តាំងពីលែងលះជាផ្លូវការជាមួយលោក ឌួង ឆាយ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំហើយ ហើយឃើញថា សម្រស់អ្នកនាង ដេត ម៉ាលីណា កាន់តែស្អាតជាងមុន បើទោះពេលនេះ មានកូន៣នាក់ហើយក៏ដោយនោះ។
ក្នុងការរស់នៅជាស្ត្រីមេម៉ាយរយៈពេល១ឆ្នាំនេះ ក៏មានការលេចឭខ្លះដែរ ថា អ្នកនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នកស្គាល់អតីតប្ដីរបស់ខ្លួននោះ។ ទោះយ៉ាងណា រឿងនេះ ត្រូវបានអ្នកនាង ដេត ម៉ាលីណា ធ្វើការឡាយបដិសេធរួចហើយថា គ្រាន់តែជាមិត្តភក្ដិប៉ុណ្ណោះ ហើយបើមានសង្សារនោះ អ្នកនាង នឹងប្រាប់ឲ្យដឹងហើយ មិនបាច់ភ័យនោះទេ។
ចំពោះការតាមចែចង់ពីបុរសៗឯណោះវិញ ក៏ធ្លាប់មានជាហូរហែផងដែរ។ តែរឿងខ្លះ ក្លាយជារឿងអស់សំណើចសម្រាប់អ្នកនាង ដេត ម៉ាលីណា ទៅវិញ ដោយសារតែកន្លងមក មានបុរសម្នាក់ថា រូបអ្នកនាង និងរូបគេនោះ ជាហង្ស និងនាគនោះ ថែមទាំងសន្យាមិនធ្វើឲ្យអ្នកនាងយំទៀតផង។
ទោះជាបែបនេះក្ដី អ្នកនាង មិនធ្លាប់ទទួលបានសំបុត្រស្នេហាពីអ្នកណានោះដែរ តាំងពីរស់នៅជាស្ត្រីមេម៉ាយរយៈពេល១ឆ្នាំនោះ។ តែថ្មីៗនេះ ក្នុងឱកាសខួបកំណើតរបស់ខ្លួននោះ ស្រាប់តែនាង បានទទួលសំបុត្រស្នេហាលើកដំបូងពីបងប្រុសម្នាក់ ធ្វើឲ្យអ្នកនាងរំភើបចិត្ត និងមានអារម្មណ៍ចង់សើចតិចៗទៀតផង។
បង្ហោះភ្ជាប់ជាមួយសំបុត្រស្នេហា កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១, អ្នកនាង ដេត ម៉ាលីណា បានបង្ហាញអារម្មណ៍ថា «នេះគឺជាសំបុត្រស្នេហា ដែលខ្ញុំទទួលបានលើកទីមួយនៅពេលខ្ញុំស៊ីងហ្គលមួយឆ្នាំនេះ ឃើញហើយក៏រំភើបចិត្ត ប៉ុន្តែមានអារម្មណ៍ចង់សើចៗតិចៗ សម័យនេះហើយនៅមានសំបុត្រស្នេហាទៀតដឹងគេអៀនអត់ពូឈប់ធ្វើចឹងទៀតលឺនៅ ប៉ុន្តែក៏អរគុណសម្រាប់ទឹកចិត្តបងប្រុស ដែលស្រលាញ់ប្អូនស្រីម្នាក់នេះ 21.12.2021»។
ឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «ចែ32ឆ្នាំហើយនៅស្អាតហើយក្មេង, តាមឆាតអត់reply មានតែតាមសំបុត្រ, គាត់ស្រលាញ់ចែ ជាទឹកចិត្តគាត់ ទទួលយកហើយអគុណជារឿងល្អ, សរសើរធ្វើមិចបានហ៊ានបើកកាដូអ្នកអត់ស្គាល់ដែរ អត់ខ្លាច ក្លាហានហើយ, ពូ នេះ អត់ចេះញ៉ែសោះ ទិញតុក្កតា ទៀត ហេងៗចេ, សរសើរគាត់ហេតុតែស្រលាញ់ សូមសរសើរ, ប្រហែលពូម៉ូតូឌុបហើយ»៕ សូមអានសំបុត្រស្នេហាខាងក្រោមនេះ ៖