គេនៅចាំបានថា អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយអញ្ជើញភ្ញៀវត្រឹមតែ២០តុប៉ុណ្ណោះ ដល់មកជាក់ស្ដែងលើសដល់ទៅ២០តុឯណោះ។
ក្រោយរៀបការរហូតមកដល់ពេលនេះ មានរយៈពេល៥ថ្ងៃហើយ ហើយពួកគេបានទៅក្រេបទឹកឃ្មុំនៅខេត្តកំពតចំនួន២ដងហើយ ដោយលទ្ធផល ត្រូវបានអ្នកនាងLove Riyaបញ្ជាក់នៅក្នុងការឡាយរបស់ខ្លួនថា អំបិលទាំង២ដង។ ទោះយ៉ាងណា ពេលនេះ ពួកគេទាំង២នាក់ មានកូនជាដំណក់ឈាមរួមគ្នាហើយ ហើយអ្នកនាងLove Riyaទើបតែទៅពិនិត្យផ្ទៃពោះ កាលពីពេលថ្មីៗនេះ។
ពួកគេ តែងតែបង្ហាញវត្តមាននៅតាមឡាយជាមួយគ្នាយ៉ាងផ្អែមល្ហែម ហើយឃើញថា លោកប៉ូលិសរូបសង្ហា ប្ដីអ្នកនាងLove Riyaនោះ មិនសូវនិយាយច្រើនទេ បានតែញញឹមប៉ុណ្ណោះ តែសម្ដីលោកមួយៗពិតជាចាក់ដោតខ្លាំងណាស់។
ប្រការនេះ ត្រូវបានអ្នកគាំទ្រអ្នកនាងLove Riyaធ្វើការសរសើរតាំងពីមុនពេលរៀបការមកម្ល៉េះ ហើយក្រោយរៀបការ ក៏នៅតែសរសើរទៀតថា លោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង សុភាពរាបសារ និងសក្ដិសមជាមួយអ្នកនាងLove Riyaខ្លាំងណាស់។
ចំពោះលោកហេង គីមហៀង ក៏ធ្លាប់បញ្ជាក់ដែរថា «ខ្ញុំមិនដែលដើរទៅប្រាប់គេថា ខ្ញុំជាមនុស្សល្អនោះទេ .ទាន់…! ក៏ប៉ុន្តែមានគេមកខ្សឹប តៗ…គ្នាមកប្រាប់ខ្ញុំថា ខ្ញុំហ្នឹងជាមនុស្ស ដែលគួរអោយស្រលាញ់
និងចង់រាប់អានខ្លាំងណាស់ (រក្សាតម្លៃកូនប្រុស ប្រើបេះដូងបរិសុទ្ធ ធ្វើជាចំណងមិត្តភាព កុំប្រើមនោសញ្ចេតនាក្លែងក្លាយ មកបោកប្រាស់ទឹកចិត្តបរិសុទ្ធរបស់អ្នកណាម្នាក់អី? ព្រោះថា វាមិនគង់វង្សនោះទេយល់?) អត់បានជួយលក់ឡេប្រពន្ធទេថ្ងៃនេះ»៕
តាមរយៈនេះ មានការលើកសរសើរបន្ថែមតាមរយៈខំមិនថា «សម្តីដ៏មានអត្ថន័យ ចំណងមិត្តភាពក្លែងក្លាយបានតែមួយភ្លែត តែចំណងមិត្តភាពពិតប្រាកដ ទើបបានយូរអង្វែង។ សម្តី និងទង្វើ គឺមិនដូចគ្នាទេ ភាពល្អរបស់មនុស្សមិនមែនស្តែងឡើងតាមរយៈពាក្យសម្តីទេ។ ខ្ញុំគាំទ្រidol 100%, អូយយ៉ូយ ពូជា ដាក់មួយម៉ាត់ស្ងាត់ប្រុសមួយស្រុក បងយ៉ា, រលាញ់ caption ពេញបេះដូងម៉ងបង»៕