អាណិត​ណាស់! ជម្រើសចុងក្រោយ អធិរាជ​មហាសាច់ ​ប្រុង​ជើង​ព្រួល នាំ​កូន​រត់​ទៅ​ថៃ​ហើយ ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ក្រុមចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូលទៅ​ផ្ទះ​វិឡារ​លេខ​V01​ចាប់ខ្លួន លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមចោរ​ធ្វើ​សកម្មភាព ហើយ​ចាក​ចេញទៅ​បាត់ បាន​ប្រហែល​៧​នាទី ប្អូនប្រុស​របស់ លោក ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា​ជាការ​ក្លែងបន្លំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កា​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំហាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូលទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីល្លៀម គ័ង បាន​បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២១ ស្រាប់តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «News Fast» និង «​អធិរាជ​មហា​សាច់​» បាន​បង្ហោះ​រូបថត​​​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ភ្ជាប់​ជាមួយ​លោក វិ​ល្លាម​ ហើយ​ទម្លាយ​ថា «​សៀវ​ម៉ី គឺជា​ស្រី​កំណាន់​គ្មាន​ទី​បញ្ចប់​របស់ វីល្លាម ដែល​ជា​រឿយៗ​ពួកគេ​តែង​ណាត់​ជួប​គ្នា​ដើម្បី​ធ្វើដំណើរ​ទេសចរណ៍​នៅ​ឋានសួគ៌​លោកិយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព នេះ​បន្តថា «​បន្ទាប់ពី​មាន​ព័ត៌មាន​ប្លន់ សៀវ​ម៉ី សមត្ថកិច្ច បាន​ចាប់​ក្រុម​ចោរប្លន់ ដោយ​ប្រមូលបាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ ហើយ​ក្នុងការ​បង្ក្រាប​នេះ ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ដកហូត​បាន​នៅ​អាវុធ​វែង​ខ្លី​ចំនួន​៥​ដើម (​វែង​១​ដើម ខ្លី​៤​ដើម​) និង​គ្រឿងអលង្ការ​មួយចំនួន ស្ថិតនៅ​ទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ​។​ តែ​អ្វីដែល​ចម្លែក​គឺ​មេចោរ​នោះ​ជា វីល្លាម ដែល​ធ្លាប់​ឡើង​ទៅលេង​ឋានសួគ៌​ជាមួយ សៀវ​ម៉ី ទៅវិញ តើ​រឿង​នេះ​មាន​អ្វី​ដែល​ជា​អាថ៌កំបាំង?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ប្រភព​ខាង​លើ​នេះ ក៏មាន ឈ្មោះ ប៊ូ ចាន់​ធី រហ័ស​នាម ស្អែក​ស្លាប់ បាន​ផ្ដល់​បទសម្ភាសន៍​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ជាមួយ​អង្ក​ភាព​ព័ត៌មាន អេស​ប៊ី​ធី ដោយ​បាន​និយាយ​ថា «​ចោរប្លន់​គ្នា​វា សៀវ​ម៉ី ជា​ស្រី​កំណាន់ចិត្ត វីល្លាម មិនដឹង​ជា​យ៉ាងម៉េច​យ៉ាង​ម៉ា វា​ប្លន់​គ្នា​វា ក្បត់ជាតិ​គ្នា​វា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការចោទប្រកាន់​ទាំងនេះ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ​​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ ដោយ​បញ្ជាក់​ថា «​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាង​លើ​នេះ គឺជា​ព័ត៌មាន​បំផ្លើស​ខុសពី​ការពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​ចំពោះ​កូនក្ដី​យើងខ្ញុំ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​កូន​ក្ដៅ​យើងខ្ញុំ​គឺជា​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បុរី​មូ​ន​ថោ​ន ផ្ទះ​លេខ​V០១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លិខិត​ជូនដំណឹង​ដដែល បានបញ្ជាក់​ទៀតថា «​ដោយ​បច្ចុប្បន្ន កូនក្ដី​របស់​យើងខ្ញុំ កំពុងតែ​រង​ផលប៉ះពាល់​ផ្លូវកាយ និង​ស្មារតី មានការ​ភ័យ​តក់​ស្លុក និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន បែរជា​បណ្ដាញសារព័ត៌មាន​ខាងលើ ធ្វើការ​ចុះផ្សាយ​មួលបង្កាច់​កេរ្ដិ៍ឈ្មោះ កិត្តិយស​កូនកដី​យើងខ្ញុំ​ទៅវិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្តថា «​ទង្វើ និង​សកម្មភាព​របស់​បណ្ដាញ​សារព័ត៌មាន អធិរាជ​មហា​សាច់ និង​ឈ្មោះ ប៊ូ ចាន់នី រហ័ស​នាម​ស្អែក​ស្លាប់ គឺជា​ការផ្សាយ​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន និង​គោរព​ក្រមសីលធម៌​សារព័ត៌មាន ដោយ​ចុះផ្សាយ​ចោទប្រកាន់ និង​ញុះញង់​បំផុស​បំផុល​ឲ្យ​សាធារណជន​មានការ​រើសអើង​មកលើ​កូនក្ដី​យើងខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លិខិត​ជូនដំណឹង​ដដែល បាន​សង្កត់ធ្ងន់​ថា «​កូនក្ដី​យើងខ្ញុំ មិនមែនជា​ស្រី​កំណាន់​របស់​ឈ្មោះ​វិ​ល្លាម ហើយក៏​គ្មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​វីល្លាម​នោះដែរ ដោយ​កូនក្ដី​យើងខ្ញុំ​មាន​ស្វាមី និង​កូន​ចំនួន​៣​នាក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា «​ដូច្នេះ​សូម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញសារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សាធារណជន ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​ករណីនេះ សូមមេត្តា​បញ្ឈប់​ចែករំលែក​បន្តទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា «​ក្នុងករណី ដែលមាន​ការលើកឡើង​នូវ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត បំផ្លើស ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ភស្ដុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ញុះញង់ និង​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​កូនក្ដី​យើងខ្ញុំ និង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​មតិ​សាធារណជន នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​កូនក្ដី​យើងខ្ញុំ​នោះ យើងខ្ញុំ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ នឹង​ចាត់វិធានការ​ដាក់ពាក្យ​បណ្ដឹង​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ចេញលិខិតជូនដំណឹង ដោយមានខ្លឹមសារដូចរៀបរាប់ខាងលើនោះរួចមក ស្រាប់តែអធិរាជមសាច់ បានឡាយវីដេអូ ដោយដាក់Captionថា «មេធាវី​ អ៊ាន​ សៀវមី​ ប្តឹងខ្ញុំហើយ អាស៊ន​ តារា​ អា​ ន.យោបាយ​ អង្ក.កំ.ប៉ុង»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកលោក បានបង្ហោះសារទៀតថា «ចិត្ត​ល្អពិតជាត្រូវរន្ទះបា.ញ់មែន​ ខំកូបពីយកមកផុស​ ដើម្បី​ឱ្យសាមីខ្លួន​ គេទៅប្តឹង​ព័ត៌មាន​ក្រុម.ឆ្កែប្រ.ឆាំង​ ទៅជាប្តឹ.ងខ្ញុំវិញ​ ហួសចិត្ត​។ ចាប់ពី​នេះទៅខ្ញុំឈប់រវល់​ រឿងអត់​ប្រយោជន៍​ទាំងនេះទៀតហើយ..»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបង្ហោះសារទៀតភ្ជាប់ជាមួយរូបថតថ្វាយបង្គំព្រះសង្ឃថា «ថ្ងៃនេះមក​ថ្វាយ​បង្គំ​ព្រះ​គ្រូ​ លើភ្នំ​ក្រាំងដីមាស​ និង​សូមបួងសួង​ដល់​បារមី​ព្រះគ្រូ សុំឱ្យ​កូន​ករុណា​ជា​ពីជំងឺ​ និងសូម​ឱ្យករណាឆ្លងផុតពីគ្រោះចង្រៃ​ ពិសេស​ ករុណា​សូមឱ្យ ឆ្លងផុតពី​ភពមើល.ងាយ​ មើ.លថោ.កដល់​ករុណា​….។»។

ដោយមិនអស់ចិត្ត អាធិរាជមហាសាច់ បានបង្ហោះសារបញ្ជាក់ទៀតថា «នេះជាលេីកចុងក្រោយហេីយ​ បេី​វល្លិ៍​មាស​ សត្វ​អណ្តេីកពុំមាន​ប្រសិទ្ធភាពទៀត​ ប៉ានិងយកកូនទៅប្រទេសថៃហេីយ»៕ សូមអានសារក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment