កក្រើកFB! រឿងរ៉ាវ​ក្រឡាប់​ចាក់​ខ្លាំង​ពេក បុរស​ម្នាក់ ដាក់​ចំៗ ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពេញហ្វេសប៊ុក ​រហូត​ចែ​ដា​ ប្រតិកម្ម​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ករណី​ប្លន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​កន្លង​មក​នេះ ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប​ កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​លោក William Guang​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​របស់​អាវុធ​ហត្ថ​ខាង​លើ​នេះ ​ធ្វើ​ឡើង​នៅ​ទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​ប្រមូល​បាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ និង​ដកហូត​អាវុធ​ចំនួន​៥​ដើម​(​វែង​១​ដើម ខ្លី​៤​ដើម)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មួយ​យប់​ក្នុង​ការ​ដេញ​ឃាត់​រថយន្ត ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ករណី​ប្លន់​ផ្ទះ​លោក​ជំទាវ​ឧកញ៉ា​ អ៊ា​ន សៀវ​ម៉ី ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ប្រុស ១​នាក់ ស្រី ១​នាក់ ហើយ​នៅ​ព្រឹក​នេះ​សមត្ថកិច្ច​កំពុង​យក​ទៅ​ធ្វើការ​សាកសួរ​ប​ន្ត​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​ឃាត់ខ្លួន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​អាច​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកលក់​អន​ឡាញ​នេះ ស្រាប់តែ​បុរស​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Vansak ធ្វើការ​បង្ហោះ​រូបថត ភ្ជាប់​ដោយ​Caption​យ៉ាង​ចាក់​ដោត​ផ្ទុះ​ការចាប់អារម្មណ៍​ពេញ​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Vansak បាន​បង្ហោះ​រូបថត William Guang កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​ប៉ូលិស​បាន​ចាប់ខ្លួន​ឯកឧត្ដម​កោះត្រល់ ក្នុង​រឿង​ពាក់​ព័ន្ធ​ ករណី​ប្លន់​ ឧកញ៉ា សៀវ​ម៉ី​, ព្រះ​អើយ ខ្ញុំ​តាម​មិនទាន់​ទេ​, អ្នកលក់​ឡេ​ក្លាយជា​ឧកញ៉ា , មេបក្សនយោបាយ​ក្លាយជា​ចោរប្លន់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិត្តភក្តិ​ល្អ​ដូច Love Riya និង​ចែ​កា ក៏​អាច​ក្លាយជា​អ្នកដទៃ , គ្រូ​ជោគជ័យ​ក្លាយជា​ជន​ទី​៣, រីឯ​អតីត​សង្ឃ​ដូច​ស្រី​ដា ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ហាង​ម៉ូតូ , ពិភព​មួយ​នេះ ក្រឡាប់ចាក់​ខ្លាំងណាស់ ខ្ញុំ​ចង់​នៅ​ស្ងៀមស្ងាត់​មួយរយៈ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការដាក់​Caption​ដ៏​ចាក់​ដោត​នេះ មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ដោយ​គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​អ្នក​ចែករំលែក​ជិត​៨​ពាន់​ដង និង​បញ្ចេញមតិ​ជាង​៥០០ ក្នុងនោះ​មាន​ទាំង​មតិស្រប និង​មតិផ្ទុយ​ផងដែរ​។ ជាក់ស្ដែងករណីនេះ ស្រីដាញ ចេញ​វីដេអូ ប្រតិកម្ម ដោយទទូចកុំឲ្យយករូបខ្លួនទៅធ្វើអាជីវកម្ម ហើយថា ​បុគ្គលមួយនេះ ប្រសិនជា​ខ្លួន ប្ដឹង អាចប្ដឹងបាន៕ ដើម្បីកាន់តែច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment