គួរដឹង! តើលោក William Guang ជានរណា? មុនឈានដល់ការឃាត់ខ្លួនជុំវិញករណីប្លន់កក្រើក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចជំនាញនៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ដែលនៅក្នុងនោះរួមមានទាំងលលោក William Guang ម្នាក់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយើងក្រលេកមកចាប់អារម្មណ៍ពីជីវិតរបស់ William Guang (ឈ្មោះពិត លោក សុវណ្ណវនា សារពង្ស) ឯណេះវិញ មុនពេលឃាត់ខ្លួនជុំវិញករណីប្លន់ខាងលើនេះ លោកក៏មានប្រវត្តិជីវិតក៏មិនធម្មតាដែរ ដោយលោកធ្លាប់បានលើកឡើងថា ម្តាយ​លោក​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន​ ៧ថ្ងៃ​ក្នុង​សម័យ​ប៉ុលពត ហើយ​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឱពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់​នៅ​ជាមួយពូ​បង្កើត​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយ​សារ​ជំនួញ​របស់​ពូលោក​ខ្ស័យធន់ហើយ​រត់​ទៅ​បរទេស លោក វីល្លៀម គ័ង ​ក៏​បាន​រស់​នៅ​តែ​ម្នាក់ឯងគ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​​វត្តនិរោធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​លោក​រៀន​​សាកលវិទ្យាល័យ គឺ​ជា​ពេល​ដែល វីល្លៀម លំបាក​បំផុត​ ព្រោះ​គ្មានប្រាក់ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្តទៅ​​ធ្វើ​អ្នក​រត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេល​ទំនេរ​ទៅធ្វើ​សំណង់​ ​រៀបឥដ្ឋ​រក​ប្រាក់​បន្ថែមដើម្បី​រៀនសូត្រ ហើយ​ក្រោយ​ពីនោះ​បាន​ទៅ​សម្រាក​នៅ​វត្ត។ បុរសវ័យ ៤០ ឆ្នាំ​មាន​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​ ថា​មួយ​ថ្ងៃៗកាល​ជំនាន់​នៅ​រៀន ​លោក​​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បាន​តែ ៣ម៉ោង​គត់ ដោយ​សារ​លោក​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣ភ្លឺរាល់​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នោះ​លោក​បាន​រៀន​សរសេរ​អត្ថបទ​ស៊ី​ជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រក​ប្រាក់​បន្ថែម​ទៀត។ លោកក៏ជាអ្នករកសុីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡាខ្នាតធំមួយរូបផងដែរ ហើយអ្វីដែលជាពិសេសទៅទៀតនោះ លោកក៏ជាអ្នកនយោបាយ និងក៏ជាប្រធានគណបក្សមួយរូបថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment