ក្នុងឱកាសខួបកំណើតរបស់ខ្លួននោះ លោក ឌួង ឆាយ និងប្អូនៗ បានសម្រេចទិញរថយន្តស៊េរីទំនើប១គ្រឿងជូនអ្នកម្ដាយជាទីស្រឡាញ់ ខណៈឪពុករបស់លោក ពុំធ្លាប់ធ្វើបែបនេះ និងផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់ដល់អ្នកម្ដាយនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានបញ្ជាក់ថា «ក្នុងឱកាសពិធីថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំបាទ និងប្អូនៗ បានរួមគ្នាទិញជាកាដូររថយន្តទំនើបថ្មី ១ គ្រឿងជូនអ្នកម្តាយដ៏មានគុណដើម្បីជាការតបនូវរាល់សេចក្តីស្រលាញ់ និងការលះបង់ដែលអ្នកម្តាយតែងតែលះបង់សម្រាប់កូនៗរហូតមក ជំនួសឲ្យលោកឪពុក ដែលពុំធ្លាប់បានទិញកាដូរថយន្តថ្មីបែបនេះពីមុនមក និងមិនបានផ្តល់ភាពកក់ក្តៅគ្រប់គ្រាន់ជូនដល់អ្នកម្ត
ប៉ុន្តែខ្ញុំបាទ នឹងនៅតែខិតខំផ្ដល់ភាពកក់ក្តៅជូនអ្នកម្តាយ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ការគោរពសេចក្តីស្រលាញ់ ដែលកូនៗតែងមានចំពោះអ្នកម្តាយដ៏មានគុណគឺលើសពីជីវិតរបស់កូនៗ។
សូមអរគុណដល់លោកឧកញ៉ា ង៉ូវ លាងហួត ម្ចាស់ HGB GROUP & ក្រុមការងារ Bentley Phnom Penh ដែល បានរៀបចំពិធីយ៉ាងពិសេសសម្រាប់អ្នកម្តាយរបស់ខ្ញុំ។ ធ្វើបុណ្យទាន់ខែភ្លឺ ទាន់ព្រះរស់អាចសោចសុខទទួលយកបាន កុំចាំយឺតពេល រឺ ហួសពេលទើបស្តាយក្រោយ ឌួង ឆាយ»។
ដោយឡែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ឌួង ឆាយ បានបញ្ជាក់ពីភាពឈឺចាប់របស់អ្នកម្ដាយនៅថ្ងៃកំណើតខ្លួនថា «HAPPY BIRTHDAY TO ME ថ្ងៃខួបកំណើតរបស់ខ្ញុំ ក៏ជាថ្ងៃ ដែលអ្នកម្តាយរបស់ខ្ញុំមានការឈឺចាប់ជាទីបំផុត កាលពីជាង ៣០ ឆ្នាំមុន គឺជាថ្ងៃដែលអ្នកម្តាយបានប្រសូត្រខ្ញុំបាទមក»។
អតីតឧកញ៉ារូបនេះ បានបន្តថា «ជារៀងរាល់ឆ្នាំខ្ញុំ តែងតែជ្រើសយកឱកាសដ៏ពិសេសនេះ ដើម្បីប្រារព្ធពិធីខួបកំណើតជាមួយអ្នកម្តាយ និងព្រមស្ម័គ្រធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកម្តាយបានទទួលនូវភាពកក់ក្តៅពីកូន និងសូមឲ្យអ្នកម្តាយមានសេចក្តីរំភើបរីករាយដើម្បីជាការតបស្នងដឹងគុណដ៏ធំធេងចំពោះនូវរាល់ការលះបង់កន្លងមកដែលអ្នកម្តាយបានលះបង់សម្រាប់ជីវិតរបស់កូន»។
លោកឌួង ឆាយ បានបន្តទៀតថា «ខ្ញុំបាទសូមគោរព និងសូមទទួលនូវការមេត្តាសន្ដោសប្រណីអភ័យទោសអំពីអ្នកម្តាយដ៏មានគុណចំពោះនូវរាល់កំហុសខុសឆ្គងទាំងឡាយ ដែលកូនមានកន្លងមក និងតែងតែធ្វើឲ្យអ្នកម្តាយមានការអាក់អន់ស្រពន់ចិត្ត។ សេចក្តីស្រលាញ់ការគោរពដែលកូនមានគឺពិតជាធំធេងណាស់សម្រាប់អ្នកម្តាយជាទីគោរពស្រលាញ់ដ៏មានគុណរបស់កូន។ ឌួង ឆាយ»៕