ប្រិយមិត្តមួយចំនួន បានដឹងរួចមកហើយ តាំងពីភ្ជាប់ពាក្យជាមួយគូដណ្ដឹង រហូតមានកូនជាមួយគ្នានោះ, តារាចម្រៀងពេជ្រ សូលីកា បានដើរតួនាទី ជាម្ដាយផង ជាបងស្រីផង ក្នុងការមើលថែប្អូនស្រីដ៏គួរឲ្យស្រឡាញ់របស់ខ្លួននោះ។
នៅពេលសម្រាលកូនរួចភ្លាមៗនោះ, ពេជ្រ សូលីកា តែងទទួលការរិះគន់មួយចំនួនដូចជាមានកូនមុនការ ដណ្ដើមសង្សារមិត្តភក្ដិជាដើម។ ទោះយ៉ាងណា តាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន ពេជ្រ សូលីកា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ ស្វាមី កូនប្រុស និងប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង។
និយាយពីប្អូនស្រីរបស់នាងវិញ ស្ថិតក្នុងវ័យជាង១០ឆ្នាំ មានរូបរាងស្អាតកាន់តែស្អាត ហើយមានមុខមាត់ស្រដៀងពេជ្រ សូលីកា ខ្លាំងណាស់។ លើសពីនេះ ជាក្មេងស្រីម្នាក់ ដែលចេះលើកទឹកចិត្តបងស្រីរបស់ខ្លួនទៀតផង ពិតជាគួរឲ្យសរសើរខ្លាំងណាស់។
ជាក់ស្ដែង ពេល ពេជ្រ សូលីកា ត្រូវគេរិះគន់នោះ, ប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាងឈ្មោះ«ម៉ីជីង» បានចូលរួមលើកទឹកចិត្ត និងប្រាប់កុំឲ្យខ្វល់ពីសម្ដីអ្នកដទៃ ដែលគ្មានសេចក្ដីសុខដូចពួកនាងនោះ។ ពេជ្រ សូលិកា បានស្រង់សម្ដីប្អូនស្រីខ្លួនមកបញ្ជាក់ដូច្នេះថា «មិនថាពួកខ្ញុំជួបរឿងអ្វីខ្លះ ប្អូនខ្ញុំតែងតែប្រាប់មកថា «ចែកុំទៅខ្វល់ពីមនុសស្សដែលគ្មានក្ដីសុខដូចពួកយើង » សម្ដីគាត់ពិត មិនបានប្រឌិត ចេះគិតជាងមនុស្សធំ…»។
គួរបញ្ជាក់ថា ទម្រាំនឹងរកឃើញនូវសុភមង្គលសុភមង្គលដូចសព្វថ្ងៃនេះ តារាចម្រៀងពេជ្រ សូលិកា បានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន តាំងពីអ្នកនាងនៅផលិតកម្មMរហូតមកដល់ផលិតកម្មរស្មីហង្សមាស។
តែអ្វី ដែលធ្វើឲ្យមហាជនសរសើរនោះ គឺអ្នកនាងអាចជម្នះបានទាំងអស់ ដោយនៅតែញញឹមចំពោះបញ្ហាកើតឡើងរហូតមានការគាំទ្រកាន់តែច្រើន កាត់បន្ថយបានច្រើននូវការរិះគន់ទាំងអស់នោះ ហើយបច្ចុប្បន្នហាក់មិនមានការរិះគន់នាងលើចំណុចខាងលើដូចពេលមុននោះឡើយ៕