វាសនាតែមួយ! ២១ឆ្នាំ មេក្លោងជុំវិញករណីប្លន់កក្រើកទាំង៣រូបនេះ ត្រូវបានបង្រ្កាបនៅភ្នំពេញដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ អស់រយ:ពេល២១ឆ្នាំ បន្ទាប់ពីមានករណីប្លន់ដ៏កក្រើកក្រុងភ្នំពេញដែលធ្វើឲ្យមហាជន និងជាពិសេសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញខ្លាចរអា មកទល់នឹងពេលបច្ចុប្បន្ន ពោលគឺនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ២០២១នេះ មេក្លោងចោរប្លន់ធំៗដែលនៅពីក្រោយករណីប្លន់ចំនួន៣រូប គឺលោក រ៉ាស្មាច់ លោក អុឹម សុវណ្ណរិទ្ធ និងថ្មីៗនេះ មេក្លោងនៅពីក្រោយការប្លន់ផ្ទះលោកជំទាវឧកញ៉ា ដែលជាអ្នកលក់លេអនឡាញដ៏ល្បី គឺលោក William Guang គឺសុទ្ធសឹងតែមានវាសនាត្រូវបានសមត្ថកិច្ចបង្រ្កាបនៅក្នុងក្រុងភ្នំពេញដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងបើយើងក្រលេកបកទៅឆ្នាំ២០០០ ​នារាត្រី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ ២០០០ វេលា​ម៉ោង ៤ៈ​២០ នាទី ទៀបភ្លឺ​នៅ​ភូមិ​ឬ​ស្សី ក្បែរ​ស្ពានដែ​កស្ទឹងមាន​ជ័​យ លោកសោម​ណា​រ៉ា ហៅ សុខ​ណា​រ៉ា ហៅ​រ៉ា​អូស្ត្រាលី (​រ៉ា​ស្មាច់​) បាន​ត្រូវ​កំលាំង police និង​pm បាញ់​ស្លាប់​នៅនឹងកន្លែងតែម្តង បន្ទាប់ពីក្រុមប៉ូលីសបានដាក់គម្រោងស្ទាក់ចាប់យ៉ាងល្អិតល្អន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីកំឡុងខែមីនា ឆ្នាំ២០២១នេះ លោកអុឹម សុវណ្ណរិទ្ធ ដែលជាមេធំនៅក្នុងករណីប្លន់ជម្រិតទារប្រាក់១លានដុល្លារ ក៏មានវាសនាមិនខុសគ្នាពីរ៉ាស្មាច់ប៉ុន្មានដែរ ដោយមេចោររូបនេះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅកន្លែងកើតហេតុ ក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ សមត្ថកិច្ចក៏បានធ្វើប្រតិបត្តិការចាប់ខ្លួនជនល្មើសនៅពីក្រោយករណីប្លន់ដ៏កក្រើក កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះលោក William Guang បានសារភាពថាលោកជាមេក្លោងនៅពីក្រោយករណីប្លន់នេះ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃចន្ទកន្លងទៅ៕
ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment