្តបុណ្យទាំង២ខាងលើនេះ មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយកាលពីមិនទាន់លែ,ងលះគ្នានោះ ពួកគេ ថែមទាំងធ្លាប់បានជួបគ្នាទៀតផង ដោយអ្នកស្រី ទ្រី ដាណា ទៅលេងគ្រួសារលោកឌួង ឆាយ។
ជាក់ស្ដែង ពេលទៅជួប កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយរៀបរាប់ថា «ថ្ងៃនេះ មកលេងផ្ទះហ៊ា និងចែ ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់នៅតែស្អាតហើយក្មេងដដែល អរគុណហ៊ា និងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ»។
ក្រោយលែងប្ដីក្លាយជាអ្នកម្ដាយSingleដូចគ្នានោះ គេសង្កេតឃើញថា សម្រស់អ្នកនាង ដេត ម៉ាលីណា និង អ្នកនាង ដេត ម៉ាលីណា កាន់តែស្អាត ក្មេងជាងវ័យ ដូចគ្នា ក្រមុំសុំចាញ់ ហើយត្រូវបានបុរសៗជាច្រើនតាមថ្ពក់បេះដូងដូចគ្នា។
ទោះយ៉ាងណា គេមិនទាន់ដឹងទេថា តើ អ្នកណា មានសំណាង ក្លាយជាម្ចាស់បេះដូងរបស់ពួកគេទាំង២នោះទេ ខណៈអ្នកស្រី ទ្រី ដាណា ទើបតែប្រកាសថានឹងរៀបការ នៅប៉ុន្មានខែខាងមុខនេះ ឯអ្នកនាង ដេត ម៉ាលីណា ធ្លាប់ទទួលបានសំបុត្រស្នេហាលើកដំបូងក្នុងថ្ងៃខួបកំណើត៕