ថាអីចេះខុស!ដេ​ន​នីក្វាន់ហៅ​បុរស​ម្នាក់​នេះ​ថា«​ប៉ា​»​ពេញៗ​មាត់ឥឡូវ​ពោះ​ធំ​បាត់​,ហ្វេ​នៗ​ឃើញ​ហើយក៏​និយាយ​ថា​…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ តារា​សម្ដែង​ស៊ិ​ច​ស៊ី​កញ្ញា ដេ​ន​នី ក្វាន់ បាននិងកំពុង ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​មាន​មន្ទិល ដ្បិត​ស្រី​ស្រស់​រូបនេះ តែងតែ​កំបាំងមុខ​បុរស​ម្នាក់ ដែល​អង្គុយ​កៀក​កិត​នាង​ដូច​គូស្នេហ៍ តែ​នាង​ហៅថា​ប៉ា នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​ស្រី​ស្រស់ ដេ​ន​នី ក្វាន់ តែងតែ​រូបភាព​ផ្អែមល្ហែម​ល្អូកល្អិន​ជាមួយ​បុរស​ខាងលើ តែ​នាង​មិន​ដែល​បង្ហើប​អ្វី​ឡើយ​ក្រៅពី​ពាក្យ​ថា ប៉ា បើ​ទោះជា​មាន​សកម្មភាព និង​រូបភាព​ជាច្រើន ដែល​នាង​បាន​បង្ហាញ​ជា​សាធារណៈ វា​ហាក់​ផ្ទុយ​ពីគ្នា​ស្រឡះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​គ្រា​ញ៉ាំ​បាយ​ថ្ងៃត្រង់​កាលពី​ថ្មីៗ​នេះ តារា​ស៊ិ​ច​ស៊ី​រូបនេះ បាន​បង្ហោះ​រូប​អង្គុយ​កៀកកើយ បញ្ចុក​បញ្ចូល​ចំណី​គ្នា មើលទៅ​ហាក់​មាន​សេចក្ដីសុខ​ជាខ្លាំង​។ លើសពីនេះ ដេ​ន​នី ក្វាន់ ក៏បាន​បង្ហាញ​នូវ​រូបភាព​ពោះធំ​មួយ​សន្លឹក​ផងដែរ ប៉ុន្តែ​មិន​បញ្ជាក់ថា ជា​នរណា​ឱ្យ​ប្រាកដ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកគាំទ្រ​កំពុង​តែមាន​ចម្ងល់​ថា តើ​បុរស​ម្នាក់​នោះ​ជា​នរណា​? ជា​ប៉ា ឬ​ជា​អ្វី​ឱ្យ​ប្រាកដ​? ហើយ​បើសិនជា​ប៉ា​ពិតមែន​ហេតុអ្វី​បានជា ដេ​ន​នី ក្វាន់ ព្យាយាម​លាក់បាំង​មុខមាត់​យ៉ាង​ដូច្នេះ​? ពាក់ព័ន្ធ​នឹង​មន្ទិល​នេះ គេ​មិនទាន់​ឃើញ​ដេ​ន​នី ក្វាន់ ឆ្លើយតប​បែបណា​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្រោយពី​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ខាងលើ ដែល​នាង​ហៅ​ប៉ា​នោះ​, ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ ដេ​ន​នី ក្វាន់ បានប្រកាស​ដំណឹង​មានកូន តាមរយៈ​ការ​បង្ហោះ​ប្រដាប់​ពិនិត្យ​ទឹកនោម ឃើញ​២​កាំ ហើយ​បញ្ជាក់ថា «​កាដូ​ជូន​ខ្លួនឯង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ​នាង បាន​លើកឡើងថា «​ស្មានតែ Covid តាមពិត​ដំណឹង​ល្អ​សោះ​ចែ ។ កាដូរ​ចុងឆ្នាំ 2021​។​, អាយុ​គ្រាន់តែ​ជា​តួលេខ​, អបអរសាទរ​ចែ​ចែ​, បានសម្រេច​ដូច​បំណង​ហើយ​ម៉ាក់​, អបអរ​ផង​បងស្រី​នៅ​កាដូ​ដល់​វិសាល​នេះ​, ស្វាមី​បង​ជា​អ្នកណា ប្អូន​មិនដែល​ស្គាល់​សោះ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពីនេះ ក៏មាន​អ្នកគាំទ្រ​មួយចំនួនទៀត បាន​ទាយ​ពី​ភេទ​កូន ដេ​ន​នី ក្វាន់ ផង​ដែរ ដោយ​ខ្លះ​ថា ប្រុស ខ្លះ​ថា​ស្រី​។ ចំពោះ​សំណួរ ពាក់ព័ន្ធ​នឹង​ស្វាមី​របស់​អ្នកនាង ជា​អ្នកណា​នោះ​, រហូតមកដល់​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ ដេ​ន​នី ក្វាន់ មិនទាន់​ធ្វើការ​ឆ្លើយតប​បែបណា​ឡើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment