ក្រោយពីត្រូវ ចោរចូលប្លន់យកគ្រឿងអលង្ការ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូនោះ ពេលនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ចេញសារអំពាវនាវ ដល់បណ្ដាអង្គភាពព័ត៌មានទាំងអស់ សូមមេត្តាកុំចុះផ្សាយព័ត៌មានមិនទាន់ច្បាស់ការ មិនតម្លាភាព វិភាគដោយឯងៗ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីសារព័ត៌មានជាច្រើន បានចុះផ្សាយព្រោងព្រាត ពីការបាត់បង់លុយ និងគ្រឿងអលង្ការក្នុងករណីប្លន់នេះ គិតជាទឹកប្រាក់អស់៩លានដុល្លារ នោះ។ ទោះយ៉ាងណា ព័ត៌មានបឋមនេះ ត្រូវបានបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយថា មិនអស់ច្រើនលើសលប់បែបនេះឡើយ ហើយក៏មិនមានបាត់បង់លុយនោះដែរ បាត់បង់តែខ្សែកចំនួន៣ខ្សែប៉ុណ្ណោះ។
បើតាមលោកផែង វណ្ណៈ បានបញ្ជាក់នៅក្នុងការឡាយនៅយប់ថ្ងៃ១៩ ខែធ្នូដែរថា លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ប្រាប់លោកតាមទូរសព្ទនៅមុនពេលឡាយថា មិនមែន៩លានដុល្លារទេ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ចំនួនប៉ុន្មានទេ ដោយលោកសុំពេលដើម្បីយកមកមើលវិក្កយបត្រថាតើខ្សែ,កស្វារ៉េ៣ខ្សែ ដែលចោរប្លន់យកទៅហ្នឹង វាមានតម្លៃប៉ុន្មាន។
លោក ផែង វណ្ណៈ បានបន្តទៀតថា ចោរនោះធ្វើសកម្មភាព អត់បានយកកាបូបលុយ ឬយកលុយសូម្បីតែ១ដុល្លារ។ ដោយឡែកគ្រឿងអលង្ការ ដែលពាក់ នៅលើខ្លួនលោកជំទាវ អ៊ាន សៀវម៉ី ចោរអត់បានដោះនោះទេ។ នេះបើតាមអធិការបញ្ជាក់ប្រាប់លោក។
ងាកមកលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ីវិញ ក្រោយចោរប្លន់នោះ ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិចថា «សូមជម្រាបជូនមហាជនទាំងអស់ឲ្យបានជ្រាបថា ព័ត៌មាននៃការបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ។
ដូចនេះ សូមបណ្ដាអង្គភាពព័ត៌មានទាំងអស់ សូមមេត្តាកុំចុះផ្សាយព័ត៌មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថា ការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិក្កយបត្រដើម្បីផ្ទៀងផ្ទាត់។
ព័ត៌មានជាផ្លូវការនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញដែលបានយកចិត្តទុកដាក់ក្នុងការប្រតិបត្តិការនេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថា នឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្លន់ប្រដាប់អាវុធនេះ បានក្នុងពេលឆាប់ៗនេះ។ យើងនឹងមានការបកស្រាយនៅក្នុងការឡាយ លើករណីនេះ។ ពាក្យចចាមអារ៉ាម រលត់ដោយបញ្ញា!»។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ ក្រុម,ចោរប្រដាប់អា,វុធមានគ្នា៤នាក់ បានបន្លំខ្លួនជាសមត្ថ,កិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ចូលទៅផ្ទះវិឡារលេខV01 ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ, ជនរងគ្រោះ និងក្រុមគ្រួសារ មានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ ពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។
ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរ បានបើកឡានគេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន ៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖