រាជធានីភ្នំពេញ៖ នៅទីបំផុត តារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេម ព្រមបង្ហាញមុខគូស្នេហ៍របស់លោកហើយ ក្រោយពីតារាចម្រៀងរូបនេះ បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
កន្លងមក លោក ខេម មិនធ្លាប់បង្ហើបពីអត្តសញ្ញាណគូស្នេហ៍របស់ខ្លួនឱ្យទស្សនិកជនបានស្គាល់ឡើយ តែគេបានដឹងថា នាងជានារីខ្មែរ រស់នៅប្រទេសបារាំង ។ លើបណ្ដាញសង្គម ខេម បានប្រកាស និងទទួលស្គាល់ថា ខ្លួនមានគូស្នេហ៍រួចហើយអមដោយរូបថតជាមួយនារីជាគូស្នេហ៍។
លោកបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនថា៖“ខ្ញុំមានស្នេហាហើយអូខេ ស្រាយចង្ងល់ពុកម៉ែ បងប្អូន បងបង សារព័ត៌មាន ច្បាស់ឬនៅប៉ុណ្ណឹង គាត់នេះហើយតែងតែផ្តល់ស្នាមញញឹមនឹងយោបល់ដល់ខ្ញុំគ្រប់ពេលវេលា ៥ឆ្នាំហើយ”។
ក្រោយពីបានឃើញបែបនេះ មហាជនកាន់តែភ្ញាក់ផ្អើល និងស្រឡាំងកាំងមិនស្ទើរឡើយ ជាមួយគ្នានោះ មហាជន ក៏ដូចជា អ្នកគាំទ្ររបស់លោក សម្តែងការសប្បាយចិត្ត និងអបអរសាទរចំពោះគូស្នេហ៍មួយគូនេះផងដែរ។
សូមបញ្ជាក់ថា បើទោះមកទល់ពេលនេះចំណងស្នេហ៍លោក ខេម មានរយៈពេលច្រើនឆ្នាំហើយយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែពុំទាន់មានគម្រោងរៀបការនឹងគ្នានៅឡើយទេ ដោយកន្លងមកមានការអះអាងថា ពួកគេទុកពេលរកលុយឲ្យបានច្រើនសិន។ ម្យ៉ាងស្របពេលវិបត្តិជំងឺកូវីដ ១៩ នាពេលកន្លងមក។ ប៉ុន្តែបើតាមប្រភពមួយទម្លាយថា ប្រហែលជាមិនយូរទៀតទេ តារាចម្រៀង ខេម អាចនឹងចូលរោងការក៏ថាបាន ព្រោះលោកបានបង្ហាញអត្តសញ្ញាណគូស្នេហ៍ទៅហើយនោះ ខណៈកន្លងមកព្យាយាមបិទបាំងរហូត៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖