គេនៅចាំបានថា អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយអញ្ជើញភ្ញៀវត្រឹមតែ២០តុប៉ុណ្ណោះ ដល់មកជាក់ស្ដែងលើសដល់ទៅ២០តុឯណោះ។
ក្រោយរៀបការរហូតមកដល់ពេលនេះ មានរយៈពេល៨ថ្ងៃហើយ ហើយពួកគេបានទៅក្រេបទឹកឃ្មុំនៅខេត្តកំពតចំនួន២ដងហើយ ដោយលទ្ធផល ត្រូវបានអ្នកនាងLove Riyaបញ្ជាក់នៅក្នុងការឡាយរបស់ខ្លួនថា អំបិលទាំង២ដង។
ពួកគេ តែងតែបង្ហាញវត្តមាននៅតាមឡាយជាមួយគ្នាយ៉ាងផ្អែមល្ហែម ហើយ លោក ហេង គីមហៀង ក៏ឧស្សាហ៍បង្ហោះរូបថត និងសារបង្ហាញ ភក្ដីស្នេហ៍ចំពោះភរិយារបស់ខ្លួនផងដែរ ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ទប់ចិត្តសរសើរមិនបាននោះទេ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្ដីអ្នកនាងLove Riya លោក ហេង គីមហៀង បានបង្ហោះរូបថត១សន្លឹកជុំគ្រួសារ ហើយរៀបរាប់ថា «បើយើងសម្រេចចិត្តប្រគល់បេះដូង ជូនទៅមនុស្សស្រីណាម្នាក់ហើយ សូមអ្នកចូលដោយចិត្តបរិសុទ្ធ ស្មោះសរ នោះ អ្នកនឹងទទួលបានមកវិញនូវសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដពីមនុស្សដែលយើងបានប្រគល់️បេះដូងជូន បងប្អូនសាច់ញាតិ និងមនុស្សនៅជុំវិញខ្លួនជាក់ជាពុំខាននោះទេ យល់ទេប្រុសៗគ្នាយើង? មើលតែរូបភាពមួយសន្លឹកនេះទៅដឹងហើយទាន់!
តាមរយៈCaptionដ៏ចាក់ដោត និងរូបថត១សន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ ហើយចូលបញ្ចេញមតិព្រោងព្រាត ក្នុងនោះ អ្នកខ្លះលើកឡើងថា «អាទែនមើលភ្នែកម៉ាកម៉ាកផង, មើលមុខមាំមីច្រណែនទែនៗហើយ, ម៉ាក់ៗច្រណែនអូនទែនហើយ,
អាទែនយកចិត្តប៉ាណាស់, Mummy កុំច្រណែន អូន ទែនអីណា កាត់ចិត្តទៅ mummy ព្រោះម្នាក់ជា បេះដូង ហើយ ម្នាក់ទៀត ជា ដង្ហើមរបស់ mummy ទេ, បងមើលតែអាទែនទេ ធ្វើដូចតួឯកចឹង អត់មើលមុខម៉ាក់ៗទេ ម៉ាកច្រណែនហើយអាទែនអែបកៀន, បានស្រីក្មេងថើបសម្ងំតែម្តងអត់ខ្វល់ពីម៉ាមីលួចមើលសោះ»។
ឆ្លើយតបទៅនឹងការលើកឡើងថា អ្នកនាង Love Riyaច្រណែនទែនទែននោះ លោក ហេង គីមហៀង ក៏បានទទួលស្គាល់ដែរថា «មែនតើបង»។ ចំណែក អ្នកនាងLove Riyaវិញ បានចូលទៅខំមិនក្រោមផុសរបស់ប្ដីដែរថា «អាទែនក្បាលខូច»៕