ករណីប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី កន្លងមកនេះ ត្រូវបានអាវុធហត្ថបង្ក្រាប កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយឃាត់ខ្លួនមនុស្សចំនួន១២នាក់ ក្នុងនោះមានលោក William Guangផងដែរ។
ពាក់ព័ន្ធនឹងឃាត់ខ្លួនមនុស្ស១២នាក់ខាងលើនេះ ដែរ គេមិនទាន់ដឹងថាតើ មានមនុស្សប៉ុន្មាននាក់ មានការពាក់ព័ន្ធពិតប្រាកដ និងប៉ុន្មាននាក់ គ្រាន់តែសង្ស័យនោះទេ។
ប្រតិបត្តិការរបស់អាវុធហត្ថខាងលើនេះ ធ្វើឡើងនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ដោយកម្លាំងប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។
ចំណែកប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មួយយប់ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ក្នុងករណីប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ហើយនៅព្រឹកនេះសមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែក នៅក្នុងការផ្សាយព័ត៌មាននាព្រឹកនេះ, លោក មាស ឫទ្ធី បានបញ្ជាក់ពីចម្លើយសារភាពរបស់លោក William Guangក្រោយការឃាត់ខ្លួន ថា គាត់បានចុះទៅប្លន់ផ្ទាល់ ប៉ុន្តែបញ្ជាក់ពីក្នុងឡាន។ លោក William Guang សារភាពដែរថា អត់បានយកលុយទេ យកតែគ្រឿងគ្រឿងអលង្ការការពិតប្រាកដ។
អ្នកសារព័ត៌មានដ៏ល្បីរូបនេះ បានបញ្ជាក់ពីចម្លើយសារភាពរបស់លោក William Guang ទៀតថា នៅពេលគេសួរថាលោកជាមេបក្សមួយ ហេតុអ្វីមកដឹកនាំការប្លន់ ស្រាប់តែលោកឆ្លើយថា ជ្រេញ ធុញ ស្អប់ នឹងអ្នកអំនួតទ្រព្យសម្បត្តិ ព្រោះអ្នកលក់ឡេម្នាក់នេះ ចូលចិត្តអួត ពីមាស ពេជ្រ ដុល្លារ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ ក្រុម,ចោរប្រដាប់អា,វុធមានគ្នា៤នាក់ បានបន្លំខ្លួនជាសមត្ថ,កិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ចូលទៅផ្ទះវិឡារលេខV01 ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្លន់គ្រឿងអងលង្កការ។
ព័ត៌មានដំបូងថា ប្លន់លុយ និងគ្រឿងអលង្កការសរុបគិតជាទឹកប្រាក់អស់៩លានដុល្លារ។ ក្រោយមកព័ត៌មាននេះ ត្រូវបានបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ពុំមានបាត់បង់លុយនោះទេ បាត់បង់តែខ្សែកចំនួន៣ខ្សែប៉ុណ្ណោះ។
ជុំវិញករណីនេះ នៅមុនពេលកើតហេតុ, ជនរងគ្រោះ និងក្រុមគ្រួសារ មានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។
ពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។ ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរ បានបើកឡានគេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន ៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖